ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ពហុបច្ចេកទេស​ ខេត្តបន្ទាយមានជ័យ​ប្រកាស​ជ្រើសរើស​យុវជន ​មក​ពី​គ្រួសារ​ក្រីក្រ​ ចំនួន​ ២១០០ នាក់ ចូល​រៀន​វគ្គ​ជំនាញ ​ដោយ​ឥត​បង់ថ្លៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រង​ហានិភ័យ​ចំនួន ​២១០០ ​នាក់ ចុះ​ឈ្មោះ​ចូល​សិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥត​បង់ថ្លៃ​ លើ​មុខ​ជំនាញ​បច្ចេកទេស​ចំនួន ១២ ជំនាញ​…

រាជធានីភ្នំពេញ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រង​ហានិភ័យ​ចំនួន ​២១០០ ​នាក់ ចុះ​ឈ្មោះ​ចូល​សិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥត​បង់ថ្លៃ​ លើ​មុខ​ជំនាញ​បច្ចេកទេស​ចំនួន ១២ ជំនាញ​ ។

ការ​ជូនដំណឹង​នេះ​ បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨០០០០ រៀល​ក្នុងមួយ​ខែ​ ។

បើ​តាម​វិទ្យាស្ថាន​ពហុបច្ចេកទេស ​ខេត្តបន្ទាយមានជ័យ ​ត្រូវការ​យុវជន យុវនារី​ មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ចំនួន ​២១០០​ នាក់ ដែល​ចង់​រៀន​ជំនាញ​បច្ចេកទេស​ពិត សម្រាប់​ប្រកប​មុខរបរ​ជា​អាជីព ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល ​ប្រភេទ​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ ។

ការ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ​៤​ ខែ ​ដោយ​ឥត​បង់ថ្លៃ ​លើ​មុខ​ជំនាញ​បច្ចេកទេស​សំខាន់​ៗ​មួយ​ចំនួន ​ដែល​ទីផ្សារ​ការងារ​កំពុង​មាន​តម្រូវការ​ខ្ពស់​ នា​ពេល​បច្ចុប្បន្ន និង​អនាគត​ដូច​ជា​៖ ១ ការងារ​កំបោរ​ចំនួន ១៥០ នាក់ ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក​ចំនួន ១៥០​នាក់ ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ៤៥០ នាក់ ការ​ថែទាំ និង​ជួសជុល​រថយន្ត ១៥០​នាក់ ការ​ថែទាំ និង​ជួសជុល​អគ្គិសនីរថយន្ត ១៥០​នាក់ ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ១៥០​នាក់ ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ១៥០​នាក់ សេវាកម្ម​កុំព្យូទ័រ ១៥០​នាក់ សេវាកម្ម​រដ្ឋបាល ១៥០​នាក់ សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ១៥០​នាក់ ធុរកិច្ច​ភេសជ្ជៈ ១៥០​នាក់ និង​ការ​កែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ​ចំនួន ១៥០​នាក់ ។

ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ ​ដល់​យុវជន​សូម​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​ប្អូន​ៗ មានចំណេះ​ជំនាញ​មួយ​ច្បាស់លាស់ ​ក្នុង​ជីវិតនិង​មានឱកាស​ការងារ​ធ្វើ​ល្អ ចំណូល​សមរម្យ ។

ជា​ពិសេស​ប្អូន​ៗ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ គឺ​ចូល​រៀន​មិន​បង់ប្រាក់ និង​ទទួល​បានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ២៨ ០០០០ រៀល​ថែម​ទៀត ។ នេះ​ជា​ឱកាស​មាស​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូនយុវជន និង​គិតគូរ​ដល់​អនាគត​យុវជន និង​ប្រជាជន ។

ឯកឧត្តម​បន្ថែម​ថា គ្រប់​បណ្តា​វិទ្យាស្ថាន​បច្ចេកទេស​ទាំងអស់ ​គួរ​យកចិត្តទុកដាក់​ក្នុង​ការ​សម្អាត
បរិស្ថាន​ជុំវិញ​ទីធ្លារ​សាលា​របស់​ខ្លួន​ ឱ្យ​មាន​របៀបរៀបរយ​ ដើម្បី​ស្វាគមន៍​បងប្អូន​ ដែល​ជា​យុវជន​ដែល​មកចុះ​ឈ្មោះ ក៏​ដូច​ជា​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​ អាណត្តិថ្មី​ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕ អត្ថបទសហការ