តារាសិ.ចស៊ីម្នាក់ផ្សព្វផ្សាយការយល់ដឹងជំងឺមហារីក តែបែរជាបង្កការខឹ.ងសម្បារទៅវិញ
ឥណ្ឌា ៖ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានអះអាងថា តារាស្រីជនជាតិឥណ្ឌាម្នាក់បាន
ឥណ្ឌា ៖ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានអះអាងថា តារាស្រីជនជាតិឥណ្ឌាម្នាក់បាន
ឥណ្ឌា ៖ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានអះអាងថា តារាស្រីជនជាតិឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺមហារីកមាត់ស្បូន រួមនឹងវីដេអូជាបន្តបន្ទាប់ក្រោយមកដែលបានប្រកាសថា នាងនៅមានជីវិតនៅឡើយទេ បានបង្កការខឹងសម្បារ និងការរិះគន់ពីមហាជនយ៉ាងក្ដៅគគុក ពាក់ព័ន្ធនឹងបញ្ហាសីលធម៌ជុំវិញយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។
កាលពីថ្ងៃសុក្រសប្តាហ៍មុន គណនី Instagram ផ្លូវការរបស់តារាសម្ដែង និងម៉ូដែលដ៏សិចស៊ីរបស់ឥណ្ឌា Poonam Pandey បានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា តារាស្រីវ័យ៣២ឆ្នាំរូបនេះ បានតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺយ៉ាងក្លាហាន ហើយនាងបានស្លាប់បាត់បង់ជីវិតហើយ។ មនុស្សជាច្រើនបានជឿលើការសេចក្ដីប្រកាសនេះទាំងស្រុង ហើយសារព័ត៌មាននានាបានរាយការណ៍ព័ត៌មាននៃការស្លាប់របស់នាងក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ស្របពេលប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញដោយការគោរព និងការរំលែកទុក្ខចំពោះតារាស្រីរូបនេះ។
យ៉ាងណាមិញ ១ថ្ងៃបន្ទាប់ពីការស្លាប់របស់នាងត្រូវបានប្រកាស ស្រាប់តែ Pandey បានបង្ហោះវីដេអូមួយដោយបញ្ជាក់ថា នាងបានក្លែងបន្លំការស្លាប់របស់នាងលើគណនី Instagram ដែលអ្នកតាមដាន ១.៣លាននាក់ ដោយបានអះអាងថា គឺជាផ្នែកមួយនៃយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូនតែប៉ុណ្ណោះ។ នៅក្នុងវីដេអូនោះ Pandey បាននិយាយថា ភ្លាមៗនោះ យើងទាំងអស់គ្នាកំពុងនិយាយអំពីបញ្ហាជំងឺមហារីកមាត់ស្បូនមែនទេ?ហើយនាងបន្តថា នាងមានមោទនភាពណាស់ ចំពោះអ្វីដែលដំណឹងមរណភាពនាងអាចសម្រេចបានលើពញ្ញាក់អារម្មណ៍ លើការយល់ដឹងអំពីជំងឺដ៏កាចសាហាវនេះ។
ការបង្ហោះជាបន្តបន្ទាប់នៅលើគណនី Instagram តារាស្រីរូបនេះ បានបង្កជាការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនឥណ្ឌា ដោយនាំមកជាមួយនូវការរិះគន់យ៉ាងច្រើនផងដែរ។ អ្នកខ្លះក៏បានរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានរាយការណ៍ការស្លាប់របស់តារាស្រីរូបនេះ ដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មាននោះ ខណៈដែលអ្នកសារព័ត៌មានមួយចំនួនបានការពារការសម្រេចចិត្តរបស់ពួកគេ ដោយបានអះអាងថា ដំណឹងនេះត្រូវបានចែករំលែកដោយផ្អែកតាមការបង្ហោះរបស់គណនី Instagram ផ្លូវការរបស់តារាស្រីរូបនេះ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន Schbang ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទទួលខុសត្រូវចំពោះការបង្កើតយុទ្ធនាការនេះ បានធ្វើការសុំទោសដល់អ្នកដែលប៉ះពាល់អារម្មណ៍ដោយយុទ្ធនាការនេះ។ ទីភ្នាក់ងារនេះបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «សកម្មភាពយើងត្រូវបានជំរុញដោយបេសកកម្មឯកវចនៈ ដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូន។ ម្ដាយតារាស្រី Pandey បានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយនាងយល់ពីសារសំខាន់នៃការការពារ ការរិះគន់ និងការយល់ដឹង ជាពិសេសនៅពេលដែលមានវ៉ាក់សាំង»។ ប៉ុន្តែបើទោះបីជាមានការបកស្រាយបែបនេះយ៉ាងណាក៏ដោយ ក៏ប្រតិកម្មជុំវិញយុទ្ធនាការនេះ នៅតែមិនទាន់សាបរលាបនៅឡើយទេ។
សូមជម្រាបថា នៅក្នុងប្រទេសឥណ្ឌា ជំងឺមហារីកមាត់ស្បូន ជារឿយៗត្រូវបានហៅថា «ឃាតកស្ងៀមស្ងាត់» ព្រោះមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលដំបូង។ បន្ទាប់ពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូនគឺកើតមានញឹកញាប់បំផុតទី២ ចំពោះស្ត្រីឥណ្ឌា ដែលមានជាង ៧៧,០០០នាក់ បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែវាក៏ជាមហារីកមួយក្នុងចំណោមមហារីកដែលអាចការពារបានផងដែរ ព្រោះវ៉ាក់សាំង HPV ការពារប្រឆាំងនឹងប្រភេទមេរោគបង្កជំងឺមហារីកដែលមានហានិភ័យខ្ពស់។ ប៉ុន្តែស្ត្រីត្រូវបានណែនាំឱ្យបន្តការពិនិត្យមហារីកមាត់ស្បូនជាប្រចាំ ព្រោះវ៉ាក់សាំងមិនអាចការពារប្រឆាំងនឹងមេរោគ HPV ដែលបង្កមហារីកបានទាំងអស់នោះទេ៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ