ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង ជាពិសេស​ការផ្សាយ​លើផ្ទាំងប៉ាណូតាមទីសាធារណៈ​

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន…

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ​នានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេស​ការផ្សព្វផ្សាយ​នៅលើផ្ទាំង​ប៉ាណូ តាមទីសាធារណៈ ដោយត្រូវកម្រិត​ឱ្យបានសមរម្យ ដើម្បីរួមចំណែក​ក្នុងការកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង​ដោយសារការបើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង​។

សេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ​ក្រសួងព័ត៌មាន សហការជាមួ​យក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើត​ក្រមប្រតិបត្តិ​មួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹង​។

បទបញ្ជាថ្មីនេះ ត្រូវបានធ្វើឡើង បន្ថែម​លើបទបញ្ជារបស់សម្តេចធិបតី ដែលបានណែនាំដល់​ប៉ូលិស ឱ្យត្រួតពិនិត្យជាតិអាល់កុល ឬជាតិ​​ស្រវឹង​លើអ្នកបើកបរ នៅពេលយប់​​។ អ្នកបើកបរ មានជាតិស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លា.ប់ និងរបួសមនុស្សច្រើន ពិសេស​នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២៣ និងនៅខែមករា ឆ្នាំ២០២៤ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ