រាជធានីភ្នំពេញ ៖ ការឱ្យកូនគេងនៅលើគ្រែរជាមួយយូរពេកអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយដៃគូរបស់អ្នកផង ។ ការបញ្ចុះបញ្ចូលកូនរបស់អ្នកឱ្យគេងនៅបន្ទប់របស់គេអាចជាបញ្ហាមួយ នៅពេលដែលគាត់មានទម្លាប់គេងនៅលើគ្រែរបស់អ្នក ឬបន្ទប់ជាមួយអ្នក ។ ជាសំណាងល្អ មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីយកគ្រែរបស់អ្នកមកវិញ ប្រសិនបើអ្នកធុញទ្រាន់នឹងការចែករំលែកវាជាមួយកូនៗរបស់អ្នក ។ នេះជាវិធី ៧ យ៉ាងដើម្បីឱ្យកូនគេងលើគ្រែរបស់ពួកគេ ៖

១. ធ្វើឱ្យបន្ទប់របស់កូនអ្នកគេងមានផាសុកភាព ៖ មុនពេលអ្នកចាប់ផ្តើមទទូចឱ្យកូនរបស់អ្នកនៅក្នុងបន្ទប់របស់គេពេញមួយយប់ ត្រូវប្រាកដថា បន្ទប់គឺល្អ ហើយងាយស្រួលគេង ។ បរិយាកាសស្ងប់ស្ងាត់ល្អ ធ្វើឱ្យបាត់អារម្មណ៍ភ័យខ្លាចនៅពេលយប់ និងជួយឱ្យពួកគេគេងលក់ស្រួល ។ ក្មេងខ្លះអាចចូលចិត្តសំឡេង ក្មេងខ្លះចូលចិត្តស្ងាត់ ក្មេងខ្លះចូលចិត្តងងឹត ក្មេងខ្លះចូលចិត្តភ្លឺ ដូច្នេះចូររៀបបន្ទប់តាមការចង់បានរបស់កូនអ្នក ។
២. បង្កើតការរំពឹងទុកច្បាស់លាស់ ៖ ពិភាក្សាជាមួយកូនរបស់អ្នកអំពីការផ្លាស់ប្តូរទម្លាប់នៃការគេងដែលអ្នកនឹងធ្វើជាមុន ។ បើកូនមានអារម្មណ៍ភ័យខ្លាច ឬបែបណា ចូរយល់ពីពួកគេ ។ ជាជាងនិយាយថា “កុំភ័យខ្លាច” ចូរនិយាយថា “ប៉ាដឹងថា កូនមានអារម្មណ៍ភ័យខ្លាច ហើយប៉ាប្រាកដថា កូនរឹងមាំគ្រប់គ្រាន់ដើម្បីគេងនៅលើគ្រែរបស់កូន ទោះបីជាវាមានអារម្មណ៍ភ័យខ្លាចក៏ដោយ” ។

៣. បង្កើតផែនការមួយជំហានម្តងៗ ៖ បង្កើតផែនការមួយជំហានម្តងៗដែលនឹងជួយកូនរបស់អ្នកឱ្យមានភាពឯករាជ្យបន្តិចម្ដងៗ ។ ជាឧទាហរណ៍ អ្នកអាចប្រាប់កូនរបស់អ្នកថា គេអាចគេងនៅក្នុងបន្ទប់របស់អ្នកបាន ប៉ុន្តែគេងនៅលើឥដ្ឋ បន្ទាប់មកផ្លាស់ប្តូរគាត់បន្តិចម្តងៗទៅគេងលើគ្រែបន្ទប់គេដោយខ្លួនឯង ។
៤. បង្កើតទម្លាប់ពេលគេងដែលមានសុខភាពល្អ ៖ ទម្លាប់ពេលចូលគេងដែលមានសុខភាពល្អ នឹងជួយកូនរបស់អ្នកឱ្យស្ងប់ ហើយត្រៀមខ្លួនសម្រាប់ការគេង ។ នៅជាមួយកូនមួយសន្ទុះ រួចសូមបិទភ្លើង ហើយចាកចេញពីបន្ទប់ ដើម្បីឱ្យគាត់អាចហាត់គេងលក់ដោយខ្លួនឯងបាន ។

៥. មានភាពស៊ីសង្វាក់គ្នា ៖ ឪពុកម្តាយខ្លះអាណិតកូន ពេលកូនត្រឡប់មកបន្ទប់វិញនៅ កណ្តាលយប់ ដូច្នេះអ្នកទាំងពីរត្រូវតែផ្ញើសារច្បាស់លាស់ជារៀងរាល់យប់ថា ពួកគេត្រូវគេង នៅបន្ទប់ផ្សេង ។ បើកូនចេះតែអាចមកគេងវិញបាន នោះគេនឹងយល់ថា ការតវ៉ារបស់ពួកគេមានប្រសិទ្ធភាព ហើយអ្នកក៏នឹងបង្រៀនគេថា គេអាចធ្វើអ្វីតាមចិត្ត ឬមានអាកប្បកិរិយាមិនសមរម្យបាន ។ ត្រូវមានភាពជាប់លាប់ក្នុងការបញ្ជូនកូនរបស់អ្នកទៅគ្រែរបស់គេ ។
៦. ផ្តល់ការពង្រឹងជាវិជ្ជមាន ៖ ផ្តល់រង្វាន់ដល់កូនរបស់អ្នកសម្រាប់ការគេងលើគ្រែរបស់គេផ្ទាល់ ។ ផ្សំរង្វាន់ជាមួយនឹងការសរសើរ ហើយបញ្ជាក់យ៉ាងច្បាស់ថា អ្នកពេញចិត្តនឹងការរីកចម្រើនរបស់កូនអ្នក ។
៧. ស្រាយបញ្ហាដោយសកម្ម ៖ អ្នកទំនងជានឹងជួបប្រទះបញ្ហាមួយចំនួននៅពេលឱ្យកូនរបស់អ្នកគេងលើគ្រែរបស់គាត់ផ្ទាល់ ។ ប្រហែលគាត់លួចចូលក្នុងបន្ទប់របស់អ្នកដោយស្ងាត់ស្ងៀម ។ ប្រសិនបើបែបនេះ ការផ្តល់ពេលវេលាបន្ថែម ដើម្បីជជែកគ្នាមួយទល់មួយក្នុងអំឡុងពេលថ្ងៃអាចជួយគាត់ទទួលបានការយកចិត្តទុកដាក់ជាវិជ្ជមានដែលគាត់ត្រូវការ ៕ ប្រភព ៖ verywellfamily

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។
លើពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ