ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផលិតកម្ម​ចេញ​មុខ​បញ្ជាក់​ពី​ស្ថានភាព​កញ្ញា មី​ណា ក្រោយ​ធ្លាក់​ពីលើ​ឆាក​ប្រគំ​តន្ត្រី (​វី​ដេ​អូ​)

5 ខែ មុន
  • ស្វាយរៀង

ក្រោយ​មានការ​បារម្ភ និង​ចង់​ដឹង​សុខទុក្ខ​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​នោះ ពេល​នេះ​ម្ចាស់​ផលិតកម្ម​បាន​ចេញ​មុខ​បញ្ជាក់​ហើយ​អំពី​ស្ថានភាព​របស់​តារាចម្រៀង​វ័យក្មេង មី​ណា បន្ទាប់​ពី​នាង​ជួប​ឧ​ប្បទ្ទ​ហេតុ​ធ្លាក់​ពីលើ​ឆាក​តន្ត្រី​ផ្សាយ​ផ្ទាល់ ខណៈ​ពេល​នាង

ខេត្ត​ស្វាយរៀង ៖ ក្រោយ​មានការ​បារម្ភ និង​ចង់​ដឹង​សុខទុក្ខ​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ផង​នោះ ពេល​នេះ​ម្ចាស់​ផលិតកម្ម​បាន​ចេញ​មុខ​បញ្ជាក់​​​អំពី​ស្ថានភាព​របស់​តារាចម្រៀង​វ័យ​ក្មេង កញ្ញា មី​ណា ហើយ បន្ទាប់​ពី​នាង​ជួប​ឧ​ប្បទ្ទ​ហេតុ​ធ្លាក់​ពីលើ​ឆាកប្រគំ​​តន្ត្រី​ផ្សាយ​ផ្ទាល់ ខណៈ​ពេល​នាង​ចូលរួម​ច្រៀង​រាំ កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទី​រួម​ខេត្តស្វាយរៀង​។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ផលិតកម្ម ដែល​តារាចម្រៀង​រូប​នេះ​កំពុង​ជ្រកកោន​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ថានភាព​របស់​កញ្ញា មី​ណា គឺ​មិន​មាន​អ្វី​ធំដុំទេ ឬ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ ហើយ​រហូត​មក​ទល់​នា​ពេល​នេះ សុខភាព​របស់​នាង​ក៏​ល្អជា​ធម្មតា​។

ហើយ​ផលិតកម្ម K’ve Entertainment ក៏​បាន​ចេញ​លិខិត​មួយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា ដោយសារ​តែ​មានការ​បារម្ភ​ពី​ពុក​ម៉ែ​បងប្អូន និង​អ្នកគាំទ្រ​ចំពោះ​ស្ថានភាព​របស់​កញ្ញា មី​ណា បន្ទាប់​ពី មី​ណា បាន​ធ្លាក់​ពីលើ​ឆាក​ក្នុង​កំឡុង​ពេល​សម្តែង​នៅ​ទី​រួម​ខេត្តស្វាយរៀង ពួក​យើង​សូម​បញ្ជាក់​ពី​ស្ថាន​ភាព​​របស់​កញ្ញា មី​ណា នៅ​ពេល​នេះ គឺ មី​ណា មិន​មាន​គ្រោះថ្នាក់​អ្វី​ធំ​ទេ កញ្ញា មី​ណា មាន​សុខភាព​ល្អជា​ធម្មតា​។

យ៉ាងណាមិញ ពួក​យើង​ក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​បាន​បារម្ភ​អំពី​សុខភាព​របស់​កញ្ញា មី​ណា និង​អរគុណ​ដល់​ក្រុមការងារ BTV ដែល​ជួយ និង​មើលថែ​កញ្ញា មី​ណា នៅ​ថ្ងៃ​កើតហេតុ​​នោះ​ផ្ទាល់​​។ ជា​ចុង​ក្រោយ ពួក​យើង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ម្តងទៀត ។

ជា​ការ​កត់សម្គាល់ តារាចម្រៀង មី​ណា បាន​ជួប​ឧ​ប្បទ្ទ​ហេតុ​មិន​នឹក​ស្មាន​ដល់ ដោយ​នាង​បាន​ធ្លាក់​ពីលើ​ឆាក​​អំឡុង​ពេល​នាង​កំពុង​តែ​សម្តែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ ហើយ​ក៏​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផង​ដែរ ។

ទិដ្ឋភាព​នៃ​ការ​ធ្លាក់​ពីលើ​ឆាក​តន្ត្រី​របស់​តារាចម្រៀង​រូប​នេះ ក៏​ត្រូវ​បាន​ចាប់​ជាប់​ដោយ​កាមេរ៉ា​ដែល​កំពុង​ផ្សាយ​ផ្ទាល់​នោះ​​។ មិន​ត្រឹម​ប៉ុណ្ណោះ​រូបភាព​ទាំងនោះ ត្រូវ​បាន​គេ​ចែកចាយ​ពាស​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​សម្តែង​ក្តី​រន្ធត់​យ៉ាង​ខ្លាំង និង​ក្តី​បា​ម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​គ្រោះថ្នាក់​របស់​កញ្ញា មី​ណា នា​ពេល​នេះ ។

យ៉ាងណា​ម៉ិ​ញ អំឡុង​ពេល​នោះ កញ្ញា មី​ណា នៅ​តែ​ព្យាយាម​ក្រោក​ឡើង​មក​លើ​ឆាក​តន្ត្រី​វិញ និង​បាន​បន្ត​ការ​ច្រៀង​រាំ​ចំនួន​២​បទ​របស់​ខ្លួន តម្រូវ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ដោយ​មិន​ឲ្យ​ខូច​កម្មវិធី​របស់​គេ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ