ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ខុន​ដូ​៤​នាក់​នាំ​គ្នា​តវ៉ា​ចោ​.​ទ​ថៅកែ​ថា ដេញ​​ពួក​គាត់​ចេញដោយ​មិន​ប្រាក់ខែ​ឱ្យ​

3 ខែ មុន
  • ភ្នំពេញ

បុគ្គលិក​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​ចំណោម​​៥​នាក់ ដែល​បំរើ​ការ​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង បាន​នាំ​គ្នា​តវ៉ា ខណៈ​ពេល​ដែល​ម្ចាស់​ខុន​ដូ​បាន​បណ្តេញ​ពួក​គាត់​ចេញ ដោយ​មិន​បើក​ប្រាក់ខែ​ឱ្យ និង​ថែម​ទាំង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុគ្គលិក​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​ចំណោម​​៥​នាក់ ដែល​បំរើ​ការ​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង បាន​នាំ​គ្នា​តវ៉ា ខណៈ​ពេល​ដែល​ម្ចាស់​ខុន​ដូ​បាន​បណ្តេញ​ពួក​គាត់​ចេញ ដោយ​មិន​បើក​ប្រាក់ខែ​ឱ្យ និង​ថែម​ទាំង​ដក​យក​ទូរស័ព្ទ​របស់​ពួក​គាត់​ចំនួន​៥​គ្រឿង​យក​ទៅ​រក្សា​ទុក​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង ផ្លូវ​១៣៥ កែង​ផ្លូវ​៤៦៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​សម្ដី​បុគ្គលិក​ស្រី​ប្រុស​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ពួក​គាត់​បាន​មក​បំរើ​ការ​នៅ​ក្នុង​ខុន​ដូ ដែល​មាន​អ្នកខ្លះ​ធ្វើ​ជា​ចុងភៅ អ្នកខ្លះ​ធ្វើ​ជា​កូន​កាំ​បិ​.​ត និង​មាន​អ្នកខ្លះ​ទៀត​ធ្វើ​ជា​សន្តិសុខ​។ លុះ​មក​ដល់​ម៉ោង​៧​យប់ ថៅកែ​ដែល​ជា​ជនជាតិ​ចិន​ក៏​បាន​ដេ​.​ញ​ពួក​គាត់​ចេញ​បញ្ឈប់​ពី​ការងារ ដោយ​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​នោះ​ទេ ហើយ​ថែម​ទាំង​ដកហូត​ទូរស័ព្ទ និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គាត់​ទុក​ថែម​ទៀត រួច​ចោ​.​ទ​ប្រកា​.​ន់​ថា ពួក​គាត់​បាន​លួ​.​ច​ខោអាវ និង​សម្ភារៈ​នៅ​ខុន​ដូ​ខាងលើ​ទៀត​»​។

ទោះបីជា​យ៉ាងណា ពួក​គាត់​បាន​បញ្ជាក់​ថា «​ខោអាវ​ទាំងនេះ គឺ​មាន​ជន​ចិន​ម្នាក់​ដែល​ធ្វើការ​នៅ​ខុន​ដូ​ខាងលើ គឺជា​អ្នក​ឱ្យ​ពួក​គាត់ ហើយ​ខោអាវ​ទាំងនេះ ជា​ខោអាវ​ចាស់​ៗ​តែ​ប៉ុណ្ណោះ មិនមែន​ខោអាវ​ថ្មី​នោះ​ទេ​»​។

គួរ​បញ្ជាក់​ថា ចំពោះ​ករណី​ខាងលើ​នេះ​ដែរ ពួក​គាត់​នាំ​គ្នា​តវ៉ា​ទាមទារ​នេះ គឺ​មិន​ចង់បាន​អ្វី​នោះ​ទេ ក្រៅពី​ប្រាក់ខែ ទូរស័ព្ទ និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គាត់​មក​វិញ​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ ក៏​មាន​តំណាង​ខាង​ក្រុមហ៊ុន​ខុន​ដូ បាន​បញ្ជាក់​ប្រាប់​ថា «​ខាង​ខុន​ដូ គឺ​មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​បុគ្គលិក​ទាំង​៥​នាក់​នោះ​នាំ​គ្នា​ធ្វើ​សកម្មភាព​លួ​.​ច​ខោអាវ និង​សម្ភារៈ​ផ្សេង​ៗ​យក​ចេញ​មក​ក្រៅ​ប្រហែលជា​៣​ទៅ​៤​ដង​មក​ហើយ​។ ចំណែក​ខាង​ក្រុមហ៊ុន ក៏​ធ្លាប់​ធ្វើការ​ព្រ​មា​.​ន​ជា​ច្រើន​លើក​មក​ហើយ​ដែរ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​ស្តាប់​។

អ្នកតំណាង​ខាង​ក្រុមហ៊ុន​ខុន​ដូ បញ្ជាក់​ទៀត​ថា «​ហើយ​នៅ​ថ្ងៃ​កើតហេតុ ពួក​គាត់​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ដដែល​ទៀត ទើប​ខាង​ក្រុមហ៊ុន​ខុន​ដូ​បណ្តេញចេញ​តាំងពី​វេលា​ម៉ោង​៧​ល្ងាច ហើយ​សន្យា​ថា ថ្ងៃស្អែក​នឹង​បើក​លុយ​ឱ្យ​ពួក​គាត់ ក៏​ស្រាប់តែ​យប់​ឡើង​ពួក​គាត់​ទាំង​៤​នាក់ ក្នុង​ចំណោម​៥​នាក់ នាំ​គ្នា​ត្រឡប់​មក​វិញ រួច​ធ្វើការ​តវ៉ា​តែ​ម្ដង​ទៅ​»​។

ហេតុការណ៍​នេះ​ដែរ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​សួរនាំ​រួច​ហើយ ក៏​នាំ​អ្នក​ទាំងនោះ​យក​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​តំណាង​ខាង​ខុន​ដូ​ខាងលើ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ តំណាង​ខាង​ខុន​ដូ បាន​យល់ព្រម​បើក​ប្រាក់ខែ និង​ឱ្យ​ទូរស័ព្ទ​ទៅ​អ្នក​ទាំង​៤​នាក់​វិញ ដើម្បី​បញ្ចប់រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ