ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កំពុង​ឌុ​ប​កូន​ដើរ​លេង ស្រាប់តែ​ក្រុម​ចោ​.​រ​ស្ទា​.​ក់​វា​.​យ​ពីក្រោយ​ប្ល​.​ន់​ម៉ូតូ និង​ទូរស័ព្ទ

3 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​មួយ​ក្រុម បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ស្ទា​.​ក់​វា​.​យ​បុរស​ម្នាក់ ហើយ​ប្ល​.​ន់​យក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង និង​ទូរស័ព្ទ​បាន​សម្រេច រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ស្ទា​.​ក់​វា​.​យ​បុរស​ម្នាក់ ហើយ​ប្ល​.​ន់​យក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង និង​ទូរស័ព្ទ​បាន​សម្រេច រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​បឹង​កក់ ជិត​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ លី រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ស៊េរី​ឆ្នាំ​២០២២ មាន​ស្លាក​លេខ ភ្នំពេញ​1JW-4567 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បឹង​កក់ ដោយ​ឌុ​ប​កូនស្រី​របស់​ខ្លួន​មាន​វ័យ​១​ខួប​កន្លះ​»​។

ជន​រង​គ្រោះ​បន្ត​ថា «​ខណៈ​ពេល​គាត់​កំពុង​តែ​ឌុ​ប​កូនស្រី​ជិត​ដល់​ចំណុច​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ ADV និង​ម៉ូតូ​ហុងដា​ឌ្រី​ម ជិះ​មក​ជិត​គាត់ ហើយ​ធ្វើ​សកម្មភាព​ស្ទា​.​ក់​វា​.​យ​ក្បាល​គាត់​ពីក្រោយ រួច​ប្ល​.​ន់​យក​ម៉ូតូ ព្រមទាំង​ទូរស័ព្ទ​ដៃ​របស់​គាត់ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​»​។

បុរស​រង​គ្រោះ​បាន​បញ្ជាក់​ថា «​ពេល​ដែល​គេ​វា​.​យ​ក្បាល​របស់​គាត់​នោះ គឺ​គាត់​ក៏​បាន​លោ​.​ត​ចេញពី​ម៉ូតូ ដោយ​ឱប​កូនស្រី​របស់​គាត់​ជាប់ ព្រោះ​ខ្លាច​នាង​តូច​មាន​របួស ទើប​ជនសង្ស័យ​ឆ្លៀតឱកាស​នោះ​យក​ទាំង​ម៉ូតូ និង​ទូរស័ព្ទ​បាន​សម្រេច​តែ​ម្ដង​។ ហើយ​គាត់​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ថា ក្រុម​ជនសង្ស័យ​យក​អ្វី​មក​វា​.​យ​គាត់​ពីក្រោយ​ដូច​គ្នា ដឹង​ត្រឹម​ថា ពេល​វា​.​យ​គាត់​រួច ក្បាល​របស់​គាត់​ក៏​បែ​.​ក​ឈា​.​ម​តែ​ម្តង​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ព្រមទាំង​នាំ​ជន​រង​គ្រោះ និង​កូនស្រី​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​យក​មក​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ