ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញបុរសម្នាក់​ស្លា.ប់​ក្នុងឡាន​​ឡិចស៊ីស​​​សង្ស័យ​ករណីឃា.ត.ក.ម្ម​បា.ញ់.ស.ម្លា.ប់

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មានការ​ប្រ​ទះ​​ឃើញ​​​បុរស​ម្នាក់​ស្លាប់.​ក្នុង​រថយន្ត​លុ​ច​ស៊ី​ស​RX.330 ដែល​​ជា​ករណី​ឃាតកម្ម​បា.ញ់​សម្លាប់ សមត្ថ​កិច្ច​ជំនាញ​កំពុង​ពិនិត្យ​ ដែលហេតុការណ៍បង្កការ​ភ្ញាក់​ផ្អើល​នៅ​​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​និមិត្ត…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មានការ​ប្រ​ទះ​​ឃើញ​​​បុរស​ម្នាក់​ស្លាប់.​ក្នុង​រថយន្ត​លុ​ច​ស៊ី​ស​RX.330 ដែល​​ជា​ករណី​ឃាតកម្ម​បា.ញ់​សម្លាប់ សមត្ថ​កិច្ច​ជំនាញ​កំពុង​ពិនិត្យ​ ដែលហេតុការណ៍បង្កការ​ភ្ញាក់​ផ្អើល​នៅ​​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ​ ។

សមត្ថ​កិច្ច​ជំនាញ​បាន​ប្រាប់​ថា​ ​​សពបុរស​ដែលគេ​ប្រ​ទៈ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​លុ​ច​ស៊ី​ស​RX.330​ពាក់​​ផ្លា​ក​លេខ​ភ្នំពេញ​2AP-6254​ ឃើញសភាព​​​​ស្លាប់​នៅ​កៅអី​ខាង​មុខ​ផ្នែក​ខាងស្តាំ​ ដែល​មាន​ស្លាក​​ស្នាម​​៤​កន្លែង ដោយបាញ់​ក្បាល​ពីក្រោយ​ធ្លា​យមក​ភ្នែក​ខាងស្តាំ និង​បាញ់​សៀតផ្កា​ខាងឆ្វេង​
ធ្លា​យមក​ស្តាំ​។

មន្ត្រី​សុខាភិបាល​បាន​ប្រាប់​ថា ​សាក​​មាន​​អាយុប្រមាណ​ជិត​៣០​ឆ្នាំ ​(​អាច​ជនជាតិ​ចិន​ ឬជនជាតិ​តៃ​វ៉ាន់​)​ ។ ជនរងគ្រោះ​​​ស្លាប់​​មាន​រយៈពេល​២​យប់​មក​ហើយ ដោយ​​ស្ថានភាព​ហើម​មុខ​ឡើង​ខៀវ​ ។

សមត្ថ​កិច្ច​បាន​បញ្ជា​ក់ថា​ ​ករណី​ប្រ​ទះ​​ឃើញ​សាកសព​ក្នុង​រថយន្ត​លុ​ច​ស៊ី​ស​RX.330 ​អាច​ករណី​ឃាតកម្ម​បាញ់​សម្លាប់ និងបាន​រក​ឃើញ​វត្ថុ​តាង​មាន​សំ​បក​គ្រាប់​ចំនួន​២​គ្រាប់​ប្រភេទ​អាវុធ​ខ្លី​ម៉ាក​ឡក់​ ​ដែល​ជន​ដៃដល់​ទុក​​ចោល​លើ​រថយន្ត​ហើយ​គេចខ្លួន​បាត់​ ។

​បច្ចុប្បន្ន ​​សាកសព​ជន​រង​គ្រោះ​យក​ទៅ​តម្កល​ទុក​នៅ​វត្ត​ប្រជា​ធម្ម​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់​នេះ សមត្ថកិច្ច​សង្ស័យ​​អាច​ពាក់ព័ន្ធ​ល្បែង​អន​ឡាញ​លេង​ឈ្នះ ​មេ​គ្មាន​លុយ​សង និង​លេងល្បែង​ចាញ់​គ្មាន​លុយ​សង និងជាករណី​​ចាប់ជំរិត​គ្មាន​លុយ​អោយ​ទើប ទើប​មាន​ករណី​បាញ់​សំលាប់​យក​ទៅ​បោះចោល​រឺ​ប្លង់​ចោល​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ