ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ ផ្អើល​មុខ​ផ្សារ​ទឹក​ពុះ ក្រុងប៉ោយ​ប៉ែត​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បា.ញ់ប្រហា​រ​​ចំនួន​៣​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បា.ញ់ប្រហា​រ​​ចំនួន​៣​គ្រាប់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវបាន​បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។​

​ហេតុការណ៍​ខាងលើនេះ​​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពីវេលាទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​មុខ​ផ្សារ​ទឹក​ពុះ​បរិវេណ​កាស៊ីណូ​ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សា​រិ​ន ស៊ី​ឡា​ប៊ី ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ (​ជា​បុគ្គលិក​កាស៊ីណូ​)​ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​នៅ​ពេល​ជន​រង​គ្រោះ​ដើរ​ចេញពី​ធ្វើការ​នៅ​មុខ​ផ្សារ​ទឹក​ពុះ​ ក្នុង​បរិវេណ​កាស៊ីណូ​ បម្រុង​ចេញ​ទៅ​កន្លែង​ស្នាក់​នៅ​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ជិះម៉ូតូ​១​គ្រឿង ​បាន​ឈប់​ស្ទាក់​ពីមុខជនរងគ្រោះ និង​​បាន​បាញ់ប្រហា​រ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំនួន​៣​គ្រាប់ ក្នុងនោះ​​១​គ្រាប់​ចំ​ជើង​ស្តាំ, ១​គ្រាប់​ចំ​ទ្រូង និង​១​គ្រាប់​ចំពោះ​ធ្លាយ ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​ស្តូកស្តឹង​។

ក្រោយពេលកើតហេតុភ្លាម​ៗ ​ត្រូវ​បាន​សមត្ត​កិច្ចចុះ​​ជួយ​អន្តរាគមន៍​ ចំណែក​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​ ហើយ​ជន​រង​គ្រោះ​ត្រូវ​ដឹក​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​។

សមត្ត​កិច្ច​បាន​បញ្ជាក់​ថា​ ​ករណី​ជន​មិន​ស្គាល់​មុខ​បា.ញ់ប្រហា​ទៅ​លើ​ជន​រង​គ្រោះ​ អាចជា​​ករណី​ជម្លោះ​ពាក្យ​សំដី​ ទើប​ឈាន​ទៅ​ដល់​បា.ញ់​ទៅ​លើ​ជន​រង​គ្រោះ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ​និង​រក​ចាប់ខ្លួន​ជន​ដៃដល់​ ដើម្បី​យក​ចាត់ការ​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ