ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត កែវ សុ​បញ្ញា ប្រកាស​ដំណឹង​ចូល​រោងការ​នៅ​ពាក់កណ្តាល​ខែមករា​នេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស នាង កែវ សុ​បញ្ញា បាន​ប្រកាស​ពី​ដំណឹង​ចូល​រោងការ​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​ខាង​មុខ​នេះ បន្ទាប់​ពី​រូប​នាង និង​អនាគត​ស្វាមី​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស នាង កែវ សុ​បញ្ញា បាន​ប្រកាស​ពី​ដំណឹង​ចូល​រោងការ​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​ខាង​មុខ​នេះ បន្ទាប់​ពី​រូប​នាង និង​អនាគត​ស្វាមី​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ជាមួយនឹង​ការ​បង្ហោះ​ធៀប​ការ​ហៅភ្ញៀវ​អោយ​ចូលរួម​នៅ​លើ​បណ្តាញ​សង្គម​នោះ ស្រី​ស្អាត កែវ សុ​បញ្ញា បាន​បញ្ជាក់​ច្បាស់​ៗ​អំពី​ពេលវេលា​ថ្ងៃ​ចូល​រោង​ជ័យ​របស់​នាង​សម្រាប់​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។ មង្គលការ​របស់​ស្រី​ស្អាត កែវ សុ​បញ្ញា នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខណៈ​ពេល​ភ្ញៀវ​កិត្តិយស​ដែល​នាង​អញ្ជើញ​នោះ ភាគច្រើន​គឺជា​អ្នកសិល្បៈ​។

តារាចម្រៀង​នាង កែវ សុ​បញ្ញា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក ប៉ា​ល់ ប៉ោ​ស៊ា​ង ជាម​ន្ដ្រី​កងរាជអាវុធហត្ថ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​អនាគត​ស្វាមី​របស់​នាង បាន​ព្យាយាម​តាម​សុំ​ស្រលាញ់​នាង​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។ ក្រោយ​ពេល​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ​មក ស្រី​ស្អាត កែវ សុ​បញ្ញា មិន​បាន​លាក់លៀម​គូរ​ស្នេហ៍​របស់​នាង​ឡើយ ពោល​គឺ​នាង​តែងតែ​បើកចំហរ​ជា​សាធារណៈ ដោយ​ជា​រឿយ​ៗ​គូរ​ស្នេហ៍​របស់​នាង​តែងតែ​បង្ហាញ​វត្ត​នៅ​ពេល​នាង​ឡើង​ឆាក​ច្រៀង​ម្តង​ៗ​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​រៀប​ការ​រួច ស្រី​ស្អាត កែវ សុ​បញ្ញា អាច​នឹង​បន្ត​អាជីព​របស់​ខ្លួន​ដដែល ដោយ​សារ​អនាគត​ស្វាមី​របស់​នាង​នៅ​តែ​អនុញ្ញាត្ត​ឲ្យ​នាង​លេង​សិល្បៈ​ត​.​ទៅ​ទៀត​តាម​ចិត្ត​ចង់​របស់​នាង ។

ស្រី​ស្អាត កែវ សុ​បញ្ញា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា «​បន្ទាប់​ពី​រៀប​ការ​រួច នាង​និង​ស្វាមី​ក៏​បាន​ដាក់​គម្រោង​យក​កូន​ភ្លាម​ផង​ដែរ ដោយ​មិន​ចង់​ពន្យា​ពេល​នោះ​ឡើយ​»​។ ដោយឡែក​សម្រាប់​អាជីព​សិល្បៈ​វិញ តារាចម្រៀង​រូប​នេះ​បញ្ជាក់​ទៀត​ថា «​ក្រោយ​រៀប​ការ​ហើយ នាង​នឹង​នៅ​តែ​បន្ត​អាជីព​មួយ​នេះ​ដដែល ពោល​គឺ​នាង​ចង់អោយ​អាជីព​សិល្បៈ និង​មុខរបរ​របស់​នាង​ដើរទៅ​ទន្ទឹម​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ