ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំថ្មី ឆ្នាំ២០២៤ ខេត្តរតនគិរីភ្ញៀវទេសចរជាតិមានការថយចុះ២.៧៣% ខណៈភ្ញៀវទេសចរអន្តរជាតិកើនឡើង២.៥១%

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រយៈពេល​៣​ថ្ងៃ (២៩-៣១) ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ខេត្តរតនគិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​៨,៣៦៣​នាក់ មានការ​ថយ​ចុះ ២.៧៣%…

ខេត្តរតនគិរី ៖ រយៈពេល​៣​ថ្ងៃ (២៩-៣១) ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ខេត្តរតនគិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​៨,៣៦៣​នាក់ មានការ​ថយ​ចុះ ២.៧៣% ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​៥៧​នាក់ មានការ​កើនឡើង ២.៥១% សរុប​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​៨,៤២០ នាក់ មានការ​ថយ​ចុះ ២.៥៧% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ឱ្យ​ដឹង នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ ។

មូលហេតុ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ គឺ​ដោយ​កត្តា​ភ្ញៀវ​ទេសចរ​មាន​ច្រើន​ជម្រើស​ក្នុង​ការ​ធ្វើ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៤ ។ ចំពោះ​សេវាកម្ម​ស្នាក់​នៅ និង​សេវាកម្ម​ម្ហូបអាហារ​និង​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ពុំ​មានការ​ដំឡើង​ថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ ។ ហើយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​មានការ​គ្រប់គ្រង​បរិស្ថាន សណ្តាប់ធ្នាប់​បាន​ល្អ​ប្រសើរ ដោយ​មាន​រៀប​ចំណតរថយន្ត និង​ម៉ូតូ​យ៉ាង​មាន​របៀបរៀបរយ ។

របាយការណ៍​ដដែល​លើក​ឡើង​ថា ពិធី​បុណ្យចូលឆ្នាំ​សកល​២០២៤ នេះ​សោភ័ណ​ភាព​ទីប្រជុំជន និង​ទីក្រុង និង​អនាម័យ​តាម​តំបន់​រមណីយដ្ឋាន​ក្រោម​ការ​ដឹកនាំ​រៀបចំ​ដោយ​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល​នៃ​គណៈ​ខេត្ត​រតនគីរី​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព​ទីប្រជុំជន ទីក្រុង និង​តាម​បណ្ដា​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្តរតនគិរី ដោយ​មានការ​រៀបចំ​ភ្លើង​បំភ្លឺ​ទី​សាធារណៈ តាម​បណ្តា​អង្គភាព​របស់​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​លើក​ស្ទួយ​សោភ័ណ​ភាព​ទីក្រុង​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏​ដូច​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​ទស្សនា​ខេត្តរតនគិរី ។

របាយការណ៍​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី មាន​ភាព​សប្បាយ​រីករាយ និង​សារ​ទរ​ចំពោះ​រដ្ឋបាល​ខេត្តរតនគិរី ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២៤ ។ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​ខេត្ត​បាន​ជប់លៀង​នៅ​តាម​គេហដ្ឋាន និង​ជុំវិញ​មាត់បឹង​កន្សែង ដើម្បី​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២៤ ។

ជា​ពិសេស​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ជួបជុំ​គ្នា​នៅ​មាត់បឹង​កន្សែង ដើម្បី​អបអរសាទរ​រហូត​ដល់​ឆ្លង​ឆ្នាំ​សកល ២០២៣ ឆ្លង​ចូល​ឆ្នាំ​២០២៤ និង​នៅ​រមណីយដ្ឋាន​បឹង វា​រី​អគ្គិសនី​ស្រុក​អូរ​ជុំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​រៀបចំ​បាញ់​កាំជ្រួច លក្ខណៈ​គ្រួសារ ដើម្បី​អបអរសាទរ និង​ត្រៀម​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​២០២៤​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ