ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន EZECOM ទិញ​ភាគ​ហ៊ុន​​១០០%​ពី​ក្រុម​ហ៊ុន TCT

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន EZECOM ​បាន​​ប្រកាស​ជា​ផ្លូវការ​ថា យើង​បាន​ទិញ​ភាគហ៊ុន ១០០% ពី​ក្រុមហ៊ុន TELCOTECH Ltd (TCT) ហើយ​ក្រុមហ៊ុន​នេះ នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​បន្ថែម​ទៀត​នៅ​ក្នុង EZECOM Group of Companies​។ TCT គឺជា​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិ​ក​ដ៏​ធំ​ ទទួល​បន្ទុក​ចែកចាយ​ទូ​ទាំង​ប្រទេស ហើយ​មាន​មូលដ្ឋាន​នៅ​

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន EZECOM ​បាន​​ប្រកាស​ជា​ផ្លូវការ​ថា យើង​បាន​ទិញ​ភាគហ៊ុន ១០០% ពី​ក្រុមហ៊ុន TELCOTECH Ltd (TCT) ហើយ​ក្រុមហ៊ុន​នេះ នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​បន្ថែម​ទៀត​នៅ​ក្នុង EZECOM Group of Companies​។ TCT គឺជា​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិ​ក​ដ៏​ធំ​ ទទួល​បន្ទុក​ចែកចាយ​ទូ​ទាំង​ប្រទេស ហើយ​មាន​មូលដ្ឋាន​នៅ​ក្នុង​បណ្ដាញ​ក្រុមហ៊ុន Asia American Gataway (AAG) Submarine Cable Network។

EZECOM គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធើរណេត​ដ៏​ធំ​នៅ​កម្ពុជា ដែល​មាន​បណ្ដាញ​ខ្សែកាប Metro និង Gpon នៅ​ទូ​ទាំង​ប្រទេស​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន EZECOM មាន​បណ្ដាញ​អន្ដរជាតិ​បី​ខ្សែ ហើយ​ផ្ដល់​នូវ​សេវាកម្ម​យ៉ាង ច្រើន​ដែល​មាន​ដូច​ជា បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក សេវាកម្ម MPLS, Data Centre មជ្ឈមណ្ឌល Disaster Recovery និង សេវាកម្ម VoIP ទូទាំង​ប្រទេស​កម្ពុជា​។

លោក Paul Blanche-Horgan ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា TCT បាន​នាំ​មក​នូវ​ចក្ខុវិស័យ​ជា​យុទ្ធសាស្ដ្រ ព្រម​ជាមួយនឹង​ផលិតផល​បច្ចេក​វិទ្យា​ថ្មី​បន្ថែម​ទៀត​មកឱ្យ  EZECOM Group។ លោក​បន្ថែម​ទៀត​ថា ហេតុផល​ដែល​ធ្វើ​ឱ្យ  EZECOM ទិញ​យក​ភាគហ៊ុន​នេះ គឺ​ដោយ​សារ​តែ​ជំនឿ​ជាក់​ថា ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ​អាច​ផ្ដល់​នូវ​តម្លៃ​យ៉ាង​អស្ចារ្យ​មួយ «តាម​​រយៈ​ការ​រួម​បញ្ចូល​គ្នា​ យើង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ពង្រីក​ការ​អភិ​វ​ឌ្ឈ»។ យើង​នឹង​បន្ដ​ផ្ដល់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់​នូវ​សេវាកម្ម​ដ៏​មានគុណ​ភាព​ខ្ពស់ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពូក​គាត់ ព្រមទាំង​នឹង​ធ្វើ​ឱ្យ​សេវាកម្ម​អ៊ីន​ធើរ​ណេត​កាន់តែ​រីកសាយ​ភាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។

កម្លាំង​ច​លករ​សំខាន់​ចំពោះ​ភាព​ជោគជ័យ​នេះ គឺ​ដោយសារ​តែ​កត្ដា​មួយ​ចំនួន​ដូច​ជា ភាព​ជា​ម្ចាស់​នៃ Asia American Gateway (AAG) Submarine Cable, បណ្ដាញ​ខ្សែកាប​អុ​ប​​ទិ​ក​ដែល​មាន​ទូ​ទាំង​ផ្ទៃ​ប្រទេស ព្រម​ជា​មួយ​នឹង​​បណ្ដាញ Metro Access សម្រាប់​អតិថិជន ដែល​​យើង​បាន​ដាក់​ពង្រាយ​ពេញ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ដ-ក្រុង​ផ្សេង​ៗ​ទៀត៕