ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ភ័យ​ពេក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ត្រូវ​ក្រុម​ជន​បង្ក «PNT» ដេ​.​ញ​កា​.​ប់

3 ខែ មុន
  • ភ្នំពេញ

យុវជន​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ពី​ក្រុម​យុវជន «PNT» ដែល​ដេ​.​ញ​តាម​កា​.​ប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ដើម្បី​រត់គេច​នោះ ស្រាប់តែ​ត្រូវ​រថយន្ត​បុ​.​ក បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​ជន​បង្ក​វិញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ពី​ក្រុម​យុវជន «PNT» ដែល​ដេ​.​ញ​តាម​កា​.​ប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ដើម្បី​រត់គេច​នោះ ស្រាប់តែ​ត្រូវ​រថយន្ត​បុ​.​ក បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​ជន​បង្ក​វិញ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ស្តុ​ប​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើត ជន​រង​គ្រោះ​កំពុង​តែ​នាំ​គ្នា​អង្គុយ​ហូប​បាយ​ឆា​ជួបជុំ​គ្នា​ជាមួយ​មិត្ត​ភ័ក្ដិ នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ​សុខ​ៗ ស្រាប់តែ​លេចមុខ​ក្រុម​ជន​បង្ក​មួយ​ក្រុម ជិះ​ម៉ូតូ​ចំនួន​៦​គ្រឿង មាន​គា្ន​ជា​ច្រើន​នាក់ ប្រដាប់​ទៅ​ដោយ​ដាវ និង​ដំបង​ទីប រួច​នាំ​គ្នា​ជិះ​ម៉ូតូ​ឆ្វែល​ពីរ​បី​ជុំ ហើយ​ស្រែ​កថា «​អា​នឹង​ហើយ​» បន្ទាប់​មក​ក៏​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ រួច​ដេ​.​ញ​កា​.​ប់​ជន​រង​គ្រោះ​យក​តែ​ម្ដង​»​។

ប្រភព​ដដែល​បន្ត​ថា «​នៅ​ពេល​នោះ បណ្ដាល​ឱ្យ​ម្នាក់​ត្រូវ​គេ​កា​.​ប់រ​បួស​ម្រាមដៃ ហើយ​អ្នកខ្លះ​ទៀត​ភ័យ​នាំ​គ្នា​រត់​ប្រសេចប្រសាច​ចូល​ទៅ​ចូល​ក្នុង​បុរី​ញ៉ូ​ថោ​ន យក​តែ​ព្រះ​អាយុ​រៀង​ៗ​ខ្លួន​។ ដោយឡែក​ជន​រង​គ្រោះ​២​នាក់​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ​1X-9794 រត់គេច​ខ្លួន ។ លុះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បាន​បន្តិច ស្រាប់តែ​ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង ម៉ាក​CHEVROLET ពណ៌​ស ឡើង​តែម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BJ-1518 ធ្វើ​ដំណើរ​មក​ពី​កើត​ទៅ​លិច​យ៉ាង​លឿន រួច​ក៏​បុ​.​ក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ ធ្វើ​ឱ្យ​អ្នក​បើក​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​បន្ទាប់​មក បក្សពួក​ជន​បង្ក ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​អស់ ចំណែក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់ ក៏​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។ លុះ​ក្រោយមក ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ដល់ និង​ធ្វើការ​សួរនាំ​នៅ​ហេតុការណ៍​ខាងលើ រួច​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​បន្ត​ទៀត​»​។

ក្រោយ​ពេល​កើតហេតុ ដោយ​ខាង​ម្ចាស់​រថយន្ត​មិន​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ពី​ភាគី​ខាង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​នោះ​ទេ ពីព្រោះ​ថា គ្មាន​លទ្ធភាព​សង​រថយន្ត​របស់​គាត់ ដោយសារ​តែ​វា​ថ្លៃ​ពេក បន្ទាប់​មក​ក៏​យក​ម៉ូតូ​ចេញ​ទៅ ចំណែក​រថយន្ត​វិញ រង​ការ​ខូចខាត​បើក​មិនកើត ក៏​ត្រូវ​បាន​ខាង​ម្ចាស់​រថយន្ត​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួន ដើម្បី​បញ្ចប់រឿង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ