ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មនុស្ស​ចេះ​ប្រើ​សេវាកម្ម​ឥណទាន​នៅ​ពេល​ណា?

4 ខែ មុន
  • ភ្នំពេញ

ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ឥណទាន​មាន​ខុស​គ្នា​ទៅ​តាម​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​ស្រាវជ្រាវ ប៉ុន្តែ​ជា​រឿង​មនុស្ស​ត្រូវ​បាន​គេ​ដឹង​ថា ចេះ​ប្រើប្រាស់​សេវាកម្ម​ប្រភេទ​នេះ តាំង​តែ​ពី​មុន​គ្រឹ​ស្ត​សករាជ​ឯណោះ

ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ឥណទាន​មាន​ខុស​គ្នា​ទៅ​តាម​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​ស្រាវជ្រាវ ប៉ុន្តែ​ជា​រឿង​មនុស្ស​ត្រូវ​បាន​គេ​ដឹង​ថា ចេះ​ប្រើប្រាស់​សេវាកម្ម​ប្រភេទ​នេះ តាំង​តែ​ពី​មុន​គ្រឹ​ស្ត​សករាជ​ឯណោះ ។

តាម​ឯកសារ​ស្រាវជ្រាវ​ស្តី​ពី​ប្រវត្តិ​សេវាកម្ម​ឥណទាន​មួយ របស់​អ្នក​ប្រាជ្ញា​អា​មេ​រិ​កមួយ​រូប ដែល​បាន​ចេញផ្សាយ​តាំងពី​ឆ្នាំ​១៩២៦ គឺ​លោក ណូ​ប៊​ល ហ្វូ​ស្ទ័​រ ហុ​ក​សុ​ន ( Noble Foster Hoggson) បាន​ឲ្យ​ដឹង​ថា សេវាកម្ម​ឥណទាន​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ចាប់ផ្តើម​ដំបូង នៅ​ក្នុង​ប្រទេស​ឥណ្ឌា សម័យ​បុរាណ ។

តាម​អ្នក​ប្រវត្តិវិទូ រូប​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ប្រហែល​ឆ្នាំ​២០០០ មុន​គ្រឹ​ស្ត​សករាជ នៅ​តំបន់ អាស៊ី​រៀ (Assyria) ដែល​គេ​ដឹង​ត្រឹម​ថា មា​នទី​តាំងនៅ​តំបន់​អាស៊ី​ខាងលិច នៅ​ឥណ្ឌា ហើយនឹង​នៅ សាំ​ម័​រ (Sumer) ដែល​សព្វថ្ងៃ​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ពោល​គឺ​នៅ តំបន់​កណ្តាល​នៃ​ប្រទេស​អ៊ី​រ៉ា​ក់​សព្វថ្ងៃ ។

ដំណើរការ​នៃ​សេវាកម្ម​ឥណទាន​នៅ​ពេល​នោះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​បានក​កើតឡើង​តាម​រយៈ​សេវាកម្ម​ផ្តល់​កម្ចី​ជា​គ្រាប់ពូជ​របស់​ក្រុម​ឈ្មួញ​ជូ​ញ​ដូរ​សម័យ​បុរាណ ជាមួយនឹង​កសិករ ដើម្បី​ពួក​គេ​ប្រមែប្រមូល​ធនធាន​ទាំងនេះ យក​ទៅ​ធ្វើ​សកម្មភាព​ដោះ​ដូរ​របស់​ពួក​គេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​នៅ​លើ​ពិភពលោក ។

ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ឥណទាន​សម័យ​នោះ ត្រូវ​បាន​គេ​ដឹង​ថា បានក​កើតឡើង​តាំងពី​ពិភពលោក​នៅ​មិន​ទាន់​មាន​រដ្ឋ ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​មក​ម្ល៉េះ ។

ក្រោយមក សេវាកម្ម​ឥណទាន បាន​អភិវឌ្ឍន៍​ឡើង​បន្តិច នៅ​ក្នុង​សម័យ​ក្រិ​ក​បុរាណ និង​នៅ​ក្នុង​សម័យ​ចក្រភព​រ៉ូ​ម៉ាំង ក្នុង​អំឡុង​នៃ​សតវត្សរ៍​ទី​៣១ មុន​គ្រឹ​ស្ត​សករាជ ដោយនៅ​ពេល​នេះ សេវាកម្ម​ឥណទាន​នេះ ក៏​បាន​សំបូរ​បែប ហើយ​មាន​រហូត​ដល់ មាន​សេវាកម្ម​ទទួលបញ្ញើ ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​គេ​ជឿជាក់​ថា រូបរាង​នៃ​សេវាកម្ម​ឥណទាន​នេះ កាន់តែ​ច្បាស់​ឡើង ។

ក្រៅពី​នោះ គេ​ក៏​ជឿ​ដែរ​ថា ជនជាតិ​ចិន​បុរាណ ក៏​ជា​ជាតិ​សាសន៍​មួយ ដែល​បាន​ប្រើប្រាស់​សេវាកម្ម​ឥណទាន​នេះ យូរយារ​មួយ​ដែរ នៅ​លើ​ពិភពលោក ។
នាំ​មក​ជូន​ដោយ​ធនារ​គារ​ព្រី​ន​ស៍ ធនាគារ​កម្ពុជា​ដើម្បី​កម្ពុជា

អត្ថបទ​ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ