ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​លែង​ចេញ ខណៈ​កំពុង​រវល់​រកស៊ី អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ

3 ខែ មុន
  • ភ្នំពេញ

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​កន្លែង ខណៈ​ពេល​ម្ចាស់ផ្ទះ​រវល់​តែ​លក់ដូរ​រកស៊ី ហើយ​ចាក់សោរ​ចោល ក៏​ស្រាប់តែ​កើត​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​កន្លែង ខណៈ​ពេល​ម្ចាស់ផ្ទះ​រវល់​តែ​លក់ដូរ​រកស៊ី ហើយ​ចាក់សោរ​ចោល ក៏​ស្រាប់តែ​កើត​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​រថយន្ត​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្រុម​៤ ផ្លូវ​៣៥៧ ស្ថិត​ក្នុងភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​នេះ​មានឈ្មោះ ហ៊ុយ ណា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​អ្នក​រត់​ម៉ូតូ​កង់​បី​។ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ គឺជា​ប្រភេទ​សំណង់​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​០៤​ម៉ែត្រ​x១០​ម៉ែត្រ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា «​មុន​ពេល​កើតហេតុ គឺ​ផ្ទះ​កើតហេតុ​ខាងលើ ត្រូវ​បាន​ម្ចាស់ផ្ទះ​ទុក​កូនប្រុស​ម្នាក់​អាយុ​១២​ឆ្នាំទៅ​១៣​ឆ្នាំ​ឱ្យ​នៅ​ចាំផ្ទះ ដោយសារ​ពួក​គាត់​រវល់​តែ​ធ្វើការ​រកស៊ី​លក់ដូរ​ដូច​សព្វថ្ងៃ​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​មក​ដល់​ម៉ោង​កើតហេតុ ពួក​គាត់​ពុំ​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ0x017d7 ក៏​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ហុយផ្សែង​ឡើង​ខ្មួលខ្មាញ់​តែ​ម្ដង ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ នាំ​គ្នា​ឆោឡោ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​អស់​ជា​ច្រើន​បំពង់ តែ​មិន​អាច​ទប់ទល់​ស្ថានការណ៍​បាន​ឡើយ ទើប​ពួក​គាត់​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ ឱ្យមក​ជួយ​អន្តរាគមន៍​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​លុះ​បន្តិច​ក្រោយមក ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរា​គមន៍​ជា​ច្រើន​គ្រឿង​ជា​បន្តបន្ទាប់​គ្នា​ទៅ​ដល់​កន្លែង​កើតហេតុ​ចំនួន​៩​គ្រឿង បាន​សហការ​គ្នា​បា​.​ញ់​ទឹក​ពន្លត់ រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ធ្វើ​ឱ្យ​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ជា​ទាំងស្រុង​»​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា «​ពុំ​មានការ​ឆេះ​រាល​ដាល​ដល់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ផ្សេង​ទៀត​នោះ​ទេ ហើយ​ក៏​គ្មាន​គ្រោះថ្នាក់​ជី​វិ​.​តមនុស្ស​ណា​ម្នាក់​នោះ​ដែរ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ និង​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​០៤​ម៉ែត្រ​x១០​ម៉ែត្រ ចំនួន​១​ខ្នង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​មូលហេតុ​វិញ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឱ្យ​មានការ​ឆាបឆេះ​បែប​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ