ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​មួយ​ចំនួន​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ដល់ នឹង​ចុះ​ត្រជាក់​ដល់​១៥​អង្សា​សេ នៅ​ពេល​ព្រឹក ចាប់ពី​ថ្ងៃ​ទី​២១-២៤ ធ្នូ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួនរបស់ប្រទេស​កម្ពុជា គឺខេត្តមណ្ឌលគិរី ព្រះ​វិហារ ឧត្តរមានជ័យ រតនគិរី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួនរបស់ប្រទេស​កម្ពុជា គឺខេត្តមណ្ឌលគិរី ព្រះ​វិហារ ឧត្តរមានជ័យ រតនគិរី និង​ខេត្ត​ប៉ៃលិន ធាតុអាកាស​នៅ​ពេល​ព្រឹក នឹង​ចុះ​ត្រជាក់​ដល់ ១៥-១៦​អង្សា​សេ (°C) ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ២០២៣​នេះ បានអោយ​ដឹង​ថា តាម​ការ​តាមដាន​ស្ថានភាព​ធាតុអាកាស​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ប្រព័ន្ធ​នៃ​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន បង្កើន​ឥទ្ធិពល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នឹង​ចុះ​ត្រជាក់ ដោយ​ក្នុង​នោះ​សីតុណ្ហភាព​អប្បបរមា នៅ​ពេល​ព្រឹក ៖

  • ខេត្តមណ្ឌលគិរី ព្រះ​វិហារ ឧត្តរមានជ័យ រតនគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​ពី ១៥-១៦°C
  • ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​ខេត្តស្ទឹងត្រែង​សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៩°C
  • នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដទៃ​ទៀត​សីតុណ្ហភាព​អប្បបរមា​ពី ២០-២៣°C
  • នៅ​លើ​ផ្ទៃសមុទ្រ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៧-៩​ម៉ែត្រ​/​វិនាទី និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​១,៥០-២,០០ ម៉ែត្រ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀក​បំពាក់​ឱ្យ​បាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ