ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា រ៉ូ​លី​ន បង្ហោះ​រូប​១​សន្លឹក រួច​ថា «​សុំ​គេ​ច្រៀង​១​បទ ប៉ុន្តែ​ទាល់តែ​ច្រៀង​១០​បទ​ទើប​ចុះ​ពី​ឆាក​»

4 ខែ មុន
  • ភ្នំពេញ

ពិតជា​ពុំគួរ​ឱ្យ​ជឿ​! តារាចម្រៀង រ៉ូ​លី​ន ពិតជា​មាន​ទេព​សិល្បៈ​តាំងពី​ក្មេង ដែល​បងប្អូន​គ្រប់​គ្នា​ពុំ​បានដឹង​ទាល់តែ​សោះ ដោយ​តារា​ពហុ​ជំនាញ​រូប​នេះ ហ៊ាន​កាន់​ក្បាល​មេក្រូ​ច្រៀង​តាំងពី​អាយុ​៩​ឆ្នាំ និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង

រាជធានី​ភ្នំពេញ ៖ ពិតជា​ពុំគួរ​ឱ្យ​ជឿ​! តារាចម្រៀង រ៉ូ​លី​ន ពិតជា​មាន​ទេព​សិល្បៈ​តាំងពី​ក្មេង ដែល​បងប្អូន​គ្រប់​គ្នា​ពុំ​បានដឹង​ទាល់តែ​សោះ ដោយ​តារា​ពហុ​ជំនាញ​រូប​នេះ ហ៊ាន​កាន់​ក្បាល​មេក្រូ​ច្រៀង​តាំងពី​អាយុ​៩​ឆ្នាំ និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​ផង​ដែរ​។

ប្រាកដ​ណាស់ តារាចម្រៀង​កញ្ញា រ៉ូ​លី​ន ពិតជា​ក្តី​ស្រមៃ​ខ្ពស់​ជាមួយ​ការ​ខិតខំ​ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ដោយ​កញ្ញា​បាន​វិវឌ្ឍន៍ ៣៦០​ដឺ​ក្រេ ដោយ​កាលពី​ជំនាន់​កញ្ញា​ប្រឡូក​ក្នុង​សិល្បៈ​ជា​មនុស្ស​ម្នាក់​ផ្សេង និង​នា​ពេល​បច្ចុប្បន្ន គឺជា​តារា​ពហុ​សិល្បៈ​នៅ​ក្នុង​ក្រអៅ​ដួងចិត្ត​បងប្អូន​អ្នក​ទស្សនា​។

ក្នុង​នោះ​ផង​ដែរ កាលពី​ពេល​ថ្មី​នេះ តារាចម្រៀង រ៉ូ​លី​ន បាន​ទម្លាយ​រូបភាព​មួយ​សន្លឹក​របស់​ខ្លួន​កាលពី​ក្មេង រួច​លើក​ឡើង​ថា «​រូប​មួយ​សន្លឹក​នេះ ជា​មោទនភាព​របស់ខ្ញុំ ដែល​ខ្ញុំ​ធំ​ឡើង​បាន​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់ សុំ​គេ​ច្រៀង​តែ​មួយ​បទ​ទេ​! ប៉ុន្តែ​ទាល់តែ​ច្រៀង​បាន​១០​បទ​ទើប​ចុះ​ពី​ឆាក​»​។

ចំពោះ​រូប​នេះ​មួយ​សន្លឹង​នេះ​ផង​ដែរ តារា​ពហុ​សិល្បៈ រ៉ូ​លី​ន បាន​បង្ហើប​អោយ​សារព័ត៌មាន​កោះសន្តិភាព បានអោយ​ដឹង​ថា «​រូប​នេះ​តាំងពី​កញ្ញា​នៅ​អាយុ​៩​ឆ្នាំ កាលនោះ​កញ្ញា​សុំ​គេ​ច្រៀង​នៅ​ក្នុង​ពិធី​មង្គលការ នៅ​ភោជនីយដ្ឋាន​អូ​ឡាំ​ពិ​ច រង្វង់​មូល​សំពៅ​មាស​»​។

នៅ​ពេល​មានការ​ចោទសួរ​ថា តើ​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់​កញ្ញា​តាំងពី​ក្មេង?
កញ្ញា រ៉ូ​លី​ន បាន​និយាយ​ថា «​កញ្ញា​កាលពី​កុមារភាព​ចង់​ក្លាយជា​តារាចម្រៀង​មួយ​រូប ដូច្នេះ​នា​ពេល​បច្ចុប្បន្ន កញ្ញា​ពិតជា​រីករាយ​ណាស់​ដែល​សម្រេច​បាន​វា ដោយ​ការ​ខិតខំ​ប្រឹង​របស់​កញ្ញា ក៏​ដូច​ជា​ការ​ជំនះ​វា​ផង​ដែរ​នោះ​»​។

កញ្ញា​បាន​បន្ត​ថា «​កាលពី​កញ្ញា​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង គឺ​បាន​សិល្បករ សិល្ប​ការិនី​ជួយ​ដល់​កញ្ញា​ច្រើន ក៏​ដូច​ជា​អ្នក​ផលិតកម្ម​វិធី​ផ្សេង​ៗ​ផង​ដែរ​។ ហើយ​លើស​ពី​នេះ អាច​ថា ជា​សមត្ថភាព​ដែល​កញ្ញា​មាន ដូច​ជា​ការ​ច្រៀង បាន​ទាំង​សម្លេង​ប្រុស និង​សម្លេង​ស្រី ដោយ​ឥត​ឆ្គាំឆ្គង​ផង​ដែរ​នោះ​»​។

កញ្ញា រ៉ូ​លី​ន ដែល​ជាតា​រា​ដែល​ចូល​ចិត្ត​កំប្លុកកំប្លែង​រូប​នេះ បាន​បន្ត​ថា «​កញ្ញា​ចូល​ចិត្ត​ច្រៀង ដោយ​កាលពី​ក្មេង​នោះ មិន​ថា​ទៅ​ថា​សាលា នៅផ្ទះ ឬ​ក្នុង​បន្ទប់ទឹក​នោះ​ទេ ពោល​គឺ​គ្រប់កន្លែង កញ្ញា​ចូល​ចិត្ត​ច្រៀង​។ ដូច្នេះ​ម្ល៉េះ​ហើយ ពេល​ដែល​កញ្ញា​បាន​សម្រេចចិត្ត​គោលដៅ​ជា​តារាចម្រៀង​មួយ​ដួង​នោះ កញ្ញា​ក៏​គោរព​វេលា តួនាទី​។ ដោយ​ជា​ធម្មតា កញ្ញា​ពុំដែល​មក​យឺត​អោយ​ខក​កម្មវិធី​នោះ​ឡើយ ហើយ​ក៏​មិន​មានការ​ដូរ​ថ្ងៃ​ច្រៀង​នោះ​ឡើយ ពោល​គឺ​កញ្ញា​រ៉ូ​លី​ន អាច​ថា ជា​តារាចម្រៀង​មួយ​ដួង ដែល​គោរព​ពេលវេលា និង​តួនាទី​របស់​ខ្លួន​»​។

ប្រាកដ​ណាស់ តា​រយៈ​រូបភាព​ដែល​កញ្ញា​បាន​បង្ហាញ​កាលពី​ក្មេង​នោះ កញ្ញា​បាន​បន្ថែម​ថា «​គោល​ជំហរ​ដែល​កញ្ញា​បង្ហាញ​រូប​នោះ គឺ​ចង់ឱ្យ​បងប្អូន​ចេះ​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន ដួល​កន្លែង​ណា ក្រោក​កន្លែង​នោះ ទោះ​ដួល​ប៉ុន្មាន​ដង​ក៏​ដោយ ដូច​ជា​កា​រស​ម្រ​ច​ច​ក្តី​ខ្លួនឯង​ជា​រឿង​សំខាន់ ដើម្បី​សម្រេច​ភាព​ជោគជ័យ​»៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ