ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស​ហើយ

6 ខែ មុន
  • ភ្នំពេញ

មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» បាន​បិទ​បញ្ចប់​ដោយ​ជោគ​ជ័យ​នា​ល្ងាច​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​រោង​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ក្រោម​អធិបតីភាព​

រាជធានី​ភ្នំពេញ ៖ មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នា​ល្ងាច​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​រោង​មហោ ស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ក្រោម​អធិបតីភាព​លោក​ជំទាវ ឡង​ឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោយ​ពី​បាន​ដំណើរការ ចាប់ពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៣ មក​។

ក្រោយ​ពី​ការ​ប្រកួតប្រជែង​រយ​:​ពេល​០៣​ថ្ងៃ មហោស្រព​បាន​រក​ម្ចាស់​ជ័យ​លា​ភី​ចំនួន​០៣​រូប និង​ម្ចាស់​ពានរង្វាន់​កិត្តិយស​មួយ​ចំនួន ដូច​ខាងក្រោម ៖

ជ័យ​លា​ភី​លេខ​១– ទទួល​បាន​ពានមាស​១ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ណូ​ន សុខ មក​ពី​ខេត្តសៀមរាប

ជ័យ​លា​ភី​លេខ​២– ទទួល​បាន​ពានប្រាក់​១ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ សាត វ​ណ្ណា មក​ពី​រាជធានី​ភ្នំពេញ

ជ័យ​លា​ភី​លេខ​៣– ទទួល​បាន​ពានសំរិទ្ធ​១ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ សូ សា​រ៉​ន មក​ពី​ខេត្តស្វាយរៀង

ចំណាត់ថ្នាក់​កិត្តិយស ទទួល​បាន​ប្រកាសនីយបត្រ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ឆុ​ន តុលា មក​ពី​ខេត្តសៀមរាប និង​បេក្ខជន ច្រឹ​ក សេ មក​ពី​ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​មហោស្រព​ចាប៉ី​ដង​ទូ​ទាំង​ប្រទេស​នេះ គឺ​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​លើក​ស្ទួយ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ ព្រមទាំង​ជា​លើកកម្ពស់​ជា​ផ្ទេរ​ចំណេះដឹង​ផ្នែក​ចាប៉ី​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ