ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី លើកទឹកចិត្ត​បវរកញ្ញា ភឹ​ម ស្រី​នោ ក្រោម​បញ្ចប់​ការ​ប្រកួត Miss Grand

6 ខែ មុន
  • ភ្នំពេញ

កម្មវិធី​ប្រកួត «Miss grand international 2023» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ ដោយនៅ​ក្នុង​នោះ​ម្ចាស់​មកុដ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស Peru ។ ហើយ​សម្រាប់​បវរកញ្ញា​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត «Miss grand international 2023» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ ដោយនៅ​ក្នុង​នោះ​ម្ចាស់​មកុដ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស Peru ។ ហើយ​សម្រាប់​បវរកញ្ញា​កម្ពុជា ភឹ​ម ស្រី​នោ វិញ គឺ​មិន​ទទួល​ជោគជ័យ​ទេ ហើយ​ថែម​ទាំង​មិន​អាច​ចូល​ដល់​វគ្គ​Top ពី​កម្មវិធី​ប្រកួត​ខាងលើ​នេះ​ឡើយ។

យ៉ាងណា ក្នុង​នាម​ជា​រាមច្បង ដែល​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​នេះ​ដូច​គ្នា ស្រី​ស្អាត ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​សម្តែង​ការ​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​របស់​ស្រី​ស្រស់ ភឹ​ម ស្រី​នោ សម្រាប់​ការ​ប្រកួត​មួយ​នេះ​។ ទោះបីជា​មិន​ទទួល​បាន​ជោគជ័យ​ក៏​ដោយ ហើយ​នាង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បវរកញ្ញា ភឹ​ម ស្រី​នោ កុំ​បា​.​ក់​ទឹកចិត្ត ត្រូវ​តស៊ូ​បន្ត​ទៀត ក្នុង​ខណៈ​ពេល​ដែល ភឹ​ម ស្រី​នោ កំពុង​តែ​ទទួល​រង​ពី​មតិ​រិះគន់​ខ្លះ​ពី​មហាជន​មួយ​ចំនួន​នា​ពេល​នេះ​ផង​ដែរ​។

ស្រី​ស្អាត ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឋី បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​មនុស្ស​គ្រប់​គ្នា​មិនមែន​សុទ្ធតែ​មាន​ក្តី​ស្រឡាញ់​ចំពោះ​យើង​នោះ​ទេ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​មាន​ក្តី​ស្រឡាញ់​ចំពោះ​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ៗ​ជាទី​បំផុត​»​។

នាង​បញ្ជាក់​ថា «​នៅ​ក្នុង​ដំណើរ​នៃ​ការ​ប្រកួត មនុស្ស​គ្រប់​គ្នា​តែងតែ​ចង់​ឃើញ​អ្នក​ស្ថិត​ក្នុង​ថប់​កំពូល​ណាមួយ ដោយ​មិន​គិត​ពី​ផល​លំបាក​ដែល​អ្នក​កំពុង​តែ​ប្រឈម​មុខ​នោះ​ឡើយ ទទួលស្គាល់​ការ​ចូល Top គឺជា​ក្តី​ប្រាថ្នា​របស់ Queen នឹង​អ្នកគាំទ្រ​គ្រប់​រូប​ពិតមែន ប៉ុន្តែ​ការ​លើក​ទង់ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ផង​ដែរ​»​។ នាង​បន្ត​ថា «​ក្នុងឆ្នាំនេះ យើង​ពិតជា​មោទនភាព​ចំពោះ​អ្នក​ខ្លាំង​មែនទែន អ្នក​ធ្វើ​បាន​ល្អ​បំផុត​ហើយ ឈរ​លើ​ឆាក​អន្តរជាតិ​ស្រែក​ឈ្មោះ «​ប្រទេស​កម្ពុជា​» យ៉ាង​អង់អាច​ក្លាហាន ព្រមទាំង​បញ្ចប់​ការ​ប្រកួត​ដោយ​សន្តិភាព នឹង​ទទួល​បាន​សេចក្តី​ស្រឡាញ់​ពី​បណ្តា​បវរកញ្ញា​ជុំវិញ​ពិភពលោក​ជា​ច្រើន​»​។

នាង​បន្ត​ថា «​សម្រាប់​អារម្មណ៍​ខ្ញុំ​ឆ្លងកាត់​ការ​ចូល​ទៅ​ទស្សនា​ផ្ទាល់ អ្នក​ដែល​គួរតែ​អបអរ​ផង​ដែរ​នោះ គឺ​បេ​ក្ខ​នារី​ដែល​មិន​ចូល Top កំពូល​ណាមួយ សូម​សរសើរ​ពួក​គាត់​មានទឹក​ចិត្តល្អ​ណាស់ គឺ​តែងតែ​ទះដៃ អបអរសាទរ​មិត្តភក្តិ​ជា​និច្ច ពេល​ដែល​មិត្តភក្តិ​ចូល​ទៅ​កាន់ Top ណាមួយ​»​។

នាង​បន្ត​ទៀត​ថា «​សង្ឃឹមថា ការ​វិល​ត្រឡប់​របស់​ពួក​គាត់​មក​ប្រទេស​កំណើត​វិញ ពោរពេញ​ដោយ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ តាម​រយៈ​សកម្មភាព និង​ពាក្យ​សម្តី​ល្អ​ៗ​គួរ​ឱ្យ​គោរព ក្នុង​នាម​ជា​រាមច្បង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ឃើញ​សិស្ស​ប្អូន​មានការ​តស៊ូ ខិតខំ​ប្រឹងប្រែង បញ្ចេញ​អស់ពី​សមត្ថ​ភាព​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ ដឹង​ថា បេសកកម្ម​មួយ​នេះ វា​ពិតជា​លំបាក ចូល​កុំ​បា​.​ក់​​ទឹកចិត្ត ព្រោះតែ​សម្តី​មិនល្អ​អ្នក​ដទៃ សូម​បន្តដំណើរ​ទៅ​មុខ​ទៀត សូម​ចាំ​ថា អ្នក​ពិតជា​សាក​សមជា Miss Grand Cambodia 2023 Phoem Sreynor»​។

ដោយឡែក​សម្រាប់​ស្រី​ស្រស់ ភឹ​ម ស្រី​នោ វិញ ក៏​បាន​បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «​ជាដំបូង នាង​ខ្ញុំ​សូម​អរគុណ Mommy Sokunthea Im បងស្រី Sara Pich និង​ក្រុមការងារ​ដែល​បាន​ជឿជាក់ និង​ផ្តល់​ឱកាស​ឲ្យ​រូប​នាង​ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​! អរគុណ​ចំពោះ​ការ​មើលថែ ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ព្រួយបារម្ភ និង​ការ​លះបង់​ជា​ច្រើន​ដើម្បី​ពាក្យ​ថា កម្ពុជា​! ។ នាង​ខ្ញុំ​សូម​ផ្ញើ​ការ​ស្រលាញ់ និង​ការ​គោរព​ជូន​ចំពោះ​អ្នក​ទាំងអស់​គ្នា​!​។ នាង​ខ្ញុំ​ក៏​សូម​ធ្វើការ​អរគុណ​ទៅ​ដល់​បណ្តា​អ្នកគាំទ្រ​បវរកញ្ញា (Fan page) ដែល​តែងតែ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី​រូប​នាង​ខ្ញុំ ក៏​ដូច​ជា បវរកញ្ញា​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​!»​។

នាង​បញ្ជាក់​ថា «​ទោះបីជា​លទ្ធផល​យ៉ាងណា ក៏​នាង​ខ្ញុំ​ដឹង​ថា នាង​ខ្ញុំ​តែងតែមាន​ពុក​ម៉ែ​បងប្អូន ប្រជាជន​កម្ពុជា និង​បណ្តា​អ្នកគាំទ្រ​ទាំងអស់​នៅ​ពីក្រោយ​ខ្នង​របស់​រូប​នាង​ខ្ញុំ​! អរគុណ​ចំពោះ​ការ​រួម​ដំណើរ​មួយ​នេះ តាំងពី​ដើម​រហូត​ដល់​ចប់ នាង​ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ប្រទេស​ជាតិ​ដ៏​ផូរផង់​មួយ​នេះ មក​កាន់​ឆាក​អន្តរជាតិ Miss Grand International 2023»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ