ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ស្នើ​ក្រសួង​២​កោះហៅ​ស្ត្រី​តាំងខ្លួន​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត​មក​សាកសួរ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ចេញ​មុខ​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ធម្មការ និង​សាសនា កោះហៅ​ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ចេញ​មុខ​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ធម្មការ និង​សាសនា កោះហៅ​ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ថា «​មាន​បារមី​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត​» ដែល​កំពុង​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។ ហើយ​ស្ត្រី​ម្នាក់​រូប​នោះ​ត្រូវ​គេ​ស្គាល់​ពី​មុន​ថា «​គឺជា​អ្នកលក់​ឱសថ​បុរាណ​មួយ​រូប​តាម​អន​ឡាញ​» បាន​បញ្ចេញ​សកម្មភាព​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បាន​តាំងខ្លួន គឺជា​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត យាង​មក​ដើម្បី​ជួយ​ជាតិ ។

យ៉ាងណា​ម៉ិ​ញ សកម្មភាព​ទាំង​អស់នោះ ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់​ហាក់​មិន​សប្បាយ និង​នាំ​គ្នា​រិះគន់​យ៉ាង​ព្រោងព្រាត​ផង​ដែរ ។ ក្រោយ​ពេល​ឃើញ​សកម្ម​ភាព​បែប​មិន​ប្រក្រតី​ខាងលើ​នេះ ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ចំនួន​២​ខាងលើ អោយ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​នេះ​ផង​ដែរ​។

តាម​រយៈ​បណ្តាញ​សង្គម អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​សូម​ស្នើ​សុំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ក្រសួង​ធម្មការ និង​សាសនា សូម​អញ្ជើញ​ប្អូនស្រី​ទៅ​ពិគ្រោះ​យោបល់​ផង ព្រោះ​តាម​ការ​ឆាត​ជាមួយ​ខ្ញុំ គាត់​កំពុង​តែ​តាំងខ្លួន​ជា​ព្រះ​នាង​ឥន្ទ្រ​ទេវី យាង​មក​ជួយ​ជាតិ​»​។

ដោយឡែក ក្នុង​ពេល​ដែល​អ្នក​នាង​ទើបតែ​ចូលរួម​សម្តែង​តួអង្គ​ព្រះ​នាង​ឥន្ទ្រ​ទេវី នៅ​កម្ម​ពិធី​រាត្រី​ចង​ចាំ ក្នុង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង​បាន​គូសបញ្ជាក់​ថា «​ពេល​ដែល​សម្លៀក​បំពាក់​នេះ​មក​ស្ថិត​លើ​ខ្លួន​ខ្ញុំ​ភ្លាម គឺ​ខ្ញុំ​សែន​គោរព​ប្រតិបត្តិ រៀប​ឥរិយា​បទ រៀប​ឫក រៀប​ពា​ឱ្យ​នឹងធឹង សមជា​ម្ចាស់​ក្ស​ត្រី​ប្រចាំ​ព្រះ​មហានគរ​»​។

អ្នក​នាង​បន្ត​ថា «​ពេល​ខ្ញុំ​សម្តែង​ជា​តួអង្គ​តំណាង​ព្រះ​នាង​ម្តង​ៗ ខ្ញុំ​តែងតែ​រៀប​បាយសី​ថ្វាយ​ព្រះ​អង្គ ដើម្បី​សុំ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ហ៊ាន​បួងសួង​សុំ​ព្រះ​បារមី​ព្រះ​នាង​មក​សណ្ឋិត ឬ​ឃុំគ្រង​នាង​ខ្ញុំ ដើម្បី​សម្តែង​ឱ្យ​សាក​សមជា​ព្រះ​នាង​ពិត​ៗ​នោះ​ទេ​។ ព្រោះ​ខ្ញុំ​គិត​ថា ខ្លួន​ខ្ញុំ​មិន​បរិសុទ្ធ​ស្អាតស្អំ​១០០% ដែល​អាច​ឱ្យ​ព្រះ​នាង​សណ្ឋិត​បាន​ទេ​។ ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​មានទោសៈ មោហៈ លោភៈ ក្នុង​ខ្លួន ដូច្នេះ​ត្រឹមតែ​ស្លៀក​សម្លៀក​បំពាក់ ហើយ​សម្តែង​ជា​តួអង្គ​តំណាង​ព្រះ​នាង គឺ​ពិតជា​អស្ចារ្យ​លើសលុប​ពេក​ហើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ជឿជាក់​ថា ព្រះ​នាង​មិន​ចូល​សណ្ឋិត​ក្នុង​រូប​អ្នក​ស្នង​ណា​ម្នាក់​ទេ ដូច្នេះ​សូមកុំ​តាំងខ្លួន​ជា​ព្រះ​នាង​ឱ្យ​សោះ​»​។

អ្នក​នាង​បន្ត​ថា «​ខ្ញុំ​ឃើញ​ទ​ង្វើ និង​សកម្មភាព​របស់​អ្នក​ស្នង​ខ្លះ គឺ​មាន​កាយវិការ​រាំ​មិន​សមរម្យ​ទាល់ តែ​សោះ តាម​ការ​បង្ហាត់បង្រៀន​ពី​សាស្ត្រាចារ្យ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ខ្ញុំ​ថា ឥរិយា​បទ​ព្រះ​នាង កុំ​ថា​ឡើយ​កាយវិការ សូ​ម្បី​តែ​កែវភ្នែក​ព្រះ​នាង មិន​ងាក​មើល​ឆ្វេង​ស្តាំ​ទេ​។ តែ​មួយ​​រយៈ​នេះ ខ្ញុំ​ឃើញ​អ្នក​កំពុង​ស្នង​រូប​ព្រះ​នាង ប្រៀប​ដូច​កាយវិការ​ស្រី​របាំ​បែប​ទាក់ទាញ​កាមារម្មណ៍ ​បែប​ស្រ៊ើ​.​ប​ស្រា​.​ល​»​។

អ្នក​នាង​បញ្ជាក់​ថា «​កុំ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន យក​ព្រះ​នាង​មក​លេងសើច ប្រយ័ត្ន​បាន​ស្នង​ក្នុង​បន្ទប់​រួម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ