រាជធានីភ្នំពេញ ៖ ជម្លោះពាក្យសម្ដីរវាងកម្មករសំណង់ និងពលរដ្ឋរស់នៅក្នុងភូមិតំបន់មិនរៀបរយ បានបង្កឱ្យក្លាយជាហិ.ង្សាវា.យ និងគ.ប់គ្នាទៅវិញទៅមក បណ្តាលឱ្យភាគីទាំងសងខាងរងរបួសជាច្រើននាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតំបន់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីភាគីខាងកម្មករសំណង់ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ ពួកគាត់នាំគ្នាអង្គុយលេង ហើយអ្នកខ្លះក៏ផឹកស៊ីធម្មតា ដែលមានគ្នាប្រហែលជិត១០នាក់ ស្រាប់តែពេលនោះមានអ្នករស់នៅក្នុងភូមិតំបន់មិនរៀបរយ មកជេរដៀមដាមពួកគាត់ម្ដងហើយម្ដងទៀត ហើយក៏មិនមែនមានតែ១ថ្ងៃនេះដែរ។ ដោយសារតែអត់ទ្រាំមិនបាន ណាមួយមានសុរាចូលខ្លួនខ្លះផងនោះ ទើបពួកគាត់ជាក្រុមកម្មករមានចិត្តក្លាហាន នាំគ្នីគ្នាយកដំបង ដុំថ្ម ដែកទីប សម្រុកទៅវា.យ និងគ.ប់គ្នាទៅវិញទៅមក បណ្ដាលឱ្យពួកគាត់ជាកម្មករសំណង់ រងរបួសធ្ងន់ម្នាក់ និងស្រាលចំនួន៣នាក់»។

ដោយឡែកខាងភាគីអ្នករស់នៅក្នុងភូមិតំបន់មិនរៀបរយវិញ ក៏បានប្រាប់ឱ្យដឹងដែរថា «មុនពេលកើតហេតុ ពួកគាត់ជាអ្នកភូមិមិនដឹងអ្វីនោះទេ? ក៏ស្រាប់តែក្រុមកម្មករសំណង់ សុទ្ធតែប្រុសៗមានគ្នាជាង១០នាក់ ប្រដាប់ដោយដំបង ដុំថ្ម ដែកទីប នាំគ្នារត់មកគ.ប់ស្រោចចូលទៅក្នុងភូមិតែម្ដង ។ បន្ទាប់មក អ្នកភូមិក៏នាំគ្នាចេញមកតតាំងគ្នាទៅវិញទៅមក បណ្ដាលឱ្យស្ត្រី២នាក់រងរបួសបែកក្បាលហូរឈា.ម និងម្នាក់ទៀតប្រុសវ័យប្រហែល១៦ឆ្នាំ រងរបួសស្រាល»។

ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅជួយ និងបំបែកភាគីទាំងសងខាង ដើម្បីកុំឱ្យមានហិ.ង្សាកើតឡើងទៀត និងយកវត្ថុតាងមានដូចជា ដុំថ្ម ដំបង ដែកទីប មួយចំនួនទុកជាវត្ថុតាងផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមិនអាចសួរនាំអ្វីបានទាំងអស់ ដោយសារតែភាគីទាំងសងខាងសុទ្ធតែរងរបួស ដូច្នេះហើយសមត្ថកិច្ចក៏បានណែនាំឱ្យភាគីទាំងសងខាងទៅព្យាបាលរបួសរៀងៗខ្លួនសិន។ លុះព្រឹកឡើងមិនថា ខាងណានោះទេ បើអ្នកណាចង់ឈ្នះចង់ចាញ់ អាចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើបាន សមត្ថកិច្ចនឹងចាត់ការឱ្យផងដែរ៕




ចែករំលែកព័តមាននេះ