ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ខ្លឹម ស្រី​គា បង្ហាញ​តម្រុយ​ចង់​វិល​រក​ការ​ប្រឡង​បវរកញ្ញា​ជា​ថ្មី

6 ខែ មុន
  • ភ្នំពេញ

តីត​កញ្ញាឯក Miss Grand Cambodia ឆ្នាំ​២០១៧ កញ្ញា ខ្លឹម ស្រី​គា បាន​បង្ហាញ​តម្រុយ​ចង់​វិល​រក​ការ​ប្រឡង​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ម្តង​រួច​មក​ហើយ

រាជធានី​ភ្នំពេញ ៖ អតីត​កញ្ញាឯក Miss Grand Cambodia ឆ្នាំ​២០១៧ កញ្ញា ខ្លឹម ស្រី​គា បាន​បង្ហាញ​តម្រុយ​ចង់​វិល​រក​ការ​ប្រឡង​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ម្តង​រួច​មក​ហើយ កាលពី​ពេល​កន្លង​ទៅ​។

ស្រី​ស្អាត ខ្លឹម ស្រី​គា មិន​បាន​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ថា តើ​នាង​មាន​បំណង​នឹង​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ណាមួយ​ឡើយ? ប៉ុន្តែ​ប្រសិនបើ​មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន និង​បណ្តា​អ្នកគាំទ្រ​រូប​នាង​នោះ នាង​នឹង​វិល​រក​ការ​ប្រកួតប្រជែង​ជា​ថ្មី​លើ​វិ​ថី​មួយ​នេះ​ម្តងទៀត​។

តាម​រយៈ​សារ​ដែល​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ស្រី​ស្អាត ខ្លឹម ស្រី​គា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា «​បើសិន​ថា ខ្ញុំ come back Miss… (​វិល​ត្រឡប់​) ណាមួយ​។ តើ​បងប្អូន​គាំទ្រ​ទេ?​»​។

ដោយឡែក​សម្រាប់​ការ​វិល​ត្រឡប់​មក​ចូលរួម​ប្រកួត​បវរកញ្ញា​ជា​ថ្មី នា​ពេល​ណាមួយ​នោះ ត្រូវ​បាន​តារា​ស្រី​រូប​នេះ ដាក់​លក្ខខណ្ឌ​សម្រាប់​ខ្លួនឯង​ថា « នាង​អាច​ចូលរួម​ប្រកួត​ជា​ថ្មី បន្ទាប់​ពី​នាង​ទទួល​បាន​រាង​ដូច​កាលពីមុន​»​។

យ៉ាងណា បន្ទាប់​ពី​ឃើញ​សារ​ដែល​ស្រី​ស្អាត ខ្លឹម ស្រី​គា បង្ហោះ​ខាងលើ​នេះ​ភ្លាម គេ​ឃើញ​មាន​ទស្សនិក​ជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​បាន​សម្តែង​ការ​គាំទ្រ ដោយ​ចង់​ឃើញ​នាង​វិល​មក​ការ​ប្រកួតប្រជែង​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​នាង​មានបទពិសោធន៍​ស្រាប់ សម្រាប់​វិស័យ​មួយ​នេះ​។

ជា​ការ​កត់សម្គាល់ កញ្ញា ខ្លឹម ស្រី​គា ធ្លាប់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួតប្រជែង​កម្មវិធី «Miss Grand International» ឆ្នាំ​២០១៧ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​ធ្វើ​ឡើ​នៅ​ប្រទេស​វៀតណាម ។ បើ​ទោះបីជា មិន​ទទួល​បាន​ជោគជ័យ​គ្រង​មកុដ​នៅ​ក្នុង​កម្មវិធី​នេះ​ក៏​ដោយ ប៉ុន្តែ ខ្លឹម ស្រី​គា ក៏​ទទួល​បាន​ពានរង្វាន់​មួយ​ផង​ដែរ នោះ​គឺ​ពាន «​បវរកញ្ញា​ប្រជាប្រិយភាព​» «Grand Pageant’s Choice Award » ដោយ​តំណែង​នៃ​ពានរង្វាន់​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ទទួល​បានការ​គាំទ្រ​ច្រើន​លើសលុប​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ហើយ​អំឡុង​ពេល​នៃ​ការ​ប្រកួត​នោះ ស្រី​ស្អាត ខ្លឹម ស្រី​គា មិន​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​បន្ត​ដល់​វគ្គ​ចុង​ក្រោយបង្អស់​នោះ​ទេ គឺ​នាង​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​២០​នាក់​ចុង​ក្រោយ ។

ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី​បវរកញ្ញា​នេះ​មក ស្រី​ស្អាត ខ្លឹម ស្រី​គា ក៏​ទទួល​បានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់ ដោយ​នាង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត និង​ស្ព​ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ខណៈ​ពេល​បច្ចុប្បន្ន នាង​បាន​ព្យាយាម​សម្រក​រាង​ឲ្យ​មក​ដូច​ដើម​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ