ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ែ​ម ស្រី​ពេជ្រ ចេញ​មុខ​បដិសេធ ​ក្រោយ​ជួប​រឿង​ហួសចិត្ត​ពាក់ព័ន្ធ​អាក់ខោន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ

6 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​ ​កញ្ញា​ យ៉ែ​ម ស្រី​ពេជ្រ បាន​ចេញ​មុខ​បដិសេធ ក្រោយ​ជួប​រឿង​ហួសចិត្ត​

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​ ​កញ្ញា​ យ៉ែ​ម ស្រី​ពេជ្រ បាន​ចេញ​មុខ​បដិសេធ ក្រោយ​ជួប​រឿង​ហួសចិត្ត​ពាក់ព័ន្ធ​ទៅ​នឹង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ និង​រូប​របស់​នាង ហើយ​ទៅ​ធ្វើ​រឿង​ផ្តេសផ្តាស់​ទាំង​ដែល​នាង​មិន​បានដឹង​ខ្លួន​អ្វី​ទាំងអស់ ។

ដោយ​មិន​ទាន់​អាច​ស្វែងរក​ជន​ដែល​បង្កើត​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឃើញ​នៅឡើយ ប៉ុន្តែ យ៉ែ​ម ស្រី​ពេជ្រ បាន​ស្នើ​ឲ្យ​បុគ្គល​រូប​នោះ​បញ្ឈប់​សកម្មភាព​មួយ​នេះ​ជា​បន្ទាន់ ខ​ណៈ​ពេល​ដែល​នាង​ក៏​បាន​ស្នើ​ឲ្យ​មហាជន​កុំ​មានការ​យល់​ច្រឡំ​មក​លើ​រូប​នាង​ចំពោះ​រឿង​ដែល​មិនល្អ​កើត​ចេញពី​បញ្ហា​មួយ​នេះ ។

តាម​រយះ​វី​ដ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម យ៉ែ​ម ស្រី​ពេជ្រ បាន​លើក​ឡើង​ថា ដំបូង​ឡើយ​បុគ្គល​ម្នាក់​នោះ​បាន​ឆាត​ទៅ​អ្នក​ដែល​ស្គាល់គ្នា​ជាមួយ​នាង ហើយ​និយាយ​ថា នាង​ខ្ចី​លុយ​ធនា​គារ​២​ខែ​ហើយ​មិន​សង​គេ ។

នាង​បញ្ជាក់​ថា ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា​ខ្ញុំ​មិន​ដែល​ខ្ចី​លុយ​ធនាគារ​ទេ ហើយ​បើ​ថា ខ្ញុំ​ខ្ចី​លុយ​ធនាគារ​ហេតុ​អី​ក៏​ខ​ល​ទាក់ទង​ខ្ញុំ​មិន​បាន មិន​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ហេតុ​អី​បាន​ទៅ​ទាក់ទង​បុគ្គល​ដែល​ស្គាល់​ខ្ញុំ​ទៅ​វិញ ។ អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា ខ្ញុំ​អត់​ដឹង​អ្វី​រឿង​ទាំ​អស់ ហើយ​ខ្ញុំ​ក៏​អត់​ចង់​មានរឿង​នេះ​កើតឡើង​ដែរ​បានជា​ខ្ញុំ​ចេញ​មុខ​បកស្រាយ​នា​ពេល​នេះ ។

នាង​បន្ត​ថា ដំបូង​ឡើយ​ខ្ញុំ​គិត​ថា នេះ​ជា​រឿង​តូចតាច ប៉ុន្តែ​គាត់​មិន​ត្រឹម​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​នោះ​ទេ ថែម​ទាំង​ទៅ​បង្កើត​គណនេយ្យ​IG ក្លែងក្លាយ​ដាក់​រូប​ខ្ញុំ ហើយ​បាន Add និង​Follow អ្នក​ដែល​ស្គាល់​ខ្ញុំ​ទាំងអស់ រួម​ទាំង​ជនជាតិ​ថៃ​ដែល​នាង​ធ្លាប់​ធ្វើការ​ជាមួយ ទាំង​ដែរ​នាង​មិនដឹង​ខ្លួន ទើបតែ​ប្អូន​ៗ និង​អ្នកធ្វើការ​ជាមួយ​ខ្ញុំ​ឆាត​មក​សួរនាំ​បានដឹង​ថា​មាន​គណនេយ្យ​ក្លែងក្លាយ ។

យ៉ែ​ម ស្រី​ពេជ្រ បាន​បញ្ជាក់​ថា សម្រាប់​នាង​ទាំង​ហ្វេ​ស​ប៊ុ​ក ទាំង​IG គឺ​នាង​មាន​តែ​មួយ​ប៉ុណ្ណោះ ហើយ​ប្រ​សិន​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផ្សេង​មិន​ពិត​បង្កើត​ឡើង មានរឿង​រ៉ាវ​អ្វី​មិនល្អ​នោះ​គឺ​នាង​មិន​ពាក់ព័ន្ធ​ឡើយ ហើយ​ប្រ​សិន​បងប្អូន​ចង់​ដឹង​គណនេយ្យ​នោះ​ពិត​ឬ​ក្លែងក្លាយ​នោះ​គឺ​អាច​ចូល​មើល​ថា គណនេយ្យ​នោះ​លេង​យូរ​ឬ​នៅ ។ ហើយ​ប្រសិនបើ​មាន​គេ​ឆាត​ទៅ​ខ្ចី​លុយ​នោះ បើ​ត្រឹមតែ​ស​សេរ​ជា​អក្សរ​គឺ​សូមកុំ​ជឿ​ឲ្យ​សោះ តែ​បើជា​សម្លេង​របស់​នាង​ផ្ទាល់​ចាំ​ជឿ ។

បើ​តាម យ៉ែ​ម ស្រី​ពេជ្រ តាម​រយះ​វី​ដែ​អូ​មួយ​នេះ​នាង​សូម​ឲ្យ បង​ឬ​ប្អូន​ដែល​កំពុង​បង្កើត​គណនេយ្យ​ក្លែងក្លាយ​របស់​នាង​នោះ សូម​ឈប់​ទៅ កុំទៅ​បោកប្រាស់​លុយ​គេ ព្រោះ​ការងារ​មាន​ច្រើន​ណាស់​នៅ​ក្នុងស្រុក​ខ្មែរ ។

នាង​បញ្ជាក់​ថា ទោះបីជា​យើង​មិន​មាន​លំដាប់​នៅ​ក្នុងស្រុក​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ការងារ​ចិញ្ចឹម​ក្រពះ​បី​ពេល​ក៏​បាន ហេតុ​អ្វី​ចាំបាច់​ត្រូវធ្វើ​រឿង​បែប​នេះ បោកប្រាស់​លុយ​គេ​ធ្វើ​អ្វី ។ នាង​បន្ត​ថា យើង​ធ្វើ​បែប​នេះ​តើ​អាច​ចាយ​បាន​មួយ​ជីវិត​ឬ​ក៏​អត់ ហើយ​បាន​សុខ​ឬ​អត់​គឺ​មិន​អាច​ទេ ហើយ​រិ​ត​តែ​មិន​អាច​បំពេញ​ក្រពះ​យើង​ពេញ​មួយ​ជីវិត​បាន​ដែរ ហេតុ​អ្វី​ត្រូវ​ជំរុញ​ចិត្ត​ខ្លួនឯង​ទៅ​បង្កើត​គណនេយ្យ​ក្លែងក្លាយ​ធ្វើបាប​អ្នក​ដ៏​ទៃ​ធ្វើ​អ្វី លុយ​គេ គេ​រក​ចេញពី​ញើស​ឈាម អ​ញ្ចឹ​ង​កុំ​ធ្វើ ។

ទោះជា​យ៉ាងណា នាង​នៅ​តែ​ទទូច​សុំ​កុំ​ឲ្យ​មហាជន​កុំ​ជឿ​ចំពោះ​ជន​ដែល​បាន​បង្កើត​គណនេយ្យ​ក្លែងក្លាយ​ដោយ​ប្រើ​ឈ្មោះ និង​រូប​របស់​នាង​ហើយ​ទៅ​ធ្វើ​រឿង​មិនល្អ ខ​ណះ​ពេល​រឿង​មួយ​នេះ​មិន​ធ្លាប់​កើត​មាន​ចំពោះ​រូប​នាង​ពី​មុន​មក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ