ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបក្សីចាំក្រុង ជា​ប្រាសាទ​ដ៏​ស្រស់​ស្អាត​នៅ​កណ្តាល​ព្រៃ​ក្បែរ​ប្រាសាទ​លើ​ភ្នំ​បាខែង

1 ឆ្នាំ មុន
  • សៀមរាប

ប្រាសាទបក្សីចាំក្រុង គឺជា​ប្រាសាទ​ដែល​មាន​រូបរាង​តូច​ច្រឡឹង​មួយ និង​មាន​ឃឿ​ន​៣​ថ្នាក់ សាង​ឡើង​រវាង​ដើម​ស​.​វ​ទី​១០ ក្រោយ​ពេល​ដែល​ប្រាសាទ​លើ​ភ្នំ​បាខែង​សាង​រួច​ហើយ

ខេត្តសៀមរាប ៖ ប្រាសាទបក្សីចាំក្រុង គឺជា​ប្រាសាទ​ដែល​មាន​រូបរាង​តូច​ច្រឡឹង​មួយ និង​មាន​ឃឿ​ន​៣​ថ្នាក់ សាង​ឡើង​រវាង​ដើម​ស​.​វ​ទី​១០ ក្រោយ​ពេល​ដែល​ប្រាសាទ​លើ​ភ្នំ​បាខែង​សាង​រួច​ហើយ​។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រាសាទបក្សីចាំក្រុង ស្ថិត​នៅ​កណ្តាល​​ព្រៃស្រោង​ខាងឆេ្វង​ផ្លូវ និង​ខាងជើង​ភ្នំ​បាខែង ប្រហែល​១៥០​ម៉ែត្រ មាន​កាំជណ្តើរ​ស្ថាបនា​ដោយ​ថ្មបាយក្រៀម និង​ឥដ្ឋ​ព​ណ៌‌​ក្រហម​។ នៅ​ម្ដុំ​នោះ ក៏​មាន​ប្រាសាទតូច​ៗ​មួយ​ចំនួន​ទៀត សាង​អំពី​ឥដ្ឋ ខ្លះ​បាំង​បាត់​ដោយ​រុក្ខជាតិ ហើយ​កាល​ជំនាន់​កសាង​នោះ ពុំ​មាន​សិលា​ចារិក​អ្វី​ឡើយ​។

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ឱ្យ​ដឹង​បន្ត​ថា លុះដល់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន នាំ​រាជធានី​ពី​កោះ​កេរ្តិ៍ មក​តាំងនៅ​អង្គរ​សារ​ថ្មី​វិញ នៅ គ​.​ស ៩៤៨ ទើប​ព្រះ​អង្គ​ឱ្យ​គេ​ចារិក​កាព្យ​សំស្ក្រឹត​នៅ​លើ​មេ​ទ្វារ ដូច​ឃើញ​សព្វ​ថ្ងៃនេះ​។ សេចក្ដី​នៃ​អក្សរ​ថ្ម​នោះ គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃ​លែង ព្រោះ​មាន​និទាន​អំពី​បុព្វការី​ជន​ដំបូង​បង្អស់​នៃ​ជនជាតិ​ខ្មែរ ក្នុង​លំនាំ​ជា​រឿងព្រេង​។

ក្នុង​នោះ​ផង​ដែរ ពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​និយាយ​ថា ខ្មែរ​ចុះ​តំណពូជ​ពង្ស​មក​ពី​ឥសី​មួយ​អង្គ​ព្រះ​នាម «​កម្ពុ​» ដែល​កើតឡើង​ដោយ​ខ្លួនឯង (​ស្វ​យ​ម្ភ​)​។ ឥសី​នោះ ទៅ​កប់​ប្រសប់​នឹង​ទេពកញ្ញា​ឈ្មោះ «​មេ​រា​» ទើប​បង្កើត​ជា​កូនចៅ​តរៀង​មក​។ ហើយ​ប្រាសាទបក្សីចាំក្រុង កសាង​នៅ​លើ​ស្ថានីយ​បុរេប្រវត្តិ​មួយ នៃ​យុគ​ស​ម្រឹត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ