ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ ឬ​អត់​សម្លៀក​បំពាក់​មួយ​កំ​ប្លេ​​ថ្លៃ​ពី​២​សែន​ទៅ​ជាង​២​លាន​ដុល្លារ?

2 ខែ មុន

នៅ​កម្ពុជា​យើង​មាន​ហាង​សម្លៀក​បំពាក់​ច្រើន​ម៉ូត និង​ច្រើន​យីហោរ ប៉ុន្តែ​សម្រាប់​ហាង​ដែល​មាន​លក់​សម្លៀក​បំពាក់​លំដាប់​អភិជន​ដែល​មាន​តម្លៃ​មួយ​កំ​ប្លេ​ពី​២​សែន​ទៅ​ជាង​២​លាន​ដុល្លារ គឺ​ទំនងជា​មិន​មាន​នោះ​ទេ ។ ប៉ុន្តែ​ប្រសិនបើ​មាន គឺ​អភិជន​ខ្លះ​អាច​បញ្ជា​ទិញ​ពី​ក្រៅ ឬ​ក៏​ទៅ​ទិញ​ផ្ទាល់​នៅ​ក្រៅប្រទេស ។ តាម​ឯកសារ​យីហោរ​សម្លៀក​បំពាក់​ទាំងនោះ​វា​ថ្លៃ​បែប​នេះ…

នៅ​កម្ពុជា​យើង​មាន​ហាង​សម្លៀក​បំពាក់​ច្រើន​ម៉ូត និង​ច្រើន​យីហោរ ប៉ុន្តែ​សម្រាប់​ហាង​ដែល​មាន​លក់​សម្លៀក​បំពាក់​លំដាប់​អភិជន​ដែល​មាន​តម្លៃ​មួយ​កំ​ប្លេ​ពី​២​សែន​ទៅ​ជាង​២​លាន​ដុល្លារ គឺ​ទំនងជា​មិន​មាន​នោះ​ទេ ។ ប៉ុន្តែ​ប្រសិនបើ​មាន គឺ​អភិជន​ខ្លះ​អាច​បញ្ជា​ទិញ​ពី​ក្រៅ ឬ​ក៏​ទៅ​ទិញ​ផ្ទាល់​នៅ​ក្រៅប្រទេស ។

តាម​ឯកសារ​យីហោរ​សម្លៀក​បំពាក់​ទាំងនោះ​វា​ថ្លៃ​បែប​នេះ គឺ​ដោយសារ​តែ​វាទ​ទួល​ការ​គាំទ្រ​ពី​សំណាក់​តារា​ល្បី​ៗ ក្រុម​គ្រួសារ​រាជវង្ស និង​អស់អ្នក​ដែល​មាន​ស័ក្តិយស​ធំ​ៗ​មាន​លុយ ចាយ​មិន​អស់ ឬ​ក្រុម​អស់អ្នក​ដែល​រក​លុយ​ដោយ​ងាយស្រួល ។ តើ​យីហោរ​សម្លៀក​បំពាក់​ដែល​ថ្លៃ​បំផុត គឺ​មាន​យីហោរ​អ្វី​ហើយ តើ​វា​មាន​តម្លៃ​ប៉ុន្មាន? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាពសូម​ចែករំលែក​ជូន​ដូច​ខាងក្រោម ៖

១.Louis Vuitton
Louis Vuitton គឺជា​ម៉ាក​យីហោរ​សម្លៀក​បំពាក់​ថ្លៃ​បំផុត​ទី​១ នៅ​លើ​ពិភពលោក ហើយ​វា​បាន​មានឈ្មោះ​បោះ​សំឡេង តាំងពី​ឆ្នាំ​១៨៥៤ នៅ​ប្រទេស​បារាំង ។ Louis Vuitton ផលិត​សម្លៀក​បំពាក់​ដែល​ទំនើប និង​ទាន់សម័យ ហើយ​វា​មាន​ស្លាក​សញ្ញា​ដ៏​ល្បីល្បាញ​ដែល​មាន​អក្សរ​ពីរ គឺ LV ។ ក្រុមហ៊ុន Louis Vuitton ក៏​ផលិត​របស់​ផ្សេង​ទៀត​ដូច​ជា វ៉ា​លី កាបូប និង​គ្រឿងបន្លាស់​ជាដើម ។ Louis Vuitton មាន​ប្រជាប្រិយភាព​ខ្លាំង ក្នុង​ចំណោម​អ្នកមាន និង​ល្បីល្បាញ ដូច​ជា តារា​ល្បី និង​រាជវង្ស​ជាដើម ។ នៅ​ក្នុង​ពិភព​នៃ​ម៉ូ​ដ​ដ៏​ប្រណីត Louis Vuitton ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម៉ាក​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​ជុំវិញ​ពិភពលោក ។ សម្លៀក​បំពាក់ Louis Vuitton ដែល​មាន​តម្លៃ ថ្លៃ​ជាងគេ​មាន​តម្លៃ​រហូត​ដល់ ២,១ លាន​ដុល្លារ ។

២. Hermès

Hermès គឺជា​ម៉ាក​សម្លៀក​បំពាក់​ថ្លៃ​បំផុត​ទី​២ នៅ​ក្នុង​ពិភពលោក ដោយ​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​តាំងពី ឆ្នាំ​១៨៣៧ នៅ​ប្រទេស​បារាំង ពោល គឺ​មុន​សម្លៀក​បំពាក់ Louis Vuitton ទៅ​ទៀត ។ Hermès ផលិត​សម្លៀក​បំពាក់​ដែល​មាន​ភាព​ប្រណីត និង​ចម្រាញ់ ហើយ​វា​មាន​សម្ភារៈ​ស្បែក និង​សូត្រ ។ សម្លៀក​បំពាក់​យីហោរ​នេះ អាច​មាន​តម្លៃ​រហូត​ដល់ ជាង ៤៥០.០០០ ដុល្លារ ។

៣. Chanel
Chanel ជា​ម៉ាក​សម្លៀក​បំពាក់​ថ្លៃ​បំផុត​ទី​៣ ក្នុង​ពិភពលោក ហើយ​វា​ចាប់ផ្តើម​ចេញ​ម៉ូត និង​លក់​នៅ​លើ​ទីផ្សារ​នៅ​ឆ្នាំ​១៩១០ នៅ​ពេល​ដែល Gabrielle “Coco” Chanel បាន​បើកហាង​មួក​របស់​នាង នៅ​ទី​ក្រុងប៉ារីស ។ សម្លៀក​បំពាក់​នៅ​ក្រោម​ម៉ាក Chanel មាន​ភាព​ល្បីល្បាញ​ដោយសារ​ការ​ច្នៃប្រឌិត មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដូច​ជា រ៉ូ​ប​ពណ៌​ខ្មៅ កាបូបដៃ​បែប​បុរាណ និង​ទឹកអប់​លេខ​៥ ដែល​ទទួល​បានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​។ ទំនិញ Chanel ថ្លៃ​ជាងគេ​មិន​ធ្លាប់​មាន គឺ​មាន តម្លៃ ២៦១.០០០ ដុល្លារ ។

៤. GUCCI

Gucci គឺជា​ម៉ាក​សម្លៀក​បំពាក់​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​របស់​អ៊ី​តា​លី ដែល​បាន​ហក់ ចូល​ទីផ្សារ​ដំបូង តាំងពី​ឆ្នាំ​១៩២១ ។ Gucci ផលិត​សម្លៀក​បំពាក់​ដែល​ប្រណីត និង​ឆើតឆាយ ហើយ​មាន​ព័ត៌មាន​លម្អិត និង​ពណ៌​ច្រើន ។ Gucci ក៏​ផលិត​របស់​ផ្សេង​ទៀត ដូច​ជា​កាបូប ស្បែកជើង គ្រឿងអលង្ការ និង​ទឹកអប់ ។ Gucci មាន​ប្រជាប្រិយភាព​ខ្លាំង ក្នុង​ចំណោម​មនុស្ស​ល្បី​ៗ ដូច​ជា តារាចម្រៀង តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូត​ជាដើម ។ របស់​ដែល​ថ្លៃ​បំផុត​របស់ Gucci គឺ មាន​តម្លៃ​ដល់​ទៅ ២៥៦.៩៧០ ដុល្លារ ។

៥. Versace

Versace បាន​បង្ហាញ​ពី​ភាព​ប្រណីត​របស់​អ៊ី​តា​លី ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៧៨ ។ សម្លៀក​បំពាក់​យីហោរ​នេះ បាន​កើតឡើង​ក្រោម​ចក្ខុវិស័យ​របស់​លោក Gianni Versace ។ Versace ក៏​ផលិត​របស់​ផ្សេង​ទៀត​ដូច​ជា គ្រឿងអលង្ការ វ៉ែនតា និង​ទឹកអប់​។ អស់​ជា​ច្រើន​ទស្ស​វត្ស​មក​ហើយ ម៉ូ​ដ​សម្លៀក​បំពាក់​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​របស់ Versace គឺជា​ជម្រើស​នៃ​រូបតំណាង សកលលោក​ជា​ច្រើន រួម​មាន​ដូច​ជា Madonna, Princess Diana, Michael Jackson និង Elton John ។ សម្លៀក​បំពាក់​ដ៏​ល្អ​បំផុត ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​ប្រមាណ​ជា​ជាង​២ សែន​ដុល្លារ ៕ ដោយៈ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ