ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​វៀតណាម បង្ហាញ​មហិច្ឆ​តា​​ពង្រីក​ដល់​៥០​ទីផ្សារ​ទូ​ទាំង​ពិភពលោក នៅ​ចុងឆ្នាំ​ក្រោយ

6 ខែ មុន

វៀតណាម ៖ ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​ជ្រក​ក្រោម​ក្រុមហ៊ុន

វៀតណាម ៖ ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​ជ្រក​ក្រោម​ក្រុមហ៊ុន Vingroup របស់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​៥ ខែតុលា កន្លង​ទៅ បាន​ប្រកាស​ថា ខ្លួន​នឹង​ពង្រីក​រហូត​ដល់​៥០​ទីផ្សារ​ទូ​ទាំង​ពិភពលោក នៅ​ចុងឆ្នាំ ២០២៤​។

ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បង្ហាញ​ពី​ផែនការ​បង្កើត​រោងចក្រ​ដំឡើង​នៅ​ប្រទេស​ឥណ្ឌា ដែល​ជាទី​ផ្សារ​រថយន្ត​ធំ​ជាងគេ​លំដាប់​ទី​៣​លើ​ពិភពលោក ដោយ​ប្រហែល ១៥០ ទៅ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​ចំណាយ​លើ​រោងចក្រ​នៅ​ឥណ្ឌា ដែល​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​សមត្ថភាព​នៃ​ការ​ដំឡើងរថយន្ត ៥​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ សម្រាប់​ដំណាក់កាល​ដំបូង​។ ការ​សាងសង់​រោងចក្រ​នៅ​ក្នុង​ទីផ្សារ​ថ្មី អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ទុន​លើ​ការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ម្ចាស់ផ្ទះ ក៏​ដូច​ជា​ទទួល​បាន​វត្ថុធាតុដើម​ជាមួយនឹង​តម្លៃ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​។

VinFast បាន​លក់​ចេញ​រថយន្ត​អគ្គិសនី​ចំនួន ១០,០២៧​គ្រឿងក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​នេះ ពោ​គឺ​កើនឡើង ៥% បើ​ធៀប​នឹង​ត្រីមាស​មុន​។ ការ​លក់​ដ៏​រឹង​មាំ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង ជា​ពិសេស​ប្រទេស​កា​ណា​ដា​។

អំឡុង​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​នេះ រថយន្ត​របស់ VinFast ចំនួន ២១,៣៤២​គ្រឿង ត្រូវ​បាន​ចែកចាយ​ដល់​អតិថិជន​របស់​ខ្លួន​។ ក្រៅពី​នេះ ក្រុមហ៊ុន​បានឃើញ​ការ​លក់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​ម៉ូតូ​អគ្គិសនី ដោយ​ចំនួន ២៨,២២០​គ្រឿង ត្រូវ​បាន​លក់​ក្នុង​ត្រីមាស​ទី​៣ ពោល​គឺ​កើនឡើង ១៧៧% ពី​ត្រីមាស​ទី​២ និង​១១៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​បាន​កើនឡើង​១៥៩% ជាមួយនឹង​ទឹកប្រាក់​ចំនួន ៨.២​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង​ប្រមាណ ៣៤២​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ជិត ៣១៦​លាន​ដុល្លារ​បាន​មក​ពី​ការ​លក់​រថយន្ត​អគ្គិសនី​។

យោង​តាម​លោកស្រី Le Thi Thu Thuy អគ្គនាយក VinFast Global បាន​ថ្លែង​ថា VinFast មាន​ផែនការ​ប្រកបដោយ​មហិច្ឆតា នៅ​ក្នុង​ការ​កសាង​អនាគត​បៃតង ហើយ​ផែនការ​ដែល​អាច​ធ្វើ​ទៅ​បាន​ត្រូវ​បាន​គូសបញ្ជាក់ ដើម្បី​ធានា​ថា VinFast អាច​បោះ​ជំហាន​យ៉ាង​ក្លាហាន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​សកល​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ