ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ រយៈពេល ​៦ ​ថ្ងៃ មាន​ពលរដ្ឋ​ (​បុគ្គល​ស្វ័​យ​និ​យោជន៍​)​ និង​អ្នក​ក្នុង​បន្ទុក​(​ប​.​ស​.​ស​.)​ ជាង​ ៧ ​ម៉ឺន ​នាក់​ចុះ​ឈ្មោះ​ទទួល​សេវា​ថែទាំ​សុខភាពតាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចុះ​ឈ្មោះ​សមាជិក​ផ្នែក​ថែទាំ​សុខភាព​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​បាន​ចំនួន​ជាង​ ៧​ ម៉ឺន​នាក់​គិត​ចាប់ពី​ថ្ងៃ​ទី​ ១៥-២០ ខែវិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចុះ​ឈ្មោះ​សមាជិក​ផ្នែក​ថែទាំ​សុខភាព​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​បាន​ចំនួន​ជាង​ ៧​ ម៉ឺន​នាក់​គិត​ចាប់ពី​ថ្ងៃ​ទី​ ១៥-២០ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ពោល​គឺ​មាន​រយៈពេល​ត្រឹម​ ៦​ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​។

នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ក្នុង​ឱកាស​ជំនួប​សំណេះសំណាល​កម្មករ​-​កម្មការិនី​ជិត ​២​ ម៉ឺន​នាក់​ក្នុង​ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ ​ក្រោម​អធិបតីភាព​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ឈ្មោះ​សមាជិក​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​បាន​ចំនួន ៧៤ ៩១៣ ​នាក់​ក្នុង​នោះ​បុគ្គល​ស្វ័​យ​និ​យោជន៍​ចំនួន ៧៤ ៨៨៨​ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ២៥ ​នាក់ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​លើក​ឡើង​ថា ក្នុង​នោះ​មាន​អ្នក​បាន​ទៅ​ប្រើប្រាស់​សេវា​ចំនួន ៦ ៦៣៦​ករណី និង​ចំណាយ​តា​វ​ការ​លិ​ក​អស់​ទឹកប្រាក់​ប្រមាណ​ជាង ៣២៥ ​លាន​រៀល ដោយ​ចាប់តាំងពី​ថ្ងៃ​ប្រកាស​អនុវត្ត​របប​ថែទាំ​សុខភាព ​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​សម្រាប់ បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​មក ក្រសួង​បាន​ខិតខំ​សម្របសម្រួល​បើក​តា​វ​ការ​លិ​ក​ជូន​បងប្អូន​ជា​សមាជិក​ដោយ​រលូន និង​មិន​ទាន់​ទទួល​បាន​នូវ​បណ្តឹង ឬ​មាន​ករណី​ដែល​មិន​ទទួល​បាន​តា​វ​ការ​លិ​ក​នោះ​ទេ ​។

ចំណែកឯ​ការ​ចុះ​ផ្សព្វផ្សាយ​វិញ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ប​.​ស​.​ស​. បាន​ចុះ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​សរុប​ចំនួន ៨៤៧ ​លើក ដែល​មាន​អ្នកចូលរួម​ចំនួន​ជិត ២៨​ ម៉ឺន​នាក់ ហើយនឹងបន្តការ​ចុះ​យុទ្ធនាការឱ្យបានចំនួន ៤​ ពាន់​លើក ដើម្បី​ឱ្យ​ទទួលព័​ត៌ មានដល់ប្រជាជនប្រមាណ​ជិត ១,២ ​លាន​នាក់​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ​៖ « សមិទ្ធិ​ផល​ដ៏​ថ្លៃថ្លា និង​គួរ​ជាទី​មោ​ទ​នៈ​មួយ​នេះ​គឺ​កើត​មាន​ឡើង​ដោយ សារ​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែល​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​កសាង ការពារ និង​រក្សា​ជូន​ជាតិ និង​មាតុភូមិ​កម្ពុជា នា​ពេល​កន្លង​ទៅ និង​កើតឡើង​ដោយសារ​ការ​តាំងចិត្ត​ដ៏​មោះមុត​ក្នុង​ការ​ការពារ​សមិទ្ធផល​ចាស់ និង​បង្កើត​សមិទ្ធផល និង​មរតក​ថ្មី​ជូន​ជាតិ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ។

យោង​តាម​របាយ​ការ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​កម្មវិធី​នេះ បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង បន្ទុក​សមាជិក ប​.​ស​.​ស​. រួម​មា ន ប្តី​ឬ​ប្រពន្ធ និង​កូន​ក្នុង​បន្ទុកអាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​គ្រាន់តែ​បង់​ភាគទាន​ត្រឹមតែ ១៥ ៦០០ ​រៀល គឺ​បងប្អូន​អាច​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​នៅ​គ្រប់​ពេទ្យ​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​។ បុគ្គល​ស្វ័​យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩​ ខែ​ជាប់​គ្នា នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព នៅ​ពេល​សម្រាលកូន និង​វិភា​ជន៍​ប្រាក់​បូជាសព​ផង​ដែរ ​៕ អត្ថបទសហការ