ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត មាន សូ​នី​តា បញ្ជាក់​រឿង​មិន​ទាន់​ចូល​រោងការ ដោយសារ​មូលហេតុ​មួយ

4 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​បង្ហាញ​ម៉ូត ស្រី​ស្អាត មាន សូ​នី​តា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រហូត​មក​ទល់​នា​ពេល​នេះ គម្រោង​ចូល​រោងការ​របស់​នាង​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយសារ​តែ​នាង និង​បុរស​ជា​គូរ​ស្នេហ៍​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត ស្រី​ស្អាត មាន សូ​នី​តា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រហូត​មក​ទល់​នា​ពេល​នេះ គម្រោង​ចូល​រោងការ​របស់​នាង​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយសារ​តែ​នាង និង​បុរស​ជា​គូរ​ស្នេហ៍​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មើលចិត្ត​គ្នា​នៅឡើយ ក្នុង​ពេល​ដែល​នាង​ក៏​ចង់​រៀប​ការ​ដូច​មិត្តភក្តិ​របស់​នាង ដែល​បាន​រៀប​ការ​ជា​បន្តបន្ទាប់​នោះ​ផង​ដែរ​។

មក​ទល់​នា​ពេល​នេះ ស្រី​ស្អាត មាន សូ​នី​តា បាន​ឈាន​ដល់​វ័យ​ប្រមាណ​៣០​ឆ្នាំ​ផ្លា​យ​ហើយ ដែល​នេះ​គឺជា​វ័យ​មួយ​ត្រូវ​មានគ្រួសារ ក្នុង​ពេល​តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ចំពោះ​រឿង​ខាងលើ​នេះ ស្រី​ស្អាត មាន សូ​នី​តា ក៏​បាន​ទទួលស្គាល់​ថា «​បេះដូង​របស់​នាង​មិន​នៅ​ទំនេរ​​ឡើយ បើ​ទោះបីជា​នាង និង​បុរស​ជា​គូរ​ស្នេហ៍​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មើលចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្តី និង​មិន​ទាន់​ច្បាស់​១០០%​ក៏​ដោយ​» ។

ស្រី​ស្អាត មាន សូ​នី​តា បាន​លើក​ឡើង​ថា «​បន្ទាប់​ពី​ឃើញ​មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​បាន​ចូល​រោងការ​មានគ្រួសារ​នោះ នាង​ក៏​ចង់​ចូល​រោងការ​ដូច​គ្នា​ដែរ ប៉ុន្តែ​នាង​និង​គូរ​ស្នេហ៍​នៅ​បន្ត​មើលចិត្ត​គ្នា​នៅឡើយ ហេតុនេះ​សម្រាប់​ពិធី​មង្គលការ គឺ​មិន​ទាន់​អាច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ​»​។

ទោះជា​យ៉ាងណា តារា​ស្រី​រូប​នេះ នៅ​តែ​លាក់លៀម​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​គូរ​ស្នេហ៍​របស់​នាង​ថា ទើ​ជា​បុរស​រូប​ណា​នៅឡើយ​ទេ? ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​នាង​នៅ​មិន​ទាន់​ច្បាស់លាស់ ។

ជា​ការ​កត់សម្គាល់ កន្លង​មក ស្រី​ស្អាត មាស សូ​នី​តា ធ្លាប់​បាន​ដាក់​ការ​រំពឹង​ទុក​ថា នាង​អាច​នឹង​ចូល​រោងការ​នៅ​អំឡុង​ឆ្នាំ​២០២៣​នេះ ព្រោះ​នាង និង​គូរ​ស្នេហ៍​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​រហូត​មក​ទល់​នា​ពេល​នេះ សម្លេង​ភ្លេង​ការ​នៅ​មិន​ទាន់​អាច​បន្លឺ​ឡើង​នៅឡើយ​ទេ ក្នុង​ពេល​ដែល​មិត្តភក្តិ​របស់​នាង គឺ​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​សម្រេច​ចូល​រោងការ​មាន​ស្វាមី​ទៅ​ហើយ​នោះ ។

ស្រី​ស្អាត មាន សូ​នី​តា ធ្លាប់​បាន​ដាក់​គោលដៅ​ថា នាង​ចង់​ដើរ​កំសាន្ត​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​នាង​ប៉ងប្រាថ្នា ចង់​ស្គាល់​ឲ្យ​បាន​អស់ មុន​ពេល​ដែល​នាង​ត្រូវ​រៀប​ការ​មានគ្រួសារ ។ ហេតុនេះ​ហើយ ជា​រៀង​រាល់​ចុងឆ្នាំ គេ​តែងតែ​ឃើញ​តារា​សម្តែង​រូប​នេះ ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ចេញ​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក និង​ទិញ​សម្ភារៈ​ថ្លៃ​ៗ​ដើម្បី​បំពេញ​បំណង​របស់​ខ្លួន ។

ទោះបីជា​យ៉ាងណា មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​របស់​ស្រី​ស្អាត មាន សូ​នី​តា សម្តែង​ក្តី​រំពឹង​ថា នាង​អាច​នឹង​មាន​ដំណឹង​ល្អ​ពី​ការ​ចូល​រោងការ​នៅ​បំណាច់​ឆ្នាំ​២០២៤ ខាង​មុខ​នេះ ព្រោះ​នាង និង​គូរ​ស្នេហ៍​បាន​រក្សា​ចំណង​ស្នេហ៍​បាន​យ៉ាង​រឹង​មាំ និង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពេល​បច្ចុប្បន្ន​នេះ នាង​ក៏​មាន​វ័យ​កាន់តែ​ច្រើន​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ