ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាមកលេងកម្សាន្តនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ មានចំនួនជាង៦៥ម៉ឺននាក់ នេះបើគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៦៥,៩២៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៦៥,៨៩៨នាក់ និងភ្ញៀវអន្តរជាតិចំនួន២៦នាក់។

លោកបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តបន្ទាយមានជ័យ គឺនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន១៣,៥៤៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៦នាក់, នៅថ្ងៃទី១៤ ខែតុលា មានភ្ញៀវទេសចរចំនួន៣៥,៧២១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១២នាក់ និងថ្ងៃទី១៥ ខែតុលា មានភ្ញៀវទេសចរចំនួន១៦,៦៥៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៨នាក់។

លោក ឈឿន សេរីវុធ បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ គឺមានប្រមាណជាង៦៥ម៉ឺននាក់ មានដូចជា ៖ ប្រាសាទបន្ទាយឆ្មា, ប្រាសាទបន្ទាយទ័ព, ប្រាសាទមេបុណ្យ, និងអាងជើងគ្រុស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយភ្ញៀវទេសចរទៅលេងកម្សាន្តអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក និងទៅកម្សាន្តតាមវត្តអារាម ក្នុងខេត្ត ហើយនឹងទៅលេងទឹក ដែលជន់លិចតាមបណ្តាស្រុក-ក្រុងមួយចំនួនទៀត បានក្លាយជាតំបន់កម្សាន្តផងដែរ៕
ចែករំលែកព័តមាននេះ