ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​ប្រពន្ធ​មិន​នៅ ប្តី​ខឹ.ង​ដុ.ត​ផ្ទះ​ចោល​ខ្ទេច

4 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្តី​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ក៏​បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​ឆេះ​អស់​គ្មាន​សល់ បើ​ទោះជា​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក៏​ដោយ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ចិត្ត​ភ្លើង​ខាងលើ កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ច្បាប់ ។…

ខេត្តកំពង់ស្ពឺ ៖ ប្តី​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ក៏​បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​ឆេះ​អស់​គ្មាន​សល់ បើ​ទោះជា​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក៏​ដោយ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ចិត្ត​ភ្លើង​ខាងលើ កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ច្បាប់ ។ ការ​ឃាត់ខ្លួន​បុរស​ជា​ប្តី ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ចិត្ត​ភ្លើង​ដែល​នគរបាល​ឃាត់ខ្លួន មានឈ្មោះ ខន មិថុនា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​ដុត​ផ្លះ​ខ្លួនឯង ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​ស្លឹក​ត្នោត បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង​រួម​ទាំង​សម្ភារ​នៅ​ក្នុងផ្ទះ​ដូច​ខាងក្រោម ៖

-​គ្រែ​ប្រអប់​ចំនួន​០១
-​ទូរទស្សន៍​ចំនួន​០២​គ្រឿង
-​កង្ហា​ចំនួន​០២
-​និង​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ដាច់​ចិត្ត​ដុត​ផ្ទះ​ចោល​នោះ គឺ​ដោយសារ​តែ​តូចចិត្ត​និង​ខឹង​ប្រពន្ធ​ខ្លួន​ឈ្មោះ​យ៉ាង ធីតា អាយុ​៣៣​ឆ្នាំ មិន​នៅផ្ទះ ទើប​ដុត​ផ្ទះ​តែ​ម្តង​។

នគរបាល​ស្រុក​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​រាយ​ការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​យឺត​ពេល ទើប​បណ្ដាល​ឲ្យ​សង្គ្រោះ​ពន្លត់​ករណី​ដុត​ផ្ទះ​ពុំ​ទាន់​។

អត្ថបទសរសេរ ដោយ