ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! លេច​វត្តមាន ព្រះ​ កាយ​ច័ន្ទ ចូលរួម​ប្រឡង​កម្ម​វី​ធី Miss Grand Cambodia 2024 (វីដេអូ)

1 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម បាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ លេច​វត្តមាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម បាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង​នាង ព្រះ​ កាយ​ច័ន្ទ លេច​វត្តមាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី «Miss Grand Cambodia 2024» តំបន់​ភ្នំពេញ ក្នុង​ពេល​ដែល​បេក្ខភាព​របស់​នាង​កំពុង​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង ។

បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេ​ក «Miss Grand Phnom Penh» បាន​បញ្ជាក់​ប្រាប់​ឱ្យ​ថា «​បេក្ខភាព​ស្ថិត​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី​មួយ Miss Grand Phnom Penh 2024 កញ្ញា «​ព្រះ កាយ​ច័ន្ទ​» អាយុ : ២៨​ឆ្នាំ សញ្ជាតិ : ខ្មែរ កម្ពស់ : 1.73m ទំហំ​ទាំង​៣ (28 34 36) ការ​សិក្សា : បញ្ចប់​ថ្នាក់​សិក្សា​ទុតិយភូមិ កំរិត​ភាសា : ខ្មែរ អង់គ្លេស ថៃ ការងារ​បន្ថែម : តារា​សម្តែង តារាចម្រៀង គ្រូបង្ហាត់​ម៉ូ​ឌែ​ល និង​នារី​របាំ​បុរាណ​»​។

យ៉ាងណា​ម៉ិ​ញ តាម​រយៈ​ដំណឹង​មួយ​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ជា​អ្នកគាំទ្រ​ស្រី​ស្អាត ព្រះ​ កាយ​ច័ន្ទ ជា​ច្រើន​នាក់ សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​ចង់​ឃើញ​តារា​រូប​នេះ ចូលរួម​ប្រកួត​ផ្នែក​សម្រស់​ណាមួយ ខណៈ​ពេល​ដែល​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​មួយ​នេះ ។

ក្រោយ​ការ​ឃើញ​ការ​គាំទ្រ​ពី​សំណាក់​មហាជន និង​ទស្សនិកជន​គាំទ្រ​យ៉ាងច្រើន​នោះ ស្រី​ស្អាត ព្រះ​ កាយ​ច័ន្ទ ក៏​បាន​ធ្វើការ​សន្យា​ចំពោះ​អ្នកគាំទ្រ​ថា «​អរគុណ​សម្រាប់​កា​ស្រលាញ់ បង​នឹង​ខំ​ឲ្យ​អស់ពី​សមត្ថភាព​»​។

ជា​ការ​កត់សម្គាល់ កន្លង​មក តារា​សម្តែង ព្រះ​ កាយ​ច័ន្ទ ក៏​ធ្លាប់​បង្ហាញ​តម្រុយ​ចូលរួម​ការ​ប្រកួត​ប្រឡង​បវរកញ្ញា​ណាមួយ​នា​ពេល​អនាគត ហើយ​កម្មវិធី​ដែល​នាង​ដាក់​ទិស​ដៅ​មុនគេ​នោះ គឺ​កម្មវិធី «Miss Grand Cambodia 2024» ។

ប្រភព​ក្រៅផ្លូវការ​មួយ ធ្លាប់​បាន​បង្ហើប​ថា «​ព្រះ ​កាយ​ច័ន្ទ ប្រកាស​នឹង​ចូលរួម​ប្រកួត​បវរកញ្ញា Miss Grand Cambodia នៅ​ក្នុង​អាយុ​២៨​ឆ្នាំ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ នៃ​អាយុ​កំណត់ ខណៈ​ពេល​សាមីខ្លួន ព្រះ​កាយ​ច័ន្ទ ក៏​បាន​បង្ហាញ​តម្រុយ​ដូច​គ្នា​ក្នុង​ការ​ត្រៀមខ្លួន​ចូល​ប្រកួត​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា តារា​ស្រី​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ស្រី​ស្អាត ព្រះ ​កាយច័ន្ទ បាន​បោះ​ជំហាន​ដើរ​លើ​វិ​ថី​សិល្បៈ ហើយ​ថែម​ទាំង​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ឱ្យ​ល្បី​សុសសាយ ហើយ​ត្រូវ​បាន​មហា​ជន​ទទួលស្គាល់​នូវ​សមត្ថ​ភា​ដ៏​អស្ចារ្យ​របស់​នាង​។ ព្រះ​ កាយ​ច័ន្ទ មិន​ត្រឹមតែ​មាន​សមត្ថភាព​នៅ​ក្នុង​សម្ដែង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​មាន​ជំនាញ​ផ្នែក​សិល្បៈ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា ៖ ការ​ច្រៀង របាំ ការ​រាំ​បែប​បុរាណ និង​សម័យ ព្រមទាំង​ការ​ដើរ​បង្ហាញ​ម៉ូត​បាន​យ៉ាង​ស្ទាត់ជំនាញ​ថែម​ទៀត​ផង ។

លើស​ពី​នោះ​ទៅ​ទៀត ក្រៅ​តែ​ជោគជ័យ នាង​អាច​ស្រ​វ៉ា​បាន​តំណែង​ជា​តួឯក​នៅ​ក្នុង​ខ្សែភាពយន្ត​ល្បី​ៗ​ជា​ច្រើន​។ ហើយ​គេ​នៅ​ដឹង​ថែម​ទៀត​ថា តារា​ស្រី​រូប​នេះ ក៏​បាន​ចាប់​អាជីព​ជា​ពិធី​ការិនី​ដ៏​ល្បីល្បាញ និង​មាន​ជំនាញ​ទៅ​លើ​ផ្នែក​រាំ​របាំ​បុរាណ ដែល​បច្ចុប្បន្ន ព្រះ​ កាយ​ច័ន្ទ ក៏​បាន​បើក​ក្លិប​បង្រៀន​ផ្នែក​សិល្បៈ​មួយ ដែល​មានឈ្មោះ​ថា «​ព្រះ ​កាយច័ន្ទ ក្លិប​» ដែល​ក្លិប​នេះ​មាន​ទទួល​បង្រៀន​សិល្បៈ​គ្រប់​ទម្រង់​ដូច​ជា ៖ សម្ដែង ច្រៀង រាំ ដើរ​ម៉ូត និង​រាំ​របាំ​បុរាណ​ជាដើម​។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ