ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡងបាក់ឌុបឆ្នាំ​២០២៣ ថ្ងៃដំបូង ​នៅបន្ទាយមានជ័យ ​​​បេក្ខ​ជន​៧​នាក់​មាន​បញ្ហា​សុខភាព​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣​ ថ្ងៃ​ដំបូង ​បេក្ខជន​មាន​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣​ ថ្ងៃ​ដំបូង ​បេក្ខជន​មាន​ចំនួន​៦,១៦៨​នាក់​ អវត្តមាន​ចំនួន​១០៩​នាក់ ​មាន​បញ្ហា​សុខភាព​៧​នាក់​ នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ក្រុង​សិរី​សោភ័ណ​។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣​ មាន​បេក្ខជន​សរុប​ចំនួន​៦,១៦៨​នាក់​ ស្រី​៣,៣៧៧​នាក់ ក្នុង​នោះ​បេក្ខជន​អវត្តមាន​ចំនួន​១០៩​នាក់​ (ស្រី​៤១​នាក់​) គណៈមេប្រយោគ​ចំនួន​៩៤៦​នាក់​ (ស្រី​៣៥៥​នាក់​) អវត្តមាន​ចំនួន​៣​នាក់​ (ស្រី​១​នាក់) និង​មាន​បញ្ហា​ចំនួន​៧​នាក់​(ស្រី​៥​នាក់​) ព្រះ​សង្ឃ​១​អង្គ​និង​គណៈកម្មការ​មេ​ប្រយោគ​១​នាក់​ (ប្រុស)​។

លោក​បាន​បញ្ជាក់​ថា​ ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣​ បេក្ខជន​ចំនួន​៦,១៦៨​នាក់ ស្រី​៣,៣៧៧​នាក់ បេក្ខជន​ចំណេះ​ទូទៅ​មាន​ចំនួន​៥,០៨៤​នាក់​ស្រី​២,៩០០​នាក់​ក្នុង​នោះ​បេក្ខជន​អវត្តមាន​ចំនួន​២៥​នាក់​ស្រី​៩​នាក់ បេក្ខជនស្វៃរិន​ចំនួន​៧៩៥​នាក់​ស្រី​៤១៣​នាក់​ក្នុង​នោះ​មាន​អវត្តមាន​ចំនួន​៦៥​នាក់​ស្រី​២៧​នាក់ បេក្ខជន​បំពេញវិជ្ជា​មាន​ចំនួន​២៨៩​នាក់​ស្រី​៦៤​នាក់​អវត្តមាន​ចំនួន​១៩​នាក់​ស្រី​៥​នាក់ គណមេប្រយោគ​មាន​ចំនួន​៩៤៦​នាក់​ស្រី​៣៥៥​នាក់​អវត្តមាន​៣​នាក់​ស្រី​១​នាក់​។

លោក ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា​ ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ដំបូង​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៧​នាក់​ស្រី​៥​នាក់​ព្រៈ​សង្ឃ​១​អង្គ​ក្នុង​នោះ​មាន​មណ្ឌល​វិទ្យាល័យ​សម្តេចឪ​មាន​ចំនួន​២​នាក់​ស្រី មណ្ឌល​វិទ្យាល័យ​សិរី​សោភ័ណ​ចំនួន​៣​នាក់ មណ្ឌល​អនុ​វិទ្យាល័យ​ទឹកថ្លា​ចំនួន​២​នាក់ គណមេប្រយោគ​ចំនួន​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ