ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាងកក​បញ្ចប់​ឆ្នាំ​នេះ ក្នុង​នាម​ទីក្រុង​មាន​ភ្ញៀ​វ​ទេសចរ​បរទេស​ទៅ​កម្សាន្ត​ច្រើន​បំផុត​លើ​លោក

3 ខែ មុន

ថៃ ៖ ទីក្រុង​បាងកក​, ភូ​កេ​ត និង​ប៉ា​តា​យ៉ា គឺជា​ទីក្រុង​ស្ថិត​នៅ​ក្នុង​ចំណោម​ទីក្រុង​ចំនួន ២០ ដែល​

ថៃ ៖ ទីក្រុង​បាងកក​, ភូ​កេ​ត និង​ប៉ា​តា​យ៉ា គឺជា​ទីក្រុង​ស្ថិត​នៅ​ក្នុង​ចំណោម​ទីក្រុង​ចំនួន ២០ ដែល​មាន​ភ្ញៀ​ង​ទេសចរ​បរទេស​ទៅ​កម្សាន្ត​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​ឆ្នាំ ២០២៣​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សាជីវកម្ម​ដំណើរការ​ទូទាត់​ប្រាក់ Mastercard ។

រាជធានី​បាងកក​ជាប់​ចំណាត់ថ្នាក់​កំពូល​តារាង ដោយ​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​ចំនួន ២២,៧៨​លាន​នាក់​។ តាម​ពីក្រោយ​ដោយ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ចំនួន ១៩,១០​លាន​នាក់ និង​ចំណាត់ថ្នាក់​លេខ ៣ ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​ចំនួន ១៩,០៩​លាន​នាក់ ។

ដោយឡែក ទីក្រុង​ភូ​កេ​ត​ជាប់​ចំណាត់ថ្នាក់​ទី ១៤ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៩,៨៩​លាន​នាក់ ខណៈ​ដែល​ទីក្រុង​ប៉ា​តា​យ៉ា​ជាប់​ចំណាត់ថ្នាក់​ទី ១៥ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៩,៤៤​លាន​នាក់​។

ទីក្រុង​បាងកក​បាន​រក្សា​តំណែង​កំពូល​តារាង​របស់​ខ្លួន​រយៈពេល​១​ឆ្នាំ​ទៀត ដោយសារ​តែ​ជីវិត​រស់នៅ​តាម​ដងផ្លូវ​ដ៏​រស់​រវើក ទី​សក្ការៈបូជា និង​ទិដ្ឋភាព​អាហារ​ដ៏​ឆ្ងុយ​ឆ្ងាញ់​។ របាយការណ៍​បាន​សង្ខេប​របស់ Mastercard បាន​លើក​ឡើង​ថា រីករាយ និង​ភាព​សុខ​ស្រួល​ក្នុង​ទីក្រុង​បាងកក​នៃ​ផ្សារ​ទំនើប​ធំ​ៗ ហើយ​និង​ទីធ្លា​ទំនើប​ៗ មុន​នឹង​ងាក​ទៅ​រក​ការ​ទស្សនា​ប្រាសាទ​មាស និង​ទី​សក្ការៈបូជា​ផ្សេង​ៗ​។

ច្រមុះ​ភាព​របស់​អ្នកដំណើរ​ទៅ​កាន់​ផ្សារ​តាម​ដងផ្លូវ​រាប់​មិន​អស់​ក្នុង​ទីក្រុង​បាងកក ដែល​មាន​រសជាតិ​ហឹរ ជូរ ផ្អែម និង​ប្រៃ បន្ទាប់​មក​ជិះទូក​កម្សាន្ត​ទៅ​ផ្សារ​បណ្តែត​ទឹក​ដ៏​ល្បីល្បាញ​របស់​ពួក​គេ​។

ទីក្រុង​ទាំង ២០ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ឆ្នាំ 2023 ៖
-​ទីក្រុង​បាងកក ប្រទេស​ថៃ ចំនួន ២២,៧៨​លាន​នាក់
-​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ចំនួន ១៩,១០​លាន​នាក់
-​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ចំនួន ១៩,០៩​លាន​នាក់
-​ទីក្រុង​ឌូ​បៃ អា​រ៉ាប់​រួម ចំនួន ១៥,៩៣​លាន​នាក់
-​សិង្ហ​បុរី ចំនួន ១៤,៦៧​លាន​នាក់

-​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉​ឡេ​ស៊ី ចំនួន ១៣,៧៩​លាន​នាក់
-​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ចំនួន ១៣,៦០​លាន​នាក់
-​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ចំនួន ១៣,៤០ លាន​នាក់
-​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចំនួន ១២,៩៣​លាន​នាក់
-​ទីក្រុង​អង់​តា​លី​យ៉ា ប្រទេស​តួ​ក​គី ចំនួន ១២,៤១​លាន​នាក់
-​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ចំនួន ១១,២៥​លាន​នាក់

-​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ចំនួន ១០,១៤​លាន​នាក់
-​ទីក្រុង​មេកកា អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន ១០​លាន​នាក់
-​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ចំនួន ៩,៨៩​លាន​នាក់
-​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ចំនួន ៩,៤៤​លាន​នាក់
-​ទីក្រុង​មី​ឡាន ប្រទេស​អ៊ី​តា​លី ចំនួន ៩,១០​លាន​នាក់

-​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ចំនួន ៩,០៩​លាន​នាក់
-​ទីក្រុង​ប៉ា​ល​ម៉ា ប្រទេស​អេ​ស្ប៉ា​ញ ចំនួន ៨,៩៦​លាន​នាក់
-​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចំនួន ៨,២៦​លាន​នាក់
-​ទីក្រុង​ហុងកុង តំបន់​រដ្ឋបាល​ពិសេស​នៅ​ក្នុង​ប្រទេស​ចិន ចំនួន ៨,២៣​លាន​នាក់​៕ (​ប្រភព ៖ The Nation Thailand និង Medium)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ