ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​សណ្ឋាគារ​ថ្លៃ​បំផុត​ទាំង​៥ នៅ​ក្នុង​ពិភព​លោក

4 ខែ មុន
  • ភ្នំពេញ

នៅ​កម្ពុជា តម្លៃ​បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ​ដែល​ថ្លៃ ហើយ​ប្រណីត​បំផុត គឺ​មាន​ត្រឹម​ខ្ទង់​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​យប់ ប៉ុន្តែ​នៅ​លើ​ពិភពលោក​វិញ តម្លៃ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត​បំផុត​មួយ​យប់​ថ្លៃ​ដល់​ទៅ​ខ្ទង់សែន​ដុល្លារ​ឯណោះ

នៅ​កម្ពុជា តម្លៃ​បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ​ដែល​ថ្លៃ ហើយ​ប្រណីត​បំផុត គឺ​មាន​ត្រឹម​ខ្ទង់​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​យប់ ប៉ុន្តែ​នៅ​លើ​ពិភពលោក​វិញ តម្លៃ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត​បំផុត​មួយ​យប់​ថ្លៃ​ដល់​ទៅ​ខ្ទង់សែន​ដុល្លារ​ឯណោះ​។

សណ្ឋាគារ​ទាំងអស់​នោះ កម្មវិធី​លុយ​សូម​បង្ហាញ​ដូច​ខាងក្រោម ដើម្បី​ជា​ចំណេះដឹង​ទូទៅ ប៉ុន្តែ​កុំ​ប្រាថ្នា​អី ពីព្រោះ​វា​ថ្លៃ​ខ្លាំង​ពេក​ហើយ​។

១- សណ្ឋាគារ Lover’s Deep Luxury Submarine ៖
ជា​សណ្ឋាគារ​ជាប់​លំដាប់ថ្នាក់​លេខ​១ ដែល​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក មាន​ទីតាំង​ស្ថិត​នៅ​កោះ សាំង លូ​សៀ (St Lucia) កណ្តាល​សមុទ្រ​កា​រ៉ា​ប៊ី​ន ។ តម្លៃ​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារ​នេះ គឺ​ក្នុង​មួយ​យប់ មាន​តម្លៃ​ដល់​ទៅ​២៣៣.៨០០​ដុល្លារ ដោយសារ​តែ​វា គឺជា​សណ្ឋាគារ​ផ្តល់​ការ​ស្នាក់​នៅ​ដល់​ភ្ញៀវ​នៅ​បាតសមុទ្រ ដែល​មាន​ផ្ទាំងទស្សនីយភាព​នានា ហើយ​ក៏​មាន​ផ្តល់​ជូន​មី​នី​បា និង​ចុងភៅ​ផ្ទាល់ខ្លួន​ផង​ដែរ។

សណ្ឋាគារ Lover’s Deep Luxury Submarine

២- សណ្ឋាគារ Palms Casino Resort Empathy Suite ៖
ជា​សណ្ឋាគារ​ប្រណីត​បំផុត​មួយ ដែល​មា​នទី​តាំងនៅ​ទីក្រុង​ឡាស​វេ​ហ្គា (Las Vegas) សហរដ្ឋអាមេរិក ។ សម្រាប់​តម្លៃ​ស្នាក់​នៅ​សណ្ឋាគារ​នេះ គឺ​នៅ​ក្នុង​មួយ​យប់ មាន​តម្លៃ​រហូត​ដល់​ទៅ ១៥៥.៩០០​ដុល្លារ ។ បន្ទប់​សណ្ឋាគារ​នេះ មិន​មាន​អ្វី​ប្លែក​ណាស់ណា​ទេ ប៉ុន្តែ​ជា​ទូទៅ គេ​ដឹង​ថា ជា​កន្លែង​បន្ទប់​ឯកជន​របស់​ក្រុម​អ្នកមាន​លុយ និង​តារា​ល្បី​ៗ រីឯ​សម្ភារៈ​ដែល​ប្រើប្រាស់​វិញ គឺ​សុទ្ធតែ​របស់​ប្រណីត ។

សណ្ឋាគារ Palms Casino Resort Empathy Suite

៣- សណ្ឋាគារ Wilson Royal Penthouse Suite ៖
ជា​សណ្ឋាគារ​ដែល​មា​នទី​តាំងនៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ តម្លៃ​ស្នាក់​នៅ​សណ្ឋាគារ​នេះ គឺ​មាន​តម្លៃ​ប្រមាណ​ជា ១២៥.៧០០​ដុល្លារ ក្នុង​មួយ​យប់​។ មូលហេតុ​ដែល​វា​ថ្លៃ គឺ​ដោយសារ​តែ​សណ្ឋាគារ​នេះ ត្រូវ​បាន​កសាង​ឡើង​តាម​ទិដ្ឋភាព​បែប Panoramic ហើយ​មាន​ទីតាំង​អាច​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​បឹង​ហ្សឺ​ណែវ និង​ភ្នំ​ទឹកកក Mont Blanc ជា​ពិសេស​គឺ​វា​មាន​ជណ្តើរយន្ត​ឯកជន និង​ផ្តល់​ជូន​ចុងភៅ​ឯកជន​២៤​ម៉ោង ។

សណ្ឋាគារ Wilson Royal Penthouse Suite

៤- សណ្ឋាគារ the Mark Penthouse, the Mark Hotel ៖
ជា​សណ្ឋាគារ​មា​នទី​តាំងនៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ តម្លៃ​នៃ​ការ​ស្នាក់​នៅ​សណ្ឋាគារ​នេះ គឺ​មួយ​យប់ មាន​តម្លៃ​ប្រមាណ​ជា ១១៧.៨០០​ដុល្លារ​។ តម្លៃ​នេះ បូក​បញ្ចូល​កន្លែង​ប្រជុំ​ធំ​មួយ បន្ទប់​គេង​ឯកជន​៥ បន្ទប់ទឹក​៦ ផ្ទះបាយ​ចំនួន​៤ កន្លែង​ស្ទី​ម​ចំនួន​២ និង​បន្ទប់​តុបតែង​ខ្លួន​ចំនួន​២ ។

សណ្ឋាគារ the Mark Penthouse, the Mark Hotel

៥- សណ្ឋាគារ Ty Warner Penthouse ៖
ជា​សណ្ឋាគារ​ប្រណីត​លំដាប់​កំពូល​ទី​៥ ដោយនៅ​ក្នុង​មួយ​យប់ មាន​តម្លៃ ៩១.៣០០​ដុល្លារ​។ ទីតាំង​សណ្ឋាគារ​នេះ ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​ញ៉ូ​វយ​ក សហរដ្ឋអាមេរិក​ផង​ដែរ ។

សណ្ឋាគារ Ty Warner Penthouse

បន្ទប់​នេះ​ពិសេស និង​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​វា​មាន​លក្ខណៈ​ពិសេស ដែល​មាន​ទេសភាព​សិប្បនិម្មិត​ជា​ទឹកជ្រោះ​ធ្លាក់​ហូរ​តាម​ជញ្ជាំង​អត់​ដាច់ និង​មាន​កន្លែង​ឈរ​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល ដែល​សម​ស្រប​សម្រាប់​ជី​វិ​.​ត​ជា​លក្ខណៈ​ឯកជន​របស់​អភិជន ឬ​ក៏​លំដាប់​សេដ្ឋី ។

អត្ថបទ​ដោយ ៖ ស ផាត់

សណ្ឋាគារ Lover’s Deep Luxury Submarine
សណ្ឋាគារ Lover’s Deep Luxury Submarine
សណ្ឋាគារ Palms Casino Resort Empathy Suite
សណ្ឋាគារ Palms Casino Resort Empathy Suite
សណ្ឋាគារ Palms Casino Resort Empathy Suite
សណ្ឋាគារ Palms Casino Resort Empathy Suite
សណ្ឋាគារ Wilson Royal Penthouse Suite
សណ្ឋាគារ Wilson Royal Penthouse Suite
សណ្ឋាគារ the Mark Penthouse, the Mark Hotel
សណ្ឋាគារ the Mark Penthouse, the Mark Hotel
សណ្ឋាគារ the Mark Penthouse, the Mark Hotel
សណ្ឋាគារ Ty Warner Penthouse
សណ្ឋាគារ Ty Warner Penthouse
សណ្ឋាគារ Ty Warner Penthouse

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ