ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត ថ្ងៃទី១ គណបក្សប្រជាជនកម្ពុជា បញ្ចូលសមាជិកថ្មីជិត ៥០០រូប ក្នុងគណៈកម្មាធិការកណ្តាល

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សមាជិកចំនួន ៤៩៦រូប ត្រូវបានមហាសន្និបាត​​គណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោត សម្រេច​បញ្ចូល​ទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ…

ភ្នំពេញ៖ សមាជិកចំនួន ៤៩៦រូប ត្រូវបានមហាសន្និបាត​​គណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោត សម្រេច​បញ្ចូល​ទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទី១ នៃមហាសន្និបាត​​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ​បានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី៩ ខែធ្នូនេះ នៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

​​ក្រោយបញ្ចូលសមាជិកថ្មី ទាំង ៤៩៦រូប នៅថ្ងៃទី៩ធ្នូនេះ នាំឱ្យគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជន​កម្ពុជា មានសមាជិកសរុប រហូតដល់ ១.៣១២រូប។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីប​ន្ថែមទៀត ទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញគណបក្ស​ប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃនេះ ក៏នឹងមាន​ការបោះឆ្នោត​ ជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ