ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ម្ចាស់​បទ «​បណ្តាំ​ទួល​ស្លែង​» កំពុង​រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក (​វី​ដេ​អូ​)

4 ខែ មុន
  • ភ្នំពេញ

ម្ចាស់​បទ «​បណ្តាំ​ទួល​ស្លែង​» លោក អ៊ិ​ន សុ​ផា​រ៉ា កំពុង​រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក​២​នាក់​ភរិយា​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។ ហើយ​ទស្សនិកជន​ដែល​និយម​ស្តាប់​បទ​ចម្រៀង​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ប្រាកដជា​បានដឹង​ច្បាស់​ពី​បទ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ «​បណ្តាំ​ទួល​ស្លែង​» លោក អ៊ិ​ន សុ​ផា​រ៉ា កំពុង​រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក​២​នាក់​ភរិយា​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។ ហើយ​ទស្សនិកជន​ដែល​និយម​ស្តាប់​បទ​ចម្រៀង​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ប្រាកដជា​បានដឹង​ច្បាស់​ពី​បទ «​បណ្តាំ​ទួល​ស្លែង​» ដ៏​ល្បី បកស្រាយ​ដោយ​តារាចម្រៀង​លោក អ៊ិ​ន សុ​ផា​រ៉ា តាម​រយៈ​វិទ្យុជាតិ​កម្ពុជា​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​កសាង​កេរ្តិ៍ឈ្មោះ​លើ​អាជីព​ចម្រៀង​មួយ​រយៈ​នោះ លោក អ៊ិ​ន សុ​ផា​រ៉ា ក៏​បាន​បាត់​ដំណឹង​សូន្យ​សឹង ដោយ​លោក​មិន​បាន​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ទីកន្លែង​ណា​នោះ​ឡើយ ។ ទើបតែ​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បាន​បើក​បង្ហាញ​វត្តមាន​របស់​លោក អ៊ិ​ន សុ​ផា​រ៉ា ដែល​កំពុង​រស់នៅ​ក្នុង​ជីវភាព​មួយ​ដ៏​លំបាក​នេះ ។

តាម​រយៈ​វី​ដេ​អូ​ខាងលើ លោក អ៊ិ​ន សុ​ផា​រ៉ា បាន​អះអាង​ថា «​បច្ចុប្បន្ន លោក និង​ភរិយា កំពុង​រស់នៅ​បន្ទប់​ជួល​មួយ​កន្លែង​ដែល​មាន​តម្លៃ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​»​។ លោក​បញ្ជាក់​ថា «​មក​ទល់​នា​ពេល​នេះ លោក​មិន​បាន​ប្រកប​អាជីព​ជា​អ្នកចម្រៀង​ទៀត​ឡើយ ដោយសារ​តែ​លោក​មាន​វ័យ​កាន់តែ​ចាស់ ទើប​មិន​មាន​អ្នក​ហៅ​ច្រៀង​»​។

លោក​ថា «​បច្ចុប្បន្ន លោក​មាន​វ័យ​៧៣​ឆ្នាំ​ហើយ តែ​លោក​នៅ​អាច​ច្រៀង​បាន ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​ហៅ​លោក​ទៅ​ច្រៀង​ឡើយ ប្រហែល​គេ​គិត​ថា លោក​ចាស់​ពេក​»​។ លោក អ៊ិ​ន សុ​ផា​រ៉ា បាន​លើក​ឡើង​បន្ថែម​ថា «​សព្វ​ថ្ងៃនេះ លោក​អាច​រក​លុយ​ដោះស្រាយ​ជីវភាព ដោយសារ​ការ​មើល​សួន​អោយ​គេ និង​ដើរ​រើស​អេ​ត​ចាយ ខណៈ​ពេល​ភរិយា​របស់​លោក​វិញ គឺជា​អ្នក​លាងចាន​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​»​។

លោក​បញ្ជាក់​ថា «​ជីវភាព​របស់​លោក​ពិតជា​ក្រខ្សត់​ខ្លាំង​ណាស់ ដោយពេល​ខ្លះ​លោក​រក​លុយ​មិន​គ្រប់​សម្រាប់​ថ្លៃ​បន្ទប់​ជួល​ផង ប៉ុន្តែ​ដោយសារ​មានការ​យល់ សន្ដោស​ប្រណី​ពី​ម្ចាស់ផ្ទះ ទើប​លោក និង​ភរិយា​អាច​បន្ត​រស់នៅ​ទី​នេះ បាន​មក​ដល់​ពេល​នេះ​»​។

ទោះបីជា​យ៉ាងណា តាម​ការ​សន្យា​របស់​លោក សា​វី​ន ហ្វី​លី​ព នោះ លោក​នឹង​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​​ហាង​ទ្រខ្មែរ ដែល​លោក​ស្គាល់ ហើយ​សុំ​អោយ​លោក អ៊ិ​ន សុ​ផា​រ៉ា បាន​ចូល​ច្រៀង ដើម្បី​ដោះស្រាយ​ជីវភាព​។ ដោយឡែក សម្រាប់​សប្បុរសជន ដែល​មាន​បំណង​ចង់​ជួយ​ជា​ថវិកា​ដល់​លោក អ៊ិ​ន សុ​ផា​រ៉ា នោះ គឺ​អាច​ផ្ញើ​តាម​រយៈ​កុង ABA 070816428 នេះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ