ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រត់​ចេញពី​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង រួច​ស្រែក​ឱ្យ​គេ​ជួយ ផ្អើល​តាម​ផ្លូវ​៦០​ម៉ែត្រ

3 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​រត់​ចេញពី​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង រួច​ស្រែក​ឱ្យ​គេ​ជួយ ក្រោយ​ពី​ត្រូវ​ក្រុម​ជនសង្ស័យ​១​ក្រុម​កា​.​ប់​ប្ល​.​ន់​យក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រត់​ចេញពី​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង រួច​ស្រែក​ឱ្យ​គេ​ជួយ ក្រោយ​ពី​ត្រូវ​ក្រុម​ជនសង្ស័យ​១​ក្រុម​កា​.​ប់​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​សា​មុ​យ​នៃ​មន្ទីរពេទ្យ​រដ្ឋ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ខាងលើ រត់​ចេញពី​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង រួច​ស្រែក​ឱ្យ​គេ​ជួយ​ថា «​មាន​ជនសង្ស័យ​មួយ​ក្រុម​កា​.​ប់​ប្ល​.​ន់​យក​ទូរស័ព្ទ​» ក្បែរ​នឹង​ស្ពាន​អាកាស​៦០​ម៉ែត្រ ដែល​កំពុង​តែ​សាងសង់​ថ្មី​ទាំង​សភាព​ឈា​.​ម​ស្រោ​.​ច​ពេញ​ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ដែរ ពលរដ្ឋ​ជិត​នោះ ក៏​នាំ​គ្នា​សួរនាំ​ទៅ​លើ​បុរស​រង​គ្រោះ​ថា តើ​មានរឿង​អ្វី0x017d7 បុរស​ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា «​មាន​ជនសង្ស័យ​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ នាំ​គ្នា​វា​.​យ និង​កា​.​ប់​ទៅ​លើ​រូប​គាត់ ហើយ​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ​ពី​រូប​គាត់​បាត់​ហើយ​»​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ដួល​សន្លប់​បាត់ស្មារតី​តែ​ម្ដង ទាំង​សភាព​ស្នាម​ក្បាល​ត្រូវ​គេ​កា​.​ប់​ឈា​.​ម​ហូរ​ស្រោ​.​ច​ពេញ​ខ្លួន​។ ក្រោយមក ពលរដ្ឋ​ក៏​នាំ​គ្នា​ទាក់ទង​ទៅ​រថយន្ត​សា​មុ​យ ឲ្យ​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​សម្ដី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​លើ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​ថា តើ​ជា​ករណី​កា​.​ប់​ប្ល​.​ន់ ឬ​យ៉ាងណា​នោះ​ទេ0x017d7 ដោយសា​តែ​ពេល​សមត្ថកិច្ច​មក​ដល់ ជន​រង​គ្រោះ​គឺ​សន្ល​.​ប់​បាត់​ទៅ​ហើយ​»​។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ