ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុ​ន រក្សា ទម្លាយ​រឿង​បែកបាក់​គ្រួសារ និង​ចេញ​មុខ​ការពារ​តម្លៃ​ស្ត្រី​មានឈ្មោះ​ជា​មេម៉ាយ

3 ខែ មុន
  • ភ្នំពេញ

អតីត Miss Universe Cambodia 2020 ស្រី​ស្រស់ ឈុ​ន រក្សា បាន​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ពី​ការ​បាក់បែក​គ្រួសារ ក្លាយជា​ស្ត្រី​មេម៉ាយ និង​ត្រូវ​ចិញ្ចឹម​កូន​ម្នាក់​ក្នុង​បន្ទុក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ យ៉ាងណា ក្នុង​ពេល​ដែល​ខ្លួន​ក្លាយជា​ស្ត្រី​មេម៉ាយ ស្រី​ស្រស់

រាជធានី​ភ្នំពេញ ៖ អតីត Miss Universe Cambodia 2020 ស្រី​ស្រស់ ឈុ​ន រក្សា បាន​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ពី​ការ​បាក់បែក​គ្រួសារ ក្លាយជា​ស្ត្រី​មេម៉ាយ និង​ត្រូវ​ចិញ្ចឹម​កូន​ម្នាក់​ក្នុង​បន្ទុក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ យ៉ាងណា ក្នុង​ពេល​ដែល​ខ្លួន​ក្លាយជា​ស្ត្រី​មេម៉ាយ ស្រី​ស្រស់ ឈុ​ន រក្សា បាន​ចេញ​មុខ​ការពារ​តម្លៃ​ស្ត្រី និង​ឆ្លើយ​តប​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​មា​ក់​ងា​.​យ និង​មិន​អោយ​តម្លៃ​ទៅ​លើ​ស្ត្រី​ដែល​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​។

ស្រី​ស្រស់ ឈុ​ន រក្សា បាន​លើក​ឡើង​ថា «​មេម៉ាយ or a single mom! ជា​ពាក្យ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​​តូច​មា​ក់​ងា​.​យ មិន​អោយ​តម្លៃ និង​មើល​មក​នាង​ថា នាង​ជា​មនុស្ស​បែប​នេះ បែប​នោះ មិនល្អ មិន​ស្មោះត្រង់​»​។

នាង​បញ្ជាក់​ថា «​ត្រឡប់​មក​គិត​ម្តងទៀត តើ​អ្នកដឹង​ទេ? មិន​មាន​មនុស្ស​ស្រី​ណា​ចង់​រង​ឈ្មោះ ឬ​ក៏​ទទួល​ឈ្មោះ​ថា «​មេម៉ាយ​» ទេ ពិភពលោក​នេះ​ពិតជា​អយ​តិ្ត​ធម៌​សម្រាប់​នាង​ណាស់ នៅ​ពេល​ដែល​នាង​ខំប្រឹង​ធ្វើ​ល្អ ខំប្រឹង​ថែរក្សា តែ​បែរជា​មិន​មាន​អ្នក​ណា​មើលឃើញ​អំពើ​ទាំងនោះ តែ​នៅ​ពេល​ដែល​នាង​អស់​ការ​អត់ធ្មត់ គ្រប់​គ្នា​បែរជា​មើលឃើញ​តែ​ភាព​អវិជ្ជមាន​របស់​នាង​ទៅ​វិញ​»​។

នាង​បន្ត​ថា «​ក្នុង​នាម​ខ្ញុំ​ជា Single mom ម្នាក់ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ណាស់ ដែល​អាច​មើលថែ និង​ចិញ្ចឹម​ក្មេង​ប្រុស​ម្នាក់ ដែល​គាត់​បាន​មក​កាន់​ពិភពលោក​មួយ​នេះ​។ ក្មេង​មិន​មាន​កំហុស តែ​យើង​ជា​អ្នកមាន​កំហុស ព្រោះ​យើង​ជា​អ្នក​ផ្តល់​កំណើត​អោយ​គាត់ បើ​យើង​មិន​បាន​មើលថែ​គាត់​បាន​ល្អ​។ ម៉ាក់​មិន​សុំ​អ្វី​ច្រើន​ពី​កូន តែ​ម៉ាក់​សង្ឃឹមថា ពេល​កូន​ម៉ាក់​ធំ​ទ្បើ​ង កូន​នឹង​ជា​មនុស្ស​ល្អ ជា​មនុស្ស​ប្រុស​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ស្រ​ទ្បា​ញ់​គោរព​មនុស្ស​ដែល​អោយ​តម្លៃ​ដល់​កូន»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ជាប់​ជ័យ​លា​ភី​លំដាប់​រង​ទី​១ បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា ហាក់​មិនសូវ​បាន​បង្ហាញ​វត្តមាន​លើ​វិស័យ​សិល្បៈ​ច្រើន​ឡើយ ដោយសារ​តែ​នាង​ជាប់រវល់​លើ​សិក្សា​ជំនាញ​ពេទ្យ ។ ជាង​នេះ​ទៅ​ទៀត ស្រី​ស្រស់ ឈុ​ន រក្សា តែងតែ​លាក់បាំង​ជីវិត​ឯកជន​របស់​នាង ពោល​គឺ​ក្នុង​ពេល​ដែល​រៀប​ការ​មាន​ស្វា​មីនោះ ក៏​មិនសូវ​មាន​មហាជន​ដឹង​ច្រើន​ឡើយ ។

កន្លង​មក បើ​ទោះបីជា​នាង​រៀប​ការ​មាន​ស្វាមី​ពិតមែន ប៉ុន្តែ​តារា​រូប​នេះ ហាក់​មិន​បាន​បង្ហាញ​មុខមាត់​ស្វាមី​របស់​ខ្លួន​ជា​សាធារណៈ​នោះ​ឡើយ បើ​ទោះបីជា​នាង​ទទួល​បាន​ចំណងដៃ​កូន​មួយ​នា​ពេល​នេះ​ក៏​ដោយ​។ ទើបតែ​ពេល​នេះ នាង​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ពី​ការ​បែកបាក់​ស្វាមី រហូត​ក្លាយជា​ស្ត្រី​មេម៉ាយ (Single Mom) ទាំង​វ័យក្មេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ