ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹកស្រូវ​ជិត​៣០​តោនបើក​ធ្លា.ក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង ​ខណៈតៃកុងងក់មួយភាំង​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​ដឹកស្រូវ​ជិត​៣០​តោន ត្រូវ​អ្នកបើកបរ​លង់លក់១ភាំង​ ក៏រេចង្កូត​​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ចាក់​ស្រូវ​ចូល​ប្រឡាយ​ទឹក​ ដែលគិត​ជា​ទឹកប្រាក់​អស់ជាង​១​ម៉ឺន​ដុល្លា​រ ដែលហេតុការណ៍នេះ​​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​ដឹកស្រូវ​ជិត​៣០​តោន ត្រូវ​អ្នកបើកបរ​លង់លក់១ភាំង​ ក៏រេចង្កូត​​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ចាក់​ស្រូវ​ចូល​ប្រឡាយ​ទឹក​ ដែលគិត​ជា​ទឹកប្រាក់​អស់ជាង​១​ម៉ឺន​ដុល្លា​រ ដែលហេតុការណ៍នេះ​​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ​ក្នុង​ភូមិបន្ទាយនាង ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ​។

​បើតាម​ម្ចាស់​រថយន្ត​បាន​ប្រាប់​ថា​ ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ​រថយន្ត​ធុន​ធំ​ប្រភេទ​ផ្លូវ​៥​សណ្តោងរ៉ឺ​ម៉ក​​ បាន​ដឹកស្រូវ​ទិញ​ពី​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប ​គោលបំណង់​ដឹក​ទៅ​ខេត្តបាត់​ដំបង ។ លុះ​ពេល​ដឹក​ដល់​ពេល​យប់​ទៀប​ភ្លឺ ​អ្នកបើកបរ​​ងក់១ភាំង​ក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ចូល​ប្រឡាយ​សើម​ស្រូវ​អស់​តែម្តង ។

ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​គ្រោះ​ថ្នាក់កើតឡើង​ គ្មាន​អ្នក​រង​គ្រោះ​នោះ​ទេ ​គឺ​ក្រឡាប់​ដោយ​ខ្លួនឯង​ តែ​ខូចខាត​ស្រូវ​សើម​ទឹក​ប្រមាណ​ជិត​៣០​តោន​ គិត​ត​ជា​លុយ​ជាង​១​ម៉ឺន​ដុល្លារ តែ​ស្រូវ​អាចយ​កបាន​មួយ​ចំនួន​ធំ​​មក​វិញ ​ដោយ​ស្រូវ​មិន​ធ្លាយ​កា​រ៉ុ​ង​អាច​ស្រង់​ឡើងគោក​​ សាង​ដាក់​រថយន្ត​បន្ត​យក​ទៅ​ហាលឱ្យ​​ស្រស់ទឹក ​ហើយ​យក​ចូល​ឡសំងួត​ ។ តែបើ​ធ្លាយ​កា​រ៉ុ​ង​មិន​អាច
យ​កបាន ​ព្រោះ​ក្នុង​ទឹក​ប្រឡាយ​ចោល​មួយ​ចំនួន​អាច​ខូចខាត​ខ្លះ ​។ ចំណែកឯ​រថយន្តត្រូវបានស្ទូច​យក​​ទៅ​ជួសជុល​ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ចំពោះ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​​​ដោយ​ខ្លួនឯង ​។

អត្ថបទសរសេរ ដោយ