ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច យ៉ាង​ល្អ​ប្រសើរ

9 ខែ មុន
  • សៀមរាប

ប្រាសាទភ្នំក្រោម ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និយម​ទៅ​ទស្សនា​ជា​ហូរហែ ដោយសារ​តែ​នៅ​ទីនោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប ពោល​គឺ

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និយម​ទៅ​ទស្សនា​ជា​ហូរហែ ដោយសារ​តែ​នៅ​ទីនោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប ពោល​គឺ​ប្រហែល​១២​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ស្ថិត​ក្នុង​សង្កាត់​ចុង​ឃ្នៀស ជាប់​ផ្ទៃ​បឹង​ទន្លេសាប​។

លោក រ៉ា ឌី អនុប្រធាន​ភ្នាក់ងារទេសចរណ៍​ប្រចាំការ​នៅ​ប្រាសាទភ្នំក្រោម បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​លើ​កំពូលភ្នំ​ក្រោម មាន​ប្រាសាទបុរាណ​មួយ ដែល​ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០​។ ប្រាសាទភ្នំក្រោម គឺជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​អាច​ទាក់ទាញ​ទេសចរ​ទៅ​ទស្សនា​មិន​ចេះ​ដាច់ ព្រោះថា ក្រៅពី​ប្រាសាទបុរាណ​នៅ​លើ​ភ្នំ អ្នកទេសចរ​ក៏​អាច​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​ដ៏​ស្រស់​ស្អាត​បាន នា​បរិវេណ​ផ្នែក​ខាងកើត​ប្រាសាទ (​ក្រ​ជោ​ម​) និង​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច យ៉ាង​ស្រស់​ស្អាត អម​ដោយ​ទេសភាព​ព្រៃ​លិច​ទឹក ដាច់​កន្ទុយភ្នែក​នៃ​បឹង​ទន្លេសាប នៅ​ខាងក្រោយ​ប្រាសាទ (​ផ្នែក​ខាងលិច​) ដែល​មាន​ភាព​ខុស​ប្លែក​ពី​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​លិច នៅ​ប្រាសាទអង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។​ដោយ​មិន​ចាំបាច់​ប្រជ្រៀត​ជា មួយ​ទេសចរ​ដទៃ​ទៀត​»​។

លោក​អនុប្រធាន​ភ្នាក់ងារទេសចរណ៍​ប្រចាំការ​នៅ​ប្រាសាទភ្នំក្រោម បាន​ប្រាប់​បន្ត​ថា «​ទស្សនា​ទិដ្ឋភាព​ក្រុង​សៀមរាប​ពី​ចម្ងាយ វាលស្រែ​ប្រាំង របស់​កសិករ​នៅ​ជុំវិញ​នោះ និង​ផ្ទៃ​បឹង ទន្លេសាប អម​ដោយ​សំឡេង​ទូក ឬ​កាណូត​បន្លឺ​ឡើង​មិន​ចេះ​ដាច់ ដោយ​ប្រជា​នេសាទ​រស់នៅ​ក្បែរ​ៗ​នោះ​។ ជា​ពិសេស​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដេ​ដាស់​គួរ​ជាទី​ចាប់អារម្មណ៍​»​។

លោក រ៉ា ឌី បានឱ្យ​ដឹង​ទៀត​ថា «​ភ្ញៀវ​ទេសចរ​ដែល​ឡើង​មក​ដល់​ប្រាសាទភ្នំក្រោម នឹង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​មួយ​បែប ដោយ​អាច​ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ទេសភាព​ស្រស់​ស្អាត និង​ផ្លាស់​ប្តូរ​តាម​រដូវ​កាល បើសិនជា​អាកាសធាតុ​អំណោយផល​ល្អ មិន​មាន​ភ្លៀង​ធ្លាក់ នឹង​មើលឃើញ​ផ្ទៃមេឃ​បញ្ចេញ​ពន្លឺ​ពណ៌​មាស​ក្រហមឆ្អៅ​។ ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់ ឬ​មេឃ​ស្រទុំ​វិញ នឹង​មើលឃើញ​ផ្ទៃមេឃ​ខៀវស្រងាត់​គួរ​ជាទី​គយគន់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្នំ​ក្រោម ក៏​ជា​កន្លែង​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ល្អ ក្រៅពី​ប្រាសាទភ្នំបាខែង​ផង​ដែរ​»​។

អនុប្រធាន​ភ្នាក់ងារទេសចរណ៍​ប្រចាំ​នៅ​ប្រាសាទភ្នំក្រោម បញ្ជាក់​ថា «​ដើម្បី​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ទិស​ដៅ​ទស្សនា​នៅ​បរិវេណ​ប្រាសាទ ដែល​ភ្ញៀវ​អាច​ដើរ​តាម​វង់​ទស្សនា នឹង​មើលឃើញ​ទិដ្ឋភាព​ប្លែក​ៗ​ស្រស់​ស្អាត ផ្តិត​យក​រូបភាព​ទាំងនោះ​ទុកជា​អនុស្សាវរីយ៍​បាន​។ មួយវិញទៀត ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​យកចិត្តទុកដាក់ ដោយ​កាត់​ក្រី​មែកឈើ បោសសម្អាត​អនាម័យ​បរិស្ថាន​នៅ​ជុំវិញ​នោះ​ជា​ប្រចាំ​ទៀត​ផង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ