ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ស្រី ផា​ច ល្បី​ខាង​ម្ហូប ពេល​នេះ​ច្រៀង​បទ​សេ​ដ​ៗ​អង្រួន​បេះដូង​មហាជន​ជា​ថ្មី (​វី​ដេ​អូ​)

4 ខែ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​លឺ​ពាក្យ​ថា ឆ្ងាញ់​ៗ ហូរ​ទឹកមាត់​៤​ទៅ​៥​ប៉ោត​នោះ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ស្រី​ស្រស់​រដឺន​ស្រអែម​រូប​ស្រស់ ឆ​ម ស្រ​ផា​ច បាន​ហើយ ដោយ​កាលពី​ពេល​កន្លង​ទៅ ស្រី​ស្រស់​រូប​នេះ​បាន​ធ្វើ​អោយ​កក្រើក​ឆាក​អក​កេះ​អក​កា​ដង់​ផង​ដែរ តាម​រយៈ​សម្លេង​

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​លឺ​ពាក្យ​ថា ឆ្ងាញ់​ៗ ហូរ​ទឹកមាត់​៤​ទៅ​៥​ប៉ោត​នោះ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ស្រី​ស្រស់​រដឺន​ស្រអែម​រូប​ស្រស់ ឆ​ម ស្រ​ផា​ច បាន​ហើយ ដោយ​កាលពី​ពេល​កន្លង​ទៅ ស្រី​ស្រស់​រូប​នេះ​បាន​ធ្វើ​អោយ​កក្រើក​ឆាក​អក​កេះ​អក​កា​ដង់​ផង​ដែរ តាម​រយៈ​សម្លេង​ផ្អែម​ស្រទន់ ដែល​ជា​អំណោយផល​ពី​ធម្មជាតិ​របស់​កញ្ញា​នោះ​។

ជា​ថ្មី​ម្តងទៀត ធ្លាប់តែ​ឃើញ​កញ្ញា ស្រ​ផា​ច ធ្វើ​ម្ហូប​ក្បែរ​ផ្ទះ ក្បែរ​ជើងភ្នំ ស្រាប់តែ​ពេល​នេះ​កញ្ញា​ដាក់​បទ​បែប​សេ​ដ​ៗ អម​ដោយ​ភ្លេង​ហ្គី​តា​តិច​ៗ​នោះ កំពុង​តែ​ឆាប​ឆក់​បេះដូង និង​អង្រួន​ចិត្ត​ប្រិ​យ​មិត្ត​ជា​ថ្មី​តាម​រយៈ​បទ «​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​» ឬ «​ឈឺចាប់​ប៉ុណ្ណា​ក៏​ទ្រាំ​» ដោយ​ម្ចាស់​បទ សុវណ្ណ សូ​នី​តា នោះ​។

ក្រោយ​ការ​បកស្រាយ​នៅ​ចម្រៀង​មួយ​នេះ ធ្វើ​អោយ​មហាជន​សរសើរ​ពី​សម្លេង​របស់​កញ្ញា​មិន​ដាច់​ពី​មាត់​ផង​ដែរ ដោយ​មហាជន​ខ្លះ​បាន​លើក​ឡើង​ថា «​ចុ​ម ! ចែ​ចា​ង៉ា​ញ់​តើ ច្រៀង​អេ​ម​របស់​គាត់​» និង​ខ្លះ​ទៀត​លើក​ឡើង​ថា «​ពេល​ច្រៀង​មិន​រដឺន​ដូច​ពេល​និយាយ ហើយ​ពីរោះ​»​។

តាម​រយៈ​បទ​ចម្រៀង​មួយ​នេះ ធ្វើ​អោយ​កញ្ញា​ស្រី​ផា​ច កាន់តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​កាលពី​កន្លង​ទៅ​ជា​ច្រើន​បទ ដែល​កញ្ញា​បកស្រាយ​ទៅ​ទទួល​បាន​នៅ​ការ​ចាប់អារម្មណ៍ ដូច​ជា​បទ «​សង្សារ ២៥០០» ដែល​ច្រៀង​ជាមួយ​ចម្រៀង​អក​កេះ​អក​កា​ដង់ ដោយ​ម្ចាស់​បទ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​បទ «​ធ្វើ​ម្តេច​ខ្ញុំ​មិន​ស្អាត​ដូច​គេ​» ដែល​ជា​បទ​របស់​អ្នក​នាង មាស សុខ​សោភា ផង​ដែរ​នោះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ស្រី​ស្រស់​រដឺន​មាន​ស្នេហ៍ កញ្ញា ឆ​ម ស្រី​ផា​ច ដែល​ពូកែ​ធ្វើ​ម្ហូប និង​តែងតែ​និយាយ​ថា​ឆ្ងាញ់​ៗ​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​កញ្ញា​មិន​ធ្លាប់​មាន​ក្តី​ស្រមៃ​ជា​តារាចម្រៀង​នោះ​ឡើយ ព្រោះ​សមត្ថភាព​របស់​កញ្ញា​នៅ​មាន​កម្រិត​នៅឡើយ ហើយ​កញ្ញា​ក៏​មាន​គោលដៅ​ផ្សេង​ពី​នេះ អាច​ថា​ជា​ការ​ធ្វើ​ម្ហូប​អោយ​បងប្អូន​បាន​ទស្សនា »​។

ហើយ​ចំពោះ​ការ​បកស្រាយ​ទៅ​ពីរោះ ក៏​ដូច​ជា​ទទួល​បាន​នូវ​ការ​គាំទ្រ​នោះ កញ្ញា​ប្រាប់​ឱ្យ​ដឹង​ថា «​កញ្ញា​ស្រឡាញ់​ចូល​ចិត្ត​ចម្រៀង ដោយពេល​ជួបជុំ​គ្រួសារ បងប្អូន មិត្តភក្តិ ឬ​មានកម្ម​វិធី​អ្វី​ផ្សេង​ៗ​នោះ កញ្ញា​តែងតែ​ច្រៀង​លេង​កម្សាន្ត ក៏​ដូច​ជា​យ៉ាំ​ង​បរិយាកាស​អោយ​ទទួល​បាន​នៅ​ភាព​អ៊ូអរ សប្បាយ​រីករាយ​នៅ​ក្នុង​កម្មវិធី​នោះ​»​។

កញ្ញា ឆ​ម ស្រី ផា​ច ដែល​មាន​វ័យ​២៥​ឆ្នាំ រូប​នេះ​បាន​ប្រាប់​បន្ត​ថា «​សម្រាប់​ការ​ច្រៀង កញ្ញា រៀង​យ៉ាក់​បន្តិច​ដែរ តែ​កញ្ញា​ចេះ​តែ​ខំ​ទៅ ហើយ​កញ្ញា​ក៏​សុំ​អភ័យ​ទោ​សម្រាប់​កំហុសឆ្គង​ជា​អ​ចេតនា​ផង​ដែរ​»​។

គួរ​រលឹក​ផង​ដែរ​ថា ជា​ក្មេង​ស្រី​ធម្មតា​ម្នាក់ បាន​វិវឌ្ឍន៍​ខ្លួន​សឹងតែ​៣៦០​ដឺ​ក្រេ ត្រឹមតែ​មួយ​ពេល​ដ៏​ខ្លី ដោយសារ​មានការ​គាំទ្រ​ពី​មនុស្ស​រាប់​សិប​លាន​នាក់ ដែល​គាំទ្រ​ពី​ការ​ធ្វើ​ម្ហូប​របស់​កញ្ញា​។

ជា​ចុង​ក្រោយ ស្រី​ស្រស់ ឆ​ម ស្រី​ផា​ច ក៏​មាន​សារ​ផ្តាំផ្ញើ​សម្រាប់​មហាជន ដោយ​កញ្ញា​បាន​លើកទឹកចិត្ត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ថា «​ត្រូវ​ព្យាយាម​ធ្វើ​ដែល​ខ្លួន​ស្រឡាញ់ កុំ​ឆាប់​បោះបង់​នូវ​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួនឯង ត្រូវធ្វើ​អ្វីមួយ​ដែល​ភាព​ជឿជាក់ និង​ទំនុកចិត្ត ទើប​ទទួល​បាន​ភាព​ជោគជ័យ​» លើស​ពី​នេះ ស្រី​ស្រស់​រូប​នេះ ក៏​អរគុណ​ដល់​ហ្វេ​ន​ៗ​ដែល​តែងតែ​គាំទ្រ​វី​ដេ​អូ​របស់​កញ្ញា​ផង​ដែរ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@lonley9696

ធ្លាប់តែឃើញធ្វើម្ហូប ភ្លក់ម្ហូបឥលូវមកច្រៀងវិញម្ដងពីរោះខ្លាំងណាស់ #Chhomsreypach🥰🥰

♬ សំឡេងដើម – chhiv seavhong – Lonely🦋💔

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ