ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ទឹម រ​ដ្ឋា ប្រៀបធៀប​ទម្រង់​មុខ​កូនស្រី ដូច​ម្តាយ​ដែល​ទទួលមរណភាព​មក​ចាប់កំណើត

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា បាន​បញ្ជាក់​ពី​ចំណុច​មួយ​ចំនួន នៃ​ទម្រង់​មុខ​កូនស្រី​របស់​ខ្លួន ដែល​ដូច​ទៅ​នឹង​ម្តាយ ខណៈ​ពេល​ដែល​នាង​ចាត់​ទុក​កូន​អាច​ជា​ម្តាយ​ដែល​ចាប់កំណើត ដើម្បី​បំពេញ​ក្តី​ប្រាថ្នា​ដែល​នាង​ចង់បាន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា បាន​បញ្ជាក់​ពី​ចំណុច​មួយ​ចំនួន នៃ​ទម្រង់​មុខ​កូនស្រី​របស់​ខ្លួន ដែល​ដូច​ទៅ​នឹង​ម្តាយ ខណៈ​ពេល​ដែល​នាង​ចាត់​ទុក​កូន​អាច​ជា​ម្តាយ​ដែល​ចាប់កំណើត ដើម្បី​បំពេញ​ក្តី​ប្រាថ្នា​ដែល​នាង​ចង់បាន​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា បាន​បង្ហោះ​រូបភាព​២​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម ដោយ​រូប​ទី​១ ជា​រូប​មុខមាត់​កូន និង​រូប​ទី​២ ជា​មុខមាត់​ម្តាយ​របស់​នាង ដែល​ទទួលមរណភាព ដើម្បី​ធ្វើការ​ប្រៀបធៀប និង​បញ្ជាក់​ពី​លក្ខណៈ​ដូច​គ្នា​មួយ​ចំនួន បង្ហាញ​មហាជន​ឲ្យ​បានដឹង​។

ជាមួយនឹង​រូបភាព​ទាំង​២​សន្លឹក​នោះ តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​មើល​ត្រឹម​ពាក់កណ្ដាល​ច្រមុះ​ចុះ​ក្រោម ប្រអប់មាត់ ថ្ពាល់ខួច និង​ចង្កា ម៉ាក់យាយ​ថា​មិន​ម៉ាក់យាយ អរគុណ​ម៉ាក់ ដែល​បាន​ត្រឡប់​មក​បំពេញ​បំណងប្រាថ្នា និង​សំណូមពរ ហើយ​បាន​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​មើលថែរ សងគុណ​ម៉ាក់​ម្ដងទៀត Pan RaNy ជាតិ​នេះ​កូន​បាន​ស្ងប់ចិត្ត​ហើយ​»​។

យ៉ាងណា ក្រោយ​ឃើញ​តារា​សម្តែង​អ្នក​នាង ទឹម រដ្ឋ បង្ហោះ​រូបភាព និង​បាន​បញ្ជាក់​ពី​បញ្ហា​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស​បណ្តា​មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​គ្នា​មួយ​ចំនួន​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​នាង និង​បាន​ចាត់​ទុក​កូនស្រី​របស់​នាង​នា​ពេល​នេះ គឺជា​ម្តា​យមក​ចាប់ជាតិ​យ៉ាង​ពិតប្រាកដ​។

ជា​ការ​កត់សម្គាល់ ម្តាយបង្កើត​របស់​តារា​សម្តែង ទឹម រ​ដ្ឋា បាន​ទទួលមរណភាព ដោយសារ​គាំង​បេះដូង កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០​។ ក្រោយ​ម្តាយ​ទទួលមរណភាព​ភ្លាម​ៗ​បែប​នេះ តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា តែងតែ​បង្ហាញ​នូវ​អារម្មណ៍​សោកសៅ និង​សម្តែង​ការ​នឹករលឹក​យ៉ាង​ខ្លាំង​ចំពោះ​ម្តាយ ខណៈ​ពេល​ដែល​នាង​តែងតែ​ចង់​ឲ្យ​ម្តាយ​របស់​នាង​វិល​ត្រឡប់​មក​នៅ​ជាមួយ​នាង និង​គ្រួសារ​វិញ​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ថ្ងៃ​មង្គលការ​របស់​នាង​ជាមួយ​ស្វាមី កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ បុរស​ជនជាតិ​អា​មេ​រិ​កកាត់​អេ​ស្បា​ញ គឺ​លោក Jovany Antonio នាង​បាន​យំ​ហូរ​ទឹកភ្នែក​ជោក​ថ្ពាល់​តែ​ម្ដង ព្រោះតែ​ស្រណោះ​នឹក​ស្ដាយ​ម្ដាយ​នាង​ដែល​បាន​ទទួលមរណភាព ដោយ​ខក​ខានមិនបាន​មើលឃើញ​ថ្ងៃ​មង្គល​របស់​នាង​នា​ពេល​នេះ ។

តារា​សម្តែង​អ្នក​នាង ទឹម រ​ដ្ឋា វាចា​ទាំង​លាយឡំ​ទឹកភ្នែក​ថា «​ការ​រៀប​ការ​ជា​អ្វី​ដែល​នាង​ប៉ងប្រាថ្នា និង​ជា​ក្ដី​ស្រ​ម៉ៃ​ធំ​មួយ ហើយ​ពេល​នេះ​នាង​បាន​សម្រេច​ដូច​បំណង​ហើយ តែ​ម្ដាយ​នាង​មិន​បានឃើញ​ថ្ងៃ​ដែល​នាង​រីករាយ​បំផុត​នេះ​ទេ​»​។

ក្រោយ​មង្គលការ​ជាង​១​ឆ្នាំ​មកនេះ នាង និង​ស្វាមី​ក៏​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ដែល​រហូត​មក​ទល់​នា​ពេល​នេះ បាន​ចម្រើន​វ័យ​ជិត​១​ឆ្នាំ​ហើយ ហើយ​កូនស្រី​របស់​នាង​ក៏​មានមុខមាត់​ដូច​ម្តាយ​របស់​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ