ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​មាន​ច្រើន​ប្រភេទ តែ​​​ប្រេត​មួយ​នោះ​ មាន​រូបល្អ​ដូច​ទេវតា

1 ឆ្នាំ មុន
  • ភ្នំពេញ

​ជនជាតិ​ខ្មែរ​យើង​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃនេះ​ជា​វេន​បិណ្ឌ​ទី​៩ សូម​យល់​ដឹង​ពី​ពួក​ប្រេត​មួយ​ចំនួន ។ មាន​ប្រេត​មួយ​រូបល្អ​ណាស់ ល្អ​ដូច​ទេវតា ទាស់​តែ​…!!!

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​ខ្មែរ​យើង​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃនេះ​ជា​វេន​បិណ្ឌ​ទី​៩ សូម​យល់​ដឹង​ពី​ពួក​ប្រេត​មួយ​ចំនួន ។ មាន​ប្រេត​មួយ​រូបល្អ​ណាស់ ល្អ​ដូច​ទេវតា ទាស់​តែ​…!!!

ប្រេត​​ឈ្មោះ​ស​ត្ថ​ង្គ ៖
មាន​ដំបៅ​ពេញ​រាង​កាយ ក្នុង​សាច់​សុទ្ធតែ​ព​​.ងរុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិនស្អុយ​គគ្រុក ភ្នែក​​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រង​ទុក្ខ ។ ដោយ​មាន​សេចក្តី​ស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន ​គឺ​សាច់​ខ្លួនឯង យក​មក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់​រឹតតែ​ឃ្លានណាស់ ព្រោះ​វា​មានកម្ម​ក្រាសណាស់​។ នៅ​ក្នុង​ព្រៃ​ជ្រៅ​លើ​កោះ ក៏​មាន​ច្រើន​ណាស់ គ​គោក​រាប់​ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បាន​ធ្វើបុណ្យ មានចិត្ត​កា.ច ។

ប្រេត​​ឈ្មោះ​ស​ត្ថ​ង្គ

ប្រេត​នេះ​ច្រើន​រស់នៅ​ឫស្យា ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វា.យ​គាត់ ប្រើ​ពាក្យ​ប្រមា.ថ​ជីដូន ជីតា ឬ​ញាតិសន្តាន​បំភ្លេច​គុណ​គេ បែរជា​ឲ្យ​ទោស​គេ​ទៅ​វិញ ។

ប្រេត​ឈ្មោះ​បព្វ​ត​ង្គ ៖
មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រងក់ ធំ​ខ្ពស់​ដូច​ភ្នំ ក្បាល​តូច ក.​ខ្លី សាច់​រឹង​ដូច​ដំរី ។ ចំពោះ​ខ្លួនប្រាណ​វិញ គឺ​មាន​ភ្លើង​ឆេះ​រងំ​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ។ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥត​មាន​ស្រាក តែ​មិន​ស្លា.ប់​ ព្រោះ​បាន​ធ្វើបាប​កម្ម​ច្រើន និង​ទ្រាំ​រស់នៅ​បែប​ប​នេះ​រាប់រយ​ឆ្នាំ​ទៀត ​លុះ​អស់កម្ម​ពៀរ​។

ប្រេត​ឈ្មោះ​បព្វ​ត​ង្គ

ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ដងព្រៃ​ជ្រៅ​នា​ហេមពាន្ត​ភ្នំ​គិ​ជ្ឈ​កូដ កាលពី​ជាតិ​មុន​ គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស​ ចងគំនុំ​ឈ្លោះប្រកែក និង​តាម​ព្យាបាទ​គេឯង​ឥត​កោតក្រែង​ អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង ។

ប្រេត​ឈ្មោះ​អ​ជ​គ​រង្គ ៖
មាន​ក្បាល​ច្រើន​ប្រភេទ ដូច​ជា​ពស់ថ្លាន់ សត្វ​ខ្លា ឆ្មា គោ ក្របី​…​។ ប្រេត​នេះ ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់​ធំ​វៀន​លើ​ដី ធំ​វែង​ដូច​ភ្នំ​។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំង​យប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះ​តែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំង​ពេក​ក្រៃ​។ ប្រេត​នេះ ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ ឬ​បុព្វ​តា ក្បែរ​សមុទ្រ​លើ​ដុំ​សិលា ។

ប្រេត​ឈ្មោះ​អ​ជ​គ​រង្គ

ប្រេត​នេះ ​ពី​ជាតិ​មុន​មិន​បាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែឪ ជីដូន​ជីតា ជេ.រ​អ្នក​មានគុណ​ថា​ ជាសត្វ​ឆ្កែ សត្វ​​ឆ្មា ។ ចំពោះ​ព្រះសង្ឃ​ក៏​មិន​ខ្លាច​ ប្រើ​ពាក្យ​ប្រមា.ថ​ទៅ​ទៀត ទើប​ធ្វើ​ឲ្យ​ប្រេត​នេះ​មាន​ក្បាល​ច្រើន​បែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែប​នេះ ។

ប្រេត​-​ឈ្មោះ​វិ​មា​និក ៖
មាន​រូប​ធំ​ទ្រមឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិតឈឹង ពោះ​ប៉ោង​ត្រង់​ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្មើគ្នា ។ តាម​ធម្មតា​ដៃ​កាន់​អាវុ.ធ ចិត្ត​កា.ច​ក្លៀវក្លា ។ ប្រេត​នេះ​គេ​ហៅ​ថា ​យមរាជ​ទៅ​កា.ប់​សត្វ​នរក​​ឈា.ម​ប្រឡាក់​ព្រាច ពី​ព្រឹក​ដល់​ល្ងាច​អត់បាយ​អត់​ទឹក​ វា.យ​សួរ​ចម្លើយ កាត់ទោស​គ្រប់​នរក ត្រួត​ត្រា​លើ​គេ​ទាំងអស់ ។ ពេល​ដែល​សោយសុខ គឺ​ក្លាយ​ខ្លួន​ទៅ​ជា​ទេវបុត្រ​​កំលោះ មាន​រូបល្អ​ឥត​ខ្ចោះ​នៅ​​ក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍​។ ដល់​ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រង​ទុក្ខវេទនា​ទាំង​យប់​ទាំង​ថ្ងៃ​។

ប្រេត​-​ឈ្មោះ​វិ​មា​និក

ប្រេត​នេះ ​កាលពី​ជាតិ​មុន​ជា​មនុស្ស​ស៊យ​ប្រព្រឹត្ត​លេលា បាន​ធ្វើ​ទាន​ខ្លះ​ធ្វើ​តាម​ទម្លាប់ គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ​ក្នុង​ន័យ​ប្រមា.ថ ដូចនេះ​ហើយ​ទើប​ផលកម្ម​សង​ទាំង​ពីរ​បែប​នេះ ។

ប្រេត​ឈ្មោះ​ម​ហិ​ទ្ធិ​ក ៖
រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត ​អ្នកមាន​ឫ​ទ្ធី​ល្អ​ ឥត​មាន​ពីរ​ស្មើ​រូប​ទេវតា មាន​គ្រឿង​ស្លៀកពាក់​ស្រស់​ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វី​ៗ​ត្រេកអរ​លើសលន់​ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេកពន់ បើ​មិន​ដូច​នោះ​ទេ ឃើញ​ហើយ​ខំ​ស្ទុះ​ចាប់​កើប​ស្រវា​បាន​ដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា ស្រាប់តែ​ក្លាយជា​ដុំ​ដែក​ក្រហមច្រាល​ឆ្អៅ ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ​។

ប្រេត​ឈ្មោះ​ម​ហិ​ទ្ធិ​ក

ប្រេត​នេះ ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមា.ថ​សុសសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់​ធ្វើ​​មិច្ឆាចារ ឆបោ.ក​គ្រហស្ថ ប្ល.ន់​លា.ភ​សាសនា​វិន័យសិក្ខា​មិន​ប្រតិបត្តិ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ