ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ក្រុមហ៊ុន​យក្ស​ទាំង​៥​ នៅ​លើ​ពិភពលោក​មានទ្រព្យ​ខ្ទង់​ទ្រី​លាន​ដុល្លារ

3 ខែ មុន

ក្រុមហ៊ុន​ដែល​បាន​ជាប់​នៅ​ក្នុង​បញ្ជី​កំពូល​ក្រុមហ៊ុន​យក្ស​ទាំង​៥ នៅ​លើ​ពិភពលោក​របស់​ទស្សនាវដ្តី​ហ្វ​ប នា​ដើមឆ្នាំ​២០២៤ គឺ​មានទ្រព្យ​សម្បត្តិ​រួម​គ្នា​រហូត​ដល់​ជាង​១១ ទ្រី​លាន ( ១ ០០០ ០០០ លាន​)…

ក្រុមហ៊ុន​ដែល​បាន​ជាប់​នៅ​ក្នុង​បញ្ជី​កំពូល​ក្រុមហ៊ុន​យក្ស​ទាំង​៥ នៅ​លើ​ពិភពលោក​របស់​ទស្សនាវដ្តី​ហ្វ​ប នា​ដើមឆ្នាំ​២០២៤ គឺ​មានទ្រព្យ​សម្បត្តិ​រួម​គ្នា​រហូត​ដល់​ជាង​១១ ទ្រី​លាន ( ១ ០០០ ០០០ លាន​) ដុល្លារ​ឯណោះ ពោល គឺ​លើស​ទ្រព្យសម្បត្តិ​សរុប​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។

តើ​កំពូល​ក្រុមហ៊ុន​យក្ស​ទាំង​៥​នេះ​មាន​ក្រុមហ៊ុន​ណាខ្លះ? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះ សន្តិភាព សូម​ជូន​ព័ត៌មាន​ត្រួស​ៗ​ពី​ក្រុមហ៊ុន​ទាំងនេះ ។

១ ក្រុមហ៊ុន Apple :
ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​ក​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ដល់​ទៅ​២,៨៩ ទ្រី​លាន​ដុល្លារ ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ក្រុមហ៊ុន​ដែល​កំពុង​តែ​កាន់កាប់ និង ដឹកនាំ​ក៏​ដូច​ជា គ្រប់គ្រង​ផលិតកម្ម​ទូរស័ព្ទ និង​កុំ​ព្យ័​ទ័​រ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា iPhone iPad, និង Mac ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ លោក ធី​ម ឃុ​ក (Tim Cook)​ជនជាតិ​អា​មេ​រិ​ក ។

២ ក្រុមហ៊ុន ម៉ា​យ​ក្រូ​សូ​ហ្វ (Microsoft) ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​តម្លៃ​២,៨២ ទ្រី​លាន​ដុល្លារ ។ ក្រុមហ៊ុន​នេះ​គ្រប់គ្រង​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​ប្រភេទ ជា​ពិសេស គឺ​ប្រព័ន្ធ​សូ​ហ្វ​វែ​កុំ​ព្យ័​ទ័​រ និង​សេវាកម្ម​ខាង​ផ្នែក​ឌី​ជី​ថ​ល ។ ក្រុមហ៊ុន​នេះ​កំពុង​តែ​គ្រប់គ្រង​ដោយ​លោក សា​ត្យា ណា​ដេ​ឡា (Satya Nadella)​ជា​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ឥណ្ឌា ។

៣ ក្រុមហ៊ុន Saudi Aramco
ជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​នៅ​អា​រ៉ា​ប៊​ប៊ី​សា​អូឌីត ដែល​មានទ្រព្យ​សម្បត្តិ​ទាំងអស់​សរុប ២,០៦ ទ្រី​លាន​ដុល្លារ ។ ក្រុមហ៊ុន​នេះ​គ្រប់គ្រង​ដោយ​លោក អា​មិន ណា​ស័​រ (Amin H. Nasser) ជា​ជនជាតិ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ផ្ទាល់ ។ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ដែល​កំពុង​តែ​គ្រប់គ្រង​ធនធាន​ប្រេង​បម្រុង​ធំ​បង្អស់​នៅ​ម​ជ្ឈឹ​ម​បូព៌ា​សព្វថ្ងៃ ។

៤ ក្រុមហ៊ុន Alphabet ឫ Google
ជា​ក្រុមហ៊ុន​ដែល​កំពុង​តែ​នាំមុខ​ខាង​បច្ចេកវិទ្យា និង​គ្រប់គ្រង​ស្ថិតិ​នៃ​ការ​ស្រាវជ្រាវ និង​ទីផ្សារ អន​ឡាញ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ។ ក្រុមហ៊ុន​នេះ គឺ​កំពុង​តែ​គ្រប់គ្រង​ស្ថិតិ និង​អាជីវកម្ម​តាម​អន​ឡាញ​ជា​ច្រើន ។ ក្រុមហ៊ុន​នេះ គឺ​គ្រប់គ្រង​ដោយ​លោក សាន់​ដា ពិ​ឆៃ (Sundar Pichai) ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ដើម​កំណើត​ឥណ្ឌា ។

៥ ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​ន (Amazon)
ជា​ក្រុមហ៊ុន​លក់ទំនិញ​រាយ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​មានទ្រព្យ​សម្បត្តិ​សរុប ១,៥៦ ទ្រី​លាន​ដុល្លារ ។ ក្រុមហ៊ុន​នេះ គឺ​គ្រប់គ្រង​ដោយ​លោក អេ​ន​ឌី ជេ​ស៊ី (Andy Jassy) ជនជាតិ​អា​មេ​រិ​កាំ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ