ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! នាយ ក្រឹម និង​នាយ ចាប ចៀន ទម្លាយ​អារម្មណ៍​ពិត​ពី​ការ​ស្រឡាញ់​រាប់អាន​គ្នា​ស្មើ​ជីវិត​(​វី​ដេ​អូ​)

6 ខែ មុន
  • ភ្នំពេញ

តារា​កំប្លែង​ជើង​ចាស់​២​ដួង គឺ​នាយ ក្រឹម និង​នាយ ចាប​ចៀន បាន​ទម្លាយ​អារម្មណ៍​​ពិត​របស់​ខ្លួន​ថា អ្នក​ទាំង​២​បាន​ស្រឡាញ់​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ស្មើនឹង​ជីវិត​ដូច​គ្នា ចាប់តាំងពី​អ្នក​ទាំង​២​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​២​ដួង គឺ​នាយ ក្រឹម និង​នាយ ចាប​ចៀន បាន​ទម្លាយ​អារម្មណ៍​​ពិត​របស់​ខ្លួន​ថា អ្នក​ទាំង​២​បាន​ស្រឡាញ់​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ស្មើនឹង​ជីវិត​ដូច​គ្នា ចាប់តាំងពី​អ្នក​ទាំង​២​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ​មួយ​ក្នុង​ជំនួប​រួម​គ្នា​ចូលរួម​នៅ​ពិធី​មង្គលការ​មួយ​កន្លែង ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​នាយ ក្រឹម ហើយ​តារា​កំប្លែង​ទាំង​២​ដួង​នេះ បាន​លើក​ឡើង​ដូច​គ្នា​ថា «​អ្នក​ទាំង​​២​បាន​ស្រឡាញ់​រាប់អាន​គ្នា​ស្មើ​ជីវិត​ដូច​គ្នា​»​។ ខណៈ​ពេល​ដែល​នាយ ចាប ចៀន បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ខ្លួន​មានមុខ​ក្នុង​សិល្បៈ​រហូត​មក​ទល់​នា​ពេល​នេះ ក៏​ដោយសារ​នាយ ក្រឹម ដែរ​» ។

ចំណែក​នាយ ក្រឹម វិញ ក៏​បាន​បញ្ជាក់​ដែរ​ថា «​នៅ​ពេល​ថត​ភាពយន្ត​ខ្មែរ ពេល​ខ្ញុំ​ល្បី អត់ ចាប ចៀន ខ្ញុំ​អត់​ថត បើ​មាន ចាប ចៀន បាន​ខ្ញុំ​ថត​»​។ ដោយឡែក​នាយ ចាប ចៀន វិញ បាន​លើក​ឡើង​ដែរ​ថា «​នាយ ក្រឹម ល្បី​មុនគេ ហើយ​បើ នាយ ក្រឹម និយាយ​ហើយ គឺ​ផលិតកម្ម​ណា​ក៏​តាម​ដែរ​»​។

យ៉ាងណា តាម​រយៈ​ការ​ទម្លាយ​អារម្មណ៍​ពិត​ពី​តារា​កំប្លែង​ទាំង​២​ដួង​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិក​ជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​តារា​ទាំង​២ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​បង្ហាញ​ក្តី​រំភើប​ជំនួស​អ្នក​ទាំង​២ ក្នុង​ពេល​ដែល​ឃើញ​អ្នក​ទាំង​២ មានការ​ស្រឡាញ់​រាប់អាន​គ្នា​យ៉ាង​ស្និទ្ធស្នាល​ដូច​បងប្អូន ដែល​រហូត​មក​ទល់​នា​ពេល​នេះ គឺ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

យ៉ាងណា ក្រៅពី​នាយ ចាប ចៀន តារា​កំប្លែង​នាយ ក្រឹម ក៏​មានការ​ស្រឡាញ់​រាប់អាន​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត​ផង​ដែរ ជាមួយ​តារា​កំប្លែង​នាយ កុយ ក្នុង​ពេល​ដែល​អ្នក​ទាំង​២ ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ដៃគូរ​សម្តែង​យ៉ាង​សាក​សម មិន​ថា​ការ​សម្តែង​ភាពយន្ត និង​ការ​សម្តែង​កំប្លែង​នោះ​ឡើយ ។

ជា​ការ​កត់សម្គាល់ ទស្សនិកជន​ដែល​ធ្លាប់​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ គឺ​ប្រាកដជា​បានដឹង​ច្បាស់​ពី​តារា​កំប្លែង​ទាំង​២​ដួង​ខាងលើ​នេះ ដោយសារ​ទាំង​នាយ ក្រឹម និង​នាយ ចាប ចៀន បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​ច្រើន​រឿង​។ ហើយ​ជា​ទូទៅ ទស្សនិកជន​តែងតែ​បន្ទរ​ពាក្យ​ស្រ​ដៀង​គ្នា​ថា «​បើ​មានរឿង​ខ្មែរ​ចាក់​បញ្ចាំង តើ​រឿង​នោះ​មាន នាយ ក្រឹម និង​នាយ ចាប ចៀន ឬ​នាយ កុយ សម្តែង​ដែរ​ទេ? ហើយ​ប្រសិនបើ​មាន ភាពយន្ត​នោះ​ប្រាកដជា​ទាក់ទាញ​ទស្សនិកជន ទស្សនា​ច្រើន​ជា​មិន​ខាន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ សម្រាប់​តារា​កំប្លែង នាយ ក្រឹម និង​នាយ ចាប ចៀន នៅ​តែ​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​ទស្សនិកជន​នា​ពេល​បច្ចុប្បន្ន​នេះ​ដដែល ដោយ​អ្នក​ទាំង​២​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់ ពោល​គឺ​អ្នក​ទាំង​២​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ភាព និង​កម្មវិធី​កម្សាន្ត​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​នានា​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ