រាជធានីភ្នំពេញ ៖ ការនិយាយជាមួយក្មេងជំទង់អំពីគ្រឿងញៀន និងគ្រឿងស្រវឹង គឺជារឿងសំខាន់ ។ មនុស្សវ័យជំទង់ត្រូវការការណែនាំ ដើម្បីរក្សាសុវត្ថិភាពពួកគេពីរបស់ទាំងអស់នេះ ហើយការមានច្បាប់ច្បាស់លាស់អំពីគ្រឿងញៀន និងគ្រឿងស្រវឹងអាចជួយអ្នកបាន ។ ប៉ុន្តែវាអាចពិបាកក្នុងការដឹងថា ត្រូវនិយាយអំពីអ្វី ។ សូមឱ្យកូនរបស់អ្នកដឹងថា អ្នកចង់ពិភាគ្សាជាមួយពួកគេអំពីការផឹកស្រា និងគ្រឿងញៀន ។ ត្រូវច្បាស់លាស់អំពីច្បាប់ និងអ្វីដែលកើតឡើង ប្រសិនបើពួកគេបំពាន ហើយធ្វើរឿងទាំងនោះ ពីព្រោះក្មេងៗអាចនឹងធ្វើបានល្អបំផុត នៅពេលដែលពួកគេដឹងពីផលវិបាកជាមុន ។

យ៉ាងណាមិញ ចូរបង្ហាញការគោរព ក្តីស្រឡាញ់ និងការផ្ញើសារដែលអ្នកទុកចិត្តពួកគេផងដែរ ។ ជួយកូនរបស់អ្នកឱ្យយល់ច្បាស់ពីមូលហេតុនៃការផឹកស្រា ឬការប្រើប្រាស់គ្រឿងញៀនថាមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់ជីវិតរបស់ពួកគេ ។ ចូរផ្តល់ឱកាសឱ្យពួកគេសួរសំណួរ និងបង្ហាញពីកង្វល់ និងអារម្មណ៍របស់ពួកគេ ។ អនុញ្ញាតឱ្យពួកគេដឹងថា គោលបំណងរបស់អ្នក គឺដើម្បីជួយពួកគេឱ្យមានសុវត្ថិភាព ។
រៀបគម្រោងនិយាយ ៖ ការសន្ទនាធ្ងន់ធ្ងរ ឬភ្លាមៗអាចធ្វើឱ្យកូនមានអារម្មណ៍ថា ភ័យខ្លាច បារម្ភ និងលាក់បាំង ដូច្នេះចូរប្រាប់គេជាមុនឱ្យបានច្បាស់ នោះអ្នកទាំងអស់គ្នានឹងមានពេលរៀបចំខ្លួន ហើយស្ថិតនៅលើប្រធានបទតែមួយ ។ ឧទាហរណ៍អ្នកអាចនិយាយថា «យប់ស្អែក យើងនិយាយពីការផឹកស្រា និងថ្នាំញៀន ។ កូនអត់មានបញ្ហាអ្វីទេ ប៉ាគ្រាន់តែចង់និយាយពីវា ឬការព្រួយបារម្ភដែលកូនអាចនឹងកំពុងមាន» ។

និយាយអំពីច្បាប់ ៖ បញ្ជាក់យ៉ាងច្បាស់ពីច្បាប់របស់អ្នក និងផលវិបាកជាក់លាក់ ប្រសិនបើពួកគេបំពានទៅធ្វើរឿងមិនគប្បីទាំងនេះ ។
ពន្យល់ពីហេតុផលរបស់អ្នក ៖ ត្រូវច្បាស់លាស់អំពីហេតុផលរបស់អ្នកសម្រាប់ការហាមឃាត់ការប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹង ពីព្រោះក្មេងជំទង់ជាញឹកញាប់ត្រូវបានបញ្ជាឱ្យធ្វើអ្វីៗដោយមិនមានហេតុផលច្បាស់លាស់ ។ ផលវិបាកដែលអាចកើតមាននៃការផឹកស្រា និងការប្រើប្រាស់គ្រឿងញៀន គឺពិតប្រាកដ ។ ការពិសោធន៍ប្រភេទណាក៏ដោយ គឺខុសច្បាប់នៅពេលអ្នកនៅក្មេង ហើយវាពិតជាមានគ្រោះថ្នាក់ណាស់ ។

អនុញ្ញាតឱ្យពួកគេនិយាយ ៖ ផ្តល់ឱកាសឱ្យកុមារបង្ហាញពីកង្វល់ និងអារម្មណ៍របស់ពួកគេ ដើម្បីឱ្យពួកគេមានអារម្មណ៍ល្អក្នុងការមានភាពស្មោះត្រង់ជាមួយអ្នក ។ ជួនកាលឪពុកម្តាយមានអារម្មណ៍ថា លាក់បាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ ប្រសិនបើកូនរបស់អ្នកសួរថាតើអ្នកធ្លាប់សាកល្បងគ្រឿងញៀនទេ អ្នកអាចពន្យល់ថា ក្នុងនាមជាឪពុកម្តាយ វាជាការងារក្នុងការជួយពួកគេឱ្យជៀសផុតពីអ្វីដែលពួកគេនឹងសោកស្តាយ ហើយការប្រើប្រាស់សារធាតុញៀនពិតជាបង្កើនឱកាសនៃការធ្វើអ្វីមួយដែលអ្នកនឹងសោកស្តាយ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ