ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ឆុង​យក​ហេង​ ៖ ប្រជាជន​ខ្មែរ​កាត់​ចិន​ធ្វើ​មុន​ចូល​ឆ្នាំ​ចិន

3 ខែ មុន
  • ភ្នំពេញ

ដោយសារ​ជំនឿ​តាំងពី​ដើម​មក​ទើប​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​ជាប់សែស្រឡាយ​ចិន​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​វិហារ ឬ​អ្នកតា​ចិន​ធ្វើការ​សែន​កាត់​ឆុង ដើម្បី​កាត់​គ្រោះ ចង្រៃ ទាំងអស់​អោយ​ចៀស​ផុត​ចេញ​ឆ្ងាយ និង​នាំ​មក​វិញ​នូវ​លាភ​សំណាង​ត្រឡប់​មក​វិញ ។ ក្នុង​នោះ ការ​ចំណាយ​ក្នុង​ការ​កាត់​ឆុង​ម្តង​ប្រជាពលរដ្ឋ​ម្នាក់​ៗ​អាច​ត្រូវ​ចំណាយ​យ៉ាង​ហោច​១៥.០០០​រៀល…

ដោយសារ​ជំនឿ​តាំងពី​ដើម​មក​ទើប​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​ជាប់សែស្រឡាយ​ចិន​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​វិហារ ឬ​អ្នកតា​ចិន​ធ្វើការ​សែន​កាត់​ឆុង ដើម្បី​កាត់​គ្រោះ ចង្រៃ ទាំងអស់​អោយ​ចៀស​ផុត​ចេញ​ឆ្ងាយ និង​នាំ​មក​វិញ​នូវ​លាភ​សំណាង​ត្រឡប់​មក​វិញ ។ ក្នុង​នោះ ការ​ចំណាយ​ក្នុង​ការ​កាត់​ឆុង​ម្តង​ប្រជាពលរដ្ឋ​ម្នាក់​ៗ​អាច​ត្រូវ​ចំណាយ​យ៉ាង​ហោច​១៥.០០០​រៀល ទៅ​៣​ម៉ឺន ។

រូបតំណាង

ព្រឹទ្ធាចារ្យ អ៊ឹម វួ​ច​ណឹ​ម អាយុ​៧៦​ឆ្នាំ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា ជា​ទូទៅ​ពិធី​កាត់​ឆុង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា ក្រោយ​ចូល​ឆ្នាំ​ចិន​ហើយ​មិន​អាច​ធ្វើ​បាន​នោះ​ទេ អាស្រ័យ​ទៅ​លើ​ពេលវេលា របស់​បុគ្គល​ម្នាក់​ៗ​ថា ទំនេរ​ពេល​ណា ឬ​អ្នកខ្លះ​បាន​រើស​យក​ថ្ងៃ​ល្អ​តាម​ប្រតិទិន ឬ​តាម​ចិន​សែ​ប្រាប់ ។ ពួក​គាត់​មាន​ជំនឿ​ថា បើ​ឆុង​ហេង គឺ​មាន​លាភ​ធំ តែបើ​ឆុង​ស៊យ​ជួប​គ្រោះថ្នាក់ ខាតបង់​លុយកាក់ ការងារ​មិន​រលូន និង​មាន​បញ្ហា​សុខភាព​ជាដើម ។

ព្រឹទ្ធាចារ្យ អ៊ឹម វួ​ច​ណឹ​ម បាន​បន្ត​ថា «​ការ​សែន​កាត់​ឆុង ប្រដាប់​គេ​មាន​តាំងពី​រូប​មនុស្ស តាំងពី​រូប​សត្វ​ឡើង ហើយ​ក៏​មាន​រូប​លោកតា​ដែរ ។ យើង​ទិញ​របស់​អ៊ីចឹង​ៗ​សែន ។ យើង​ក៏​សែនអ្នកតា​លុយ​ផ្សេង​ទៀត​ដោយ​ប្រើ​ក្រូច​១៥ ផ្លែ​»​។

រូបតំណាង

លោក ពុំ ប៊ុ​ន​ឆៃ អាយុ​២៨​ឆ្នាំ ជា​អ្នកលក់​គ្រឿង​សែនព្រេន នៅ​ស្ទឹង​តា​ខ្មៅ ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ការ​សែនព្រេន​ម្តង​ៗ ប្រជាពលរដ្ឋ​ខ្មែរ​ស្រ​ឡាយ​ចិន ចំណាយ​យ៉ាងតិច​៣​ម៉ឺន​រៀល ទៅ​៤​ម៉ឺន​រៀល​លើ​គ្រឿង​រណ្តាប់​សែនព្រេន​ម្តង​ៗ​។ លោក ពុំ ប៊ុ​ន​ឆៃ បន្ថែម​ថា «​វា​មាន​តាម​តូច​តាម​ធំ ។ បើ​គាត់​ចង់បាន​៣​ម៉ឺន រៀល​យើង​រៀប​អោយ​គាត់​៣​ម៉ឺន​រៀល ។ បើ​គាត់​ចង់បាន​តិចតួច​យើង​រៀប​អោយ​គាត់​តាម​ហ្នឹង​តាម​ថវិកា ។ ពេល​ខ្លះ​ត្រឹម​១៥.០០០​រៀល​ក៏​អាច​ទិញ​បាន​ដែរ​បង​»​។

រូបតំណាង

ដោយឡែក អ្នកស្រី យាន ស៊ី​ណាត អាយុ​៣៩​ឆ្នាំ ជា​អ្នកលក់​ក្រដាស​យ័ន្ត ធូប​ទៀន នៅ​វិហារ អ្នកតា​ធំ​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា «​ក្នុង​ពេល​សែន​ម្តង​ៗ​គេ​ត្រូវ​ចំណាយ​ដូច​ជា ធូប ទៀន ក្រដាសសែន និង​ក្រូច ប្រេង និង​លុយកាក់​ផ្សេង​ៗ​តាម​ភ្ញៀវ​ដែល​គាត់​ត្រូវការ​ចង់បាន ។ ខ្ញុំ​អាច​លក់​ជូន​គាត់​តាម​ការ​ចង់បាន »​។

សម្រាប់​អ្នក​នាង ដោត គី​ម​ស្រ៊ុ​ន អាយុ​៤២​ឆ្នាំ ជា​អ្នកលក់​គ្រឿង​សែនព្រេន នៅ​វិហារ​អ្នកតា​ធំ ក្រុង​តា​ខ្មៅ ដែរ ថា​«​បើ​ថា​រៀប​តែ​ក្រដាស់​កាត់​ឆុង ២​ម៉ឺន​រៀល​ចុះ​ក្រោម អូ​ខេ​ហើយ ។ តែបើ​ថា គាត់​ចង់​សែន​លោកតា​ទៀត តាម​ហ្នឹង​ត​ទៀត​ទៅ​។ តែបើ​គាត់​ត្រឹម​កាត់​ឆុង​អី​ទេ​២​ម៉ឺន រៀល​ចុះ​ក្រោម » ។

រូបតំណាង

នៅ​ស​ប្តា​ហ៍​នេះ ពលរដ្ឋ​ខ្មែរ​ចិន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​រៀបចំ​ប្រារព្ធ​ពិធី​កាត់​ឆុង​ទៅ​តាម​ជំនឿ​របស់​ពួក​គេ​បណ្តើរ​ៗ ដោយ​មានការ​រៀបចំ​តុបតែង​ផ្ទះ និង​ការ​សែន ព្រេន​មួយ​ចំនួន​ផង ។ នៅ​តាម​វិហារ​អ្នកតា​ធំ​ៗ​របស់​ចិន គេ​សង្កេត​ឃើញ​មានការ​សែនព្រេន ការ​ជួបជុំ​មនុស្ស និង​ការ​ដុត​ក្រដាស​ផ្សេង​ៗ ជា​យ័ន្ត​ជាដើម បាន​ក្លាយជា​រឿង​ធម្មតា​ក្នុង​អំឡុង ពេល​រៀប​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នេះ​ជា​បន្តបន្ទាប់ ៕
ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ