ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៤​ថ្ងៃ (​វី​ដេ​អូ​)

11 ខែ មុន
  • សៀមរាប

ក្រោម​ម្លប់​សុខ​សន្តិភាព ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ប្រកប​របរការ​ងារ​ចិញ្ចឹមជីវិត និង​ការ​ប្រារព្ធ​ប្រតិ​បត្តិ​ទៅ​តាម​ប្រពៃណី​សាសនា ដែល​ប្រជាពលរដ្ឋ​កម្ពុជា គោរព​ស្រឡាញ់ ទៅ​តាម

ខេត្តសៀមរាប ៖ ក្រោម​ម្លប់​សុខ​សន្តិភាព ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ប្រកប​របរការ​ងារ​ចិញ្ចឹមជីវិត និង​ការ​ប្រារព្ធ​ប្រតិបត្តិ​ទៅ​តាម​ប្រពៃណី​សាសនា ដែល​ប្រជាពលរដ្ឋ​កម្ពុជា គោរព​ស្រឡាញ់ ទៅ​តាម​ការ​ប្រតិបត្តិ​របស់​ខ្លួន ។

ក្រោម​គោល មាគ៌ា​នយោបាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៃ​ម្លប់​សន្តិភាព​នេះ​ហើយ រដ្ឋបាល​ខេត្តសៀមរាប ក្រោម​កិច្ច​ដឹកនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ រហូត​ដល់ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដើម្បី​បង្ក​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជា ពលរដ្ឋ ក៏​ដូច​ជា ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ ប្រកប​ទៅ​ដោយ​សុខ​សុវត្ថិភាព មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ និង​បរិស្ថាន​ល្អ និង​ជា​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ ទេសចរណ៍​នៅ​ខេត្តសៀមរាប ក្រោយ​ពី​វិបត្តិ​កូ​វិ​ដ​១៩ បាន​សាបរលាប​ពី​ភព​ផែនដី​នេះ ។

ម្យ៉ាងទៀត ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ ក៏​ជា​ការ​ឧទ្ទិស​ដល់​អតីតកាល​អធិរាជ​នៃ​ណា​ចក្រ​ខ្មែរ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបាទ​សម្តេច​ជ័យ​វ​រ័​ន្ម​ទី​៧ ព្រះ​មហា​វីរក្សត្រ​ជំនាន់​នោះ ដែល​ព្រះ​អង្គ​ទ្រង់​បាន​ដឹកនាំ​កងទ័ពជើងទឹក​ដ៏​ក្លាហាន ប្រកបដោយ​វីរៈភាព​អង់អាច និង​ពោរពេញ​ដោយ​សមត្ថ​ភាព​ប្រយុទ្ធ បាន​រំដោះជាតិ​មាតុភូមិ ចេញ​ផុត​ពី​ការ​ឈ្លានពាន​របស់​បច្ចាមិត្ត ហើយ​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​កសាង​សង្គម​ជាតិ​ឲ្យ​រីក​ចម្រើន​ថ្កុំថ្កើង​រហូត​ដល់​ក្លាយជា​អា​ច្ឆ​រយៈ​ប្រទេស​ដ៏​កំពូល​នា​សម័យ​នោះ ។

ព្រះរាជ​ពិធីបុណ្យ​នេះ គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ ពាក់ព័ន្ធ​នឹង​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​មនោ​សញ្ចេតនា​​របស់​យើង ដែល​បុព្វបុរស​ខែ្ម​របា​ន​ប្រារ​ព្វ​ធ្វើ​តាំងពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​ជា​កា​រំលឹក​ដឹងគុណ​ដល់​ព្រះ​គង្គារ ដែល​ហូរ​នាំ​ដីល្បាប់​ដ៏​មាន​ជីជាតិ​សម្រាប់​បង្កបង្កើន​ផល​នៃ​ប្រជា​កសិករ​យើង ហើយ​ក៏​ជា​រំលឹក​ដឹងគុណ​ដល់​ព្រះ​បរមគ្រូ​ដែល​យកកំណើត​ជា​សត្វ​ទន្សាយ​ព្រះ​ពោធិសត្វ ហើយ​ឧទ្ទិស​ថ្វាយខ្លួន ដើម្បី​សម្រេច​នូវ​ព្រះ​សម្មា​សម្ពោធិញ្ញាណ ។

តាម​ការ​បញ្ជាក់​របស់​អនុប្រធាន​គណៈកម្មការ​បច្ចេកទេស​បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ទូក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ចំនួន​៣២​ទូក មាន​ទូក​នារី​០៣​ទូក ដែល​មាន​ចំណុះ​២២​នាក់ ហើយ​មាន​កីឡាករ កីឡា​ការី សរុប ៨២១​នាក់ ក្នុង​នោះ​នារី​៨៩​នាក់ តាម​ប្រភេទ​ទូក​ខ្នាត​អន្តរ ជាតិ ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ច ។ ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​ប្រកួតប្រណាំង​ក្រឡោ ដែល​មាន​ក្រុមកីឡា​ជា​កុមា​រា កុមារី ចូលរួម​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​លោក ប្រាក់ សោ ភ័​ណ អភិបាលខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ រដ្ឋបាល​ខេត្តសៀម​រាប បាន​បង្ក​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ទស្សនា​កម្សាន្ត ព្រមទាំង​មានការ​ប្រគំ​ដ​ន្ត្រី ល្បែ​.​ង របាំ​ប្រពៃណី និង​ការ​តាំង​ពិ​ព័រ​ណ៌​ភូមិ​មួយ​ផលិតផល​មួយ​របស់​ខេត្ត ព្រមទាំង​មានការ​ជឹះ​ទូក​ទស្សនា​កម្សាន្ត​នា​ពេល​រាត្រី​តាម​ដងស្ទឹង​សៀមរាប​។ ក្នុង​ព្រឹត្តិ​កាណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ក៏​ជា​ការ​ទាក់ទាញ​អារម្មណ៍​ដល់​មហាជន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែ​បាន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​។

លោក​បាន​លើក​ផង​ដែរ អំពី​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដើម្បី​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​សប្បាយ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​មក​ទស្សនា​កម្សាន្ត ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ត្រូវ​ចូលរួម​សហការ​ក្នុង​ការ​ធ្វើ​អនាម័យ បរិស្ថាន ដោយ​ប្រមូល​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ ព្រមទាំង​បាន​ឱ្យ​អនុ​គណៈកម្មការ​របៀប​ចំ​តុបតែង​លម្អ ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​សាធារណៈ ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​បង្កា​កុំឱ្យ​មាន​កើត​នូវ​ប្រការ​អាក្រក់​ណាមួយ​នៅ​ក្នុង​ពិធី​។

លោក​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ប្រទីប​លក់​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ មិន​អនុញ្ញាត​ឱ្យ​យក​ឧបករណ៍​ស្នោរ​ធ្វើ​ជា​ប្រទីប​ឡើយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​សូម​បងប្អូន​ត្រូវធ្វើ​ប្រទីប​​ពី​ដើម​ចេក​វិញ ដែល​វា​មិន​បង្ក​ហា​នី​ភ័យ​ដល់​សោ​ភណ្ឌ​ភាព​ដងស្ទឹង​នោះ​ឡើយ ព្រមទាំង​បង្កើត​​នូវ​ជីវៈចម្រុះ​នៃ​ដងស្ទឹង​ទៀត​ផង​។ ម្យ៉ាងទៀត ចំពោះ​រាល់​ស្តង់​លក់ដូរ​ទាំងអស់ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ ចំពោះ​អនាម័យ បរិស្ថាន តែបើ​មាន​ស្តង់​មួយ​ណា បាន​បំ​ពុ​.​ល​បរិស្ថាន​ដងស្ទឹង​នោះ គណៈកម្មការ​នឹង​ធ្វើការ​បញ្ឈប់​មិន​អនុញ្ញាត​ឱ្យ​លក់ដូរ​បន្ត​ទៀត​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ