ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ដេ​នី ក្វា​ន់ ក្ដៅស្លឹកត្រចៀក​ចេញ​មុខការ​ពារ​​កូនស្រី រឿង​ក្មេង​ស្រី​រួម​ថ្នាក់​និយាយដើម​មិនល្អ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

អ្នក​នាង ដេ​នី ក្វា​ន់ បាន​ចេញ​មុខ​ប្រឆាំង​ទាស់ ដើម្បី​ការពារ​កូនស្រី ល្អ ហួស ក្រោយ​ពី​មានការ​បែកធ្លាយ​សារ​សំឡេង​របស់​ក្មេង​ស្រី​រួម​ថ្នាក់​និយាយដើម​មិនល្អ​មក​លើ​កូនស្រី​របស់​ខ្លួន ខណៈ​ពេល​ដែល​អ្នក​នាង​ចាត់​ទុក​ករណី​នេះ គឺជា​ការ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ដេ​នី ក្វា​ន់ បាន​ចេញ​មុខ​ប្រឆាំង​ទាស់ ដើម្បី​ការពារ​កូនស្រី ល្អ ហួស ក្រោយ​ពី​មានការ​បែកធ្លាយ​សារ​សំឡេង​របស់​ក្មេង​ស្រី​រួម​ថ្នាក់​និយាយដើម​មិនល្អ​មក​លើ​កូនស្រី​របស់​ខ្លួន ខណៈ​ពេល​ដែល​អ្នក​នាង​ចាត់​ទុក​ករណី​នេះ គឺជា​ការ​បរិ​.​ហា​.​រ​កេរ្តិ៍​មក​លើ​កូនស្រី​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ។

តាម​រយៈ​សារ​សំឡេង​ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​អ្នក​នាង ដេ​នី ក្វា​ន់ នោះ បាន​បង្ហាញ​ថា «​កូនសិស្ស​រួម​សាលា​របស់​ស្រី​ស្អាត ល្អ ហួស បាន​ជជែក​គ្នា​តាម​គ្រុប​បែប​រិះគន់ ដោយ​លើក​ឡើង​ពី​ស្រី​ស្អាត ល្អ ហួស ថា មិនល្អ ជា​ស្រី​ទាក់​ប្រុស និង​នៅ​ក្រៅ​មិន​ស្អាត ជាដើម ។​ល​។​»

តាម​រយៈពាក្យ​សម្តី​ទាំងនេះ បាន​ធ្វើ​ឱ្យ​អ្នក​នាង ដេ​នី ក្វា​ន់ ហាក់​ក្ដៅស្លឹកត្រចៀក ដោយ​អ្នក​នាង​បាន​បញ្ចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​ប្រាប់​ហើយ​ថា កូន​ខ្ញុំ​ហាម​ប៉ះ ត្រៀមខ្លួន​ទៅ ក្ដៅ​ដូច​បាយ​ពុះ តើ​នរណា​ជា​អាណាព្យាបាល​របស់​ក្មួយ​ស្រី​ម្នាក់​នេះ? ក្មួយ​ស្រី​ម្នាក់​នេះ​សំដី​សា​.​ហា​.​វ ហៅ​គ្រូបង្រៀន​សុទ្ធតែ មី មី ហើយ​និយាយ​ថា កូនស្រី ល្អ ហួស របស់ខ្ញុំ​ទៅ​រៀន​ទាក់​ប្រុស តើ​រាល់ថ្ងៃ​ទៅ​រៀន ឬ​ទៅ​បរិ​.​ហា​.​រ​កេរ្តិ៍​កូនស្រី​ខ្ញុំ? តើ​សាលា​គួរ​ចាត់វិធានការ​បែប​ណា​ជាមួយ​សិស្ស​ប្រភេទ​នេះ?»​។

ដោយឡែក នៅ​ក្នុង​វី​ដេ​អូ​ដែល​បាន Live អ្នក​នាង ដេ​នី ក្វា​ន់ បាន​លើក​ឡើង​បន្ថែម​ថា «​ខ្ញុំ​ចង់​ប្រាប់​ទៅ​ក្មួយ​ស្រី​ដែល​បាន​និយាយ​នោះ​ថា ខ្ញុំ​ខំ​រក​លុយ ដើម្បី​បញ្ជូន​កូន​ទៅ​រៀន មិនមែន​ទៅ​ទាក់​ប្រុស​ទេ ហេតុ​អ្វី​ក៏​ក្មួយ​ដឹង? បើ​ក្មួយ​នៅ​ក្មេង​សោះ​» ។

អ្នក​នាង​បន្ត​ថា «​ខ្ញុំ​ចង់​ដឹង ខាង​សាលា​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​រឿង​នេះ សូ​ម្បី​តែ​គ្រូ​ក៏​គាត់​ហៅ​មី​ដែរ ចុះ​ទម្រាំ​កូន​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ស្នើ​ទៅ​សាលា​សូម​ជួយ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ ឬ​ក៏​យក​គាត់​ទៅ​អប់រំ ព្រោះ​អាណាព្យាបាល​បញ្ជូន​គាត់​ទៅ​រៀន​ឱ្យ​ចេញ​ដឹង មិនមែន​ទៅ​និយាយ​បរិ​.​ហា​.​រ​កេរ្តិ៍​ទេ​»​។

អ្នក​នាង​បញ្ជាក់​ថា «​ប្រសិនបើ​សាលា​មិន​មាន​ចំណាត់ការ​ចំពោះ​រឿង​នេះ​ទេ ខ្ញុំ​នឹង​បញ្ឈប់​កូនស្រី​មិន​ឱ្យទៅ​រៀន​នៅ​សាលា​មួយ​នេះ​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា សាលា​មួយ​ៗ​ប្រាកដជា​មានច្បាប់ និង​វិន័យ»​។

យ៉ាងណា​ម៉ិ​ញ បើ​តាម​អ្នក​នាង ដេ​នី ក្វា​ន់ រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង​មិន​មាន​គោលបំណង​ណាមួយ​ពាក់ព័ន្ធ​ចំណាត់ការ​ទៅ​លើ​ផ្នែក​ច្បាប់​នោះ​ឡើយ ដោយសារ​អ្នក​នាង​គិត​ថា ក្មេង​អាយុ​ប៉ុណ្ណឹង គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​អាណាព្យាបាល ប៉ុន្តែ​អ្នក​នាង​ចង់ឱ្យ​អាណាព្យាបាល​ក្មេង​ស្រី​ទាំងនោះ គួរ​ចំណាយ​ពេលវេលា​ខ្លះ ដើម្បី​ទូន្មាន​ប្រៀនប្រដៅ​កូន​ឱ្យ​បាន​ល្អ​ជាង​នេះ ។

ទោះបីជា​យ៉ាងណា អ្នក​នាង​បញ្ជាក់​ថា «​នាង​មិន​ចង់​បន្ត​រឿង​នេះ​ឱ្យ​វែង​ឆ្ងាយ ឬ​ចង់​បង្ខូចឈ្មោះ​ជាមួយ​ក្មេង​នោះ​ឡើយ ប៉ុន្តែ​រឿង​នេះ វា​ពិបាក​ទទួលយក​ណាស់ ហើយ​វា​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​នាង​ជា​ម្តាយ និង​កូនស្រី ល្អ ហួស យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កូនស្រី​របស់​នាង​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​សម្រស់​មួយ តំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ