ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​! តារា​សម្តែង ផេ​ន ខេ​ក ត្រូវ​បុរស​ម្នាក់​ប្រកាស​ឲ្យ​ចេញ​មុខ​សង​លុយ​ដែល​ជំពាក់

6 ខែ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តងទៀត មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​មុខ​មក​ប្រកាស​ជា​សាធារណៈ​ឲ្យ​តារា​សម្តែង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា គឺ​នាង ផេ​ន ខេ​ក ចេញ​មុខ​សង​លុយ​ដែល​ជំពាក់​ខ្លួន​មិន​ទាន់​សង​អស់ ខណៈ​ពេល​តារា​រូប​នេះ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​មុខ​មក​ប្រកាស​ជា​សាធារណៈ​ឲ្យ​តារា​សម្តែង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា គឺ​នាង ផេ​ន ខេ​ក ចេញ​មុខ​សង​លុយ​ដែល​ជំពាក់​ខ្លួន​មិន​ទាន់​សង​អស់ ខណៈ​ពេល​តារា​រូប​នេះ ក៏​ធ្លាប់​ទទួល​រង​នូវ​រឿងរ៉ាវ​ដូច​គ្នា​នេះ​ផង​ដែរ កាលពី​ពេល​កន្លង​ទៅ ។

បុរស​ម្នាក់​ដែល​មានឈ្មោះ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក «Hea Nuth» បាន​សរសេរ​បង្ហោះ​សារ ដោយ​មាន​រូបភាព​របស់ ផេ​ន ខេ​ក តាម​បណ្តាញ​សង្គម​របស់​ខ្លួន​ថា «​លុយ​យូរហើយ​លើក​រហូត​ចឹ​ង ច្បាស់​ថ្ងៃ​ទី​១៦ អត់​ឃើញ​បា​.​ញ់​មក​សោះ ចរិត​ថោ​.​ក​ម៉េ​ស អស់​ទ្រាំ​យូរ​ឆ្នាំ​ហើយ អ​.​ញ​ត្រូវ​យក​លុយ​សង​គេ​ដែល PanCake យាយ​មួយ​គ្នា សូម​សង​មួយ​ខែ​500$ ក៏​ញុ​ម​ព្រម ដល់​ថ្ងៃ​សង​លើក​ចេះ លើក​ចុះ លើក​អត់​ចប់ ក៏​ញុ​ម​អត់​មាត់ សូម​ពន្យារ​ថ្ងៃ​ក៏​ញុ​ម​ព្រមឱ្យ​តែ​ដល់​ថ្ងៃ ឱ្យ​លុយ​ញុ​ម​មក ដល់​ថ្ងៃ​អត់បា​.​ញ់​ឱ្យ ហើយ​យាយ​ឡូយ​ទៀត​យី​»​។

យ៉ាងណា បុរស​ខាងលើ​នេះ មិន​បាន​បញ្ជាក់​ទេ​ថា តើ ផេ​ន ខេ​ក បាន​ជំពាក់​លុយ​របស់​ខ្លួន​ក្នុង​ចំនួន​ប៉ុន្មាន​ឡើយ? ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ម្ចាស់​គណនី​ខាងលើ បាន​ធ្វើការ​ខំ​មិន​ពីក្រោម​អ្វី​ដែល​ខ្លួន​បាន​សរសេរ​នោះ គឺ​ខ្លួន​មានការ​ឈឺចាប់​ជា​ខ្លាំង​ចំពោះ​រឿង​មួយ​នេះ​។

ដោយឡែក ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​ស្រាយ​បំភ្លឺ​ពី​តារា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា ផេ​ន ខេ​ក បាន​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ការ​សាកសួរ​មិន​ទាន់​មានការ​ឆ្លើយ​តប ។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​កន្លង​ទៅ តារា​សម្តែង ផេ​ន ខេ​ក ធ្លាប់​បាន​ប្រកាស​ថា «​ខ្លួន​បាន​ជាប់ផុង​ជាមួយនឹង​បំណុល​ប្រមាណ​១៥​ម៉ឺន​ដុល្លារ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពេល​ដែល​បំណុល​មួយ​នេះ នាង​បាន​ព្យាយាម​ដោះស្រាយ​ជា​ខ្លាំង ប៉ុន្តែ​ហាក់​មិន​ទាន់​មានការ​ធូរស្រាល​»​។

ផេ​ន ខេ​ក ធ្លាប់​បាន​លើក​ឡើង​ថា «​នាង​ជំពាក់​បំណុល​គេ​រហូត​ដល់​ទៅ ១៥​ម៉ឺន​ដុល្លារ កំពុង​ធ្វើ​ឱ្យ​មានការ​រង្គោះរង្គើរ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ សូ​ម្បី​តែ​រូប​នាង​ផ្ទាល់​ក៏​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​ដោះស្រាយ​បែប​ណា​ដែរ​»​។ នាង​បញ្ជាក់​ថា «​ជាក់ស្តែង ប៉ុន្មាន​ថ្ងៃនេះ មាន​អ្នក​តាម​ទារបំណុល​នាង​គ្រប់​ច្រកល្ហក់ មាន​អ្នកខ្លះ​បាន​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក និង​ប្រកាស​ឱ្យ​នាង​ចូលខ្លួន​ដោះស្រាយ​រឿង​បំណុល​ទៀត​ផង​»​។

យ៉ាងណា បើ​តាម ផេ​ន ខេ​ក ថា «​អ្វី​ដែល​នាង​ចង់បាន​នៅ​ពេល​នេះ គឺ​សុំ​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ជួយ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ដល់​នាង ជា​ជាង​ការ​ជាន់ពន្លិច​នាង​បន្ថែម​ទៀត ក្នុង​ពេល​ដែល​នាង​ស្នើ​សុំ​ឱ្យ​អ្នកដឹកនាំ ឬ​អ្នក​រៀបចំ​កម្មវិធី និង​ម្ចាស់​ក្រុមហ៊ុន​នានា បន្ត​ទទួល​ជួល​នាង​ធ្វើ​ការងារ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឱ្យ​នាង​រក​ប្រាក់​ចំណូល​សងបំណុល​គេ​ជា​បណ្តើរ​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ